Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាកលវិទ្យាធិការ នៃ CUS អះអាងថា ការជ្រើសរើស​សាលា​ចូលរៀន​ដែល​មាន​គុណភាព គឺជា​ជំហាន​ដំបូង សម្រាប់​ជោគជ័យ លើ​ផ្លូវ​នៃ​ការកសាង​អនាគត​

ដោយ Pothe Thun
12/11/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក​បណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ឯកទេស​ស​នៃ​កម្ពុជា ដែល​ហៅ​កាត់​ថា CUS មានប្រសាសន៍ថា ការបណ្តុះបណ្តាល គឺជា​ការបង្រៀន​សិស្ស​-​និស្សិត​ឲ្យមាន​វិជ្ជាជីវៈ មាន​លក្ខណៈ​សមស្រប​បំផុត​សម្រាប់​ឯកទេស មុខតំណែង ឬ មុខរបរ ដើម្បី​ឲ្យមាន​សមត្ថភាព​ប្រជែង​ឈ្នះ​ក្នុង​ការងារ​និង​មុខរបរ​ទាំងនោះ ដូច្នេះ​បាវចនា​សម្រាប់​ការបណ្តុះបណ្តាល គឺ​បណ្តុះបណ្តាល ដើម្បី​ភាពជោគជ័យ​ក្នុង​ការងារ​និង​មុខរបរ ហើយ​សិស្ស​-​និស្សិត គឺ​ជា​អនាគត​នៃ​មូលធន​មនុស្ស ហើយ​ការជ្រើសរើស​សាលា​ចូលរៀន​ដែល​មាន​គុណភាព ការព្យាយាម​រៀនសូត្រ​លើ​មុខវិជ្ជា​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ស្របតាម​ទីផ្សារការងារ​និង​លទ្ធភាព​គ្រួសារ បង្កើត​ជំនាញ​ពិត​ប្រា​ដ ដើម្បី​ជ្រើសរើស​ការងារ​ច្បាស់លាស់ វា​គឺជា​ជំហាន​ដំបូង សម្រាប់​ជោគជ័យ​នៃ​ជីវិត​សិក្សា លើ​ផ្លូវ​នៃ​ការកសាង​អនាគត ។​

​លោក​បណ្ឌិត​មានប្រសាសន៍​ទៀតថា ការកសាង​សមត្ថភាព​វិជ្ជាជីវៈ បុគ្គលិកលក្ខណៈ​សម្បត្តិ​កាន់តែ​ខ្ពស់ ការ​ដុសខាត់​បញ្ញាញាណ​ឲ្យ​កាន់តែ​ភ្លឺ​ថ្លា មុះមុត​តាមរយៈ​នៃ​ការសិក្សា​ស្រា​វ​ជ្រាវ ដក​ពិសោធន៍​និង​ការអនុវត្ត​ផ្ទាល់ គឺជា​ចម្លើយ​ដ៏​ស័ក្តិសិទ្ធិ​បំផុត ដើម្បី​សម្រេច​គោលបំណង ចម្រាញ់​យក​មាស​ផ្ទាល់ខ្លួន មក​ប្រើប្រាស់​ឲ្យបាន​ច្រើន​បំផុត ដូច្នេះ ការសម្រេចចិត្ត​បន្ត​ការសិក្សា វា​គឺជា​ការបោះ​ជំហាន​ឆ្ពោះទៅ​កាន់​អនាគត​ដ៏​ភ្លឺ​ថ្លា​របស់​សិស្ស​-​និស្សិត​ខ្លួនឯង និង សង្គមជាតិ ហើយ​ការ​ព្យាយាម​សិក្សា​រៀនសូត្រ វា​ជា​ឋាម​ពលនៃ​ការជំនះ​ឧបស័គ្គ សម្រេចបាន​ជោគជ័យ​ក្នុង​ជីវិត​សិក្សា ឆ្ពោះទៅ​កាន់​អនាគត​ដែល​បាន​កំណត់ទុក ។​

​លោក​បណ្ឌិត មាស បូរ៉ា មានប្រសាសន៍​បន្ថែម​ទៀត​ថា នៅក្នុង​សង្គម​ជាតិ​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ក​ឱកាស និង​អំណោយផល​ជាច្រើន​សម្រាប់​សិស្ស​-​និស្សិត បាន​ក្លាយ​ជា​ទំពាំង​ស្នង​ឬ​ស្សី ដោយ​ផ្តល់​តម្លៃ​ទៅ​លើ​ការសិក្សា ដែល​ជា​សក្តានុពល​នៃ​ការកសាង​ធនធានមនុស្ស ចូលរួម​អភិវឌ្ឍ​ជាតិ ដូច​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​លើកឡើង​នៅក្នុង​វេទិកា​កសាង​ធនធាន​មនុស្ស​ជា​ញឹកញាប់ ដោយ​សង្កត់ធ្ងន់ថា មាស​ដែល​មាន​នៅក្នុង​ខួរក្បាល​មនុស្ស គឺ​ជា​មាស​ដែលមាន មិនចេះ​រីងស្ងួត ហើយ​អ្នក​ណា​ក៏មាន កាន់តែ​ប្រើ​កាន់តែ​កើត​ច្រើន ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក​បណ្ឌិត មាស បូរ៉ា មានប្រសាសន៍​យ៉ាង​នេះ នៅក្នុង​អង្គ​សន្និសីទ​សាកលវិទ្យាល័យ​ឯកទេស​ស​នៃ​កម្ពុជា ឆ្នាំ​២០១៨ នៅ​ចំពោះមុខ​សិស្ស​ប្រមាណ​ជាង​២០០​នាក់ ដែល​ត្រៀម​ខ្លួន​ក្លាយ​ជា​និស្សិត​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ ឯកទេស​នៃ​កម្ពុជា សាខា​ខេត្ត​សៀមរាប ស្ដី​អំពី​ការទទួល​នូវ​ការអប់រំ​សតិ​បញ្ញា ស្វែងយល់​អំពី​ការកសាង​ផែនការ​ក្នុង​ជីវិត​សិក្សា​របស់​ខ្លួន ដើម្បី​អនាគត​ការងារ ក្រោម​ប្រធានបទ សិក្សា​នៅ​ឧត្តមសិក្សា​គឺជា​ការកសាង​សមត្ថភា​ព​និង​លក្ខណៈសម្បត្តិ​ការងារ – វិធីសាស្ត្រ​ក្នុង​ការស្វែងរក​ការងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​- និង ការអភិវឌ្ឍ​ការងារ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: CUSការជ្រើសរើស​សាលា​ចូលរៀន​ដែល​មាន​គុណភាពចំណេះដឹង និង ការអប់រំព័ត៌មានខេត្តសៀមរាបសាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ឯកទេស​ស​នៃ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បច្ច័យ​ជិត​២៣​លាន​រៀល ដែល​ទទួលបាន​ពី​អង្គ​កឋិនទាន​សាមគ្គី ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​សំណាក់​សង្ឃ​ក្នុងស្រុក​ស្វាយ​លើ​

បច្ច័យ​ជិត​២៣​លាន​រៀល ដែល​ទទួលបាន​ពី​អង្គ​កឋិនទាន​សាមគ្គី ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​សំណាក់​សង្ឃ​ក្នុងស្រុក​ស្វាយ​លើ​

មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជាអះអាងថាការប្រែប្រួល​អាកាសធាតុធ្វើឲ្យប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែ​ង​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ និង ជា​កត្តា​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​

មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជាអះអាងថាការប្រែប្រួល​អាកាសធាតុធ្វើឲ្យប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែ​ង​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ និង ជា​កត្តា​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​

តំណាង​អង្គការNowegianPeoplesAidប្រចាំ​នៅ​កម្ពុជានិង​ថៃជឿជាក់ថាកម្ពុជានឹង​សម្រេច​បាន​តាម​ផែនការ​ក្នុងការ​បោសសម្អាត​គ្រាប់​មីន​ឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ​២០២៥

តំណាង​អង្គការNowegianPeoplesAidប្រចាំ​នៅ​កម្ពុជានិង​ថៃជឿជាក់ថាកម្ពុជានឹង​សម្រេច​បាន​តាម​ផែនការ​ក្នុងការ​បោសសម្អាត​គ្រាប់​មីន​ឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ​២០២៥

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.