Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជាអះអាងថាការប្រែប្រួល​អាកាសធាតុធ្វើឲ្យប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែ​ង​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ និង ជា​កត្តា​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​

ដោយ Pothe Thun
14/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​នៅក្នុង​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង ស្ដី​ពី​ការពង្រឹង​ភាព​ធន់​នឹង​អាកាសធាតុ របស់​សហគមន៍​មូលដ្ឋាន​នៅ​កម្ពុជា ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ខេត្ត​សៀមរាប ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចិរភាព បាន​មានប្រសាសន៍ថា មាន​របាយការណ៍​ជា​ច្រើន ដែល​បាន​បង្ហាញ​អំពី​ផលប៉ះពាល់​អវិជ្ជមាន ដែល​បណ្តាល​មកពី​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា ហើយ​តម្លៃ​បាត់បង់​សរុប​ដោយ​គ្រោះទឹកជំនន់​នៅក្នុង​ឆ្នាំ​២០១១ មាន​ចំនួន ៦៣៤​លាន​ដុល្លារ​អាម៉េរិក និង ចំនួន​៣៥៦​លាន​ដុល្លារ​អាម៉េរិក​ទៀត​នៅក្នុង​ឆ្នាំ ២០១៣ រួមជាមួយ​នឹង​តម្លៃ​បាត់បង់​ក្នុង​ផលិតភាព​ការងារ​ដោយសារ​កំដៅ​ខ្លាំង ត្រូវ​បាន​ព្យាករណ៍​ក្នុង​ប្រមាណ ៣​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ឆ្នាំ​២០១០ ដែល​បញ្ហា​នេះ គឺជា​ផល​លំបាក នៃ​ការប្រែប្រួល​អាកាសធាតុ វា​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ដោយ​ចិរភាព ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។​

​ឯកឧត្តម​មាន​ប្រសាសន៍​ទៀត​ថា យោងតាម​ការសិក្សា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចិរភាព បាន​រកឃើញថា ក្រោម​សេណា​រី​យ៉ូច​ម្ប​ង សីតុណ្ហភាព​សកល​នឹង​រក្សា​កំណើន​នៅក្រោម​២​អង្សា​សេ នៅ​ឆ្នាំ​២១០០ ហើយ​បើសិនជា​កម្ពុជា​រក្សា​ការវិនិយោគ​កម្រិត​បច្ចុប្បន្ន លើ​សកម្មភាព​បន្សាំ​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​នោះ ផល​ប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ នឹង​កាត់បន្ថយ​ផលិតផល​ក្នុងស្រុក ចំនួន ២,៥​ភាគរយ នៅ​ឆ្នាំ​២០៣០ និង ចំនួន​៩,៨​ភាគរយ នៅ​ឆ្នាំ​២០៥០ ដូច្នេះ សិក្ខាសាលា​នេះ គឺជា​វេទិកា​មួយ​ដ៏​មានតម្លៃ សម្រាប់​ស្វែងយល់​ពី​ការអនុវត្ត វិធានការ​ឆ្លើយតប​នានា​នៅ​ថ្នាក់​មូលដ្ឋាន និង ពិភាក្សា​ចែករំលែក​ចំណេះដឹង ស្តីពី​វិធីសាស្ត្រ​សមស្រប ស្វែងយល់​អំពី​បញ្ហា​ប្រឈម​នៅ​ថ្នាក់​មូលដ្ឋាន កំណត់​នូវ​ឧបករណ៍​ជំនួយ​នានា និង រៀនសូត្រ​ពី​ករណី​ជោគជ័យ​ទាក់ទង​លើ​ការងារ​បន្សាំ​ទៅនឹង​អាកាសធាតុ​ថ្មី ដើម្បី​កាត់បន្ថយ​ហា​នី​ភ័យ​គ្រោះមហន្តរាយ ។​

​គួររំលឹកថា ថ្មីៗ​នេះ ក្រុមការងារ​អន្តររដ្ឋាភិបាល ស្តីពី​ការប្រែប្រួល​អាកាសធាតុ បានបញ្ជាក់​ម្តងទៀត​ថា សកម្មភាព​របស់​មនុស្ស បាន​បង្ក​ឲ្យ​សីតុណ្ហភាព​មធ្យម​ពិភពលោក​កើន​១​អង្សា​សេ ដោយ​ធៀប​ទៅ​នឹង​សីតុណ្ហភាព​សម័យមុន​បដិវត្ត​ឧស្សាហកម្ម ហើយ​នឹង​បន្ត​កើន​ដល់​១.៥​អង្សា​សេ រវាង​ឆ្នាំ​២០៣០ និង ២០៥០ ហើយ​ការ​កំហិត​សីតុណ្ហភាព​ពិភពលោក​ត្រឹម ១.៥ អង្សា​សេ គឺ​តម្រូវឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាងរ​ហ័ស ស៊ីជម្រៅ នូវ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​សង្គម ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង លើ​ការឆ្លើយតប​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ ដោយ​បាន​ប្រកាស​ឲ្យប្រើ​ប្រាស់ ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា បាន​បង្កើត​យន្តការ​ចាំបាច់​នានា​និង​អនុវត្ត​កម្មវិធី​ជាតិ​ជា​ច្រើន ក្នុងន័យ​កាត់បន្ថយ​ហា​នី​ភ័យ​អាកាសធាតុ​នៅក្នុង​ប្រទេស និង​រួមចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ជា​សាកល​ផងដែរ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​ការប្រែប្រួល​អាកាសធាតុ​

Tags: ការប្រែប្រួល​អាកាសធាតុព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តំណាង​អង្គការNowegianPeoplesAidប្រចាំ​នៅ​កម្ពុជានិង​ថៃជឿជាក់ថាកម្ពុជានឹង​សម្រេច​បាន​តាម​ផែនការ​ក្នុងការ​បោសសម្អាត​គ្រាប់​មីន​ឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ​២០២៥

តំណាង​អង្គការNowegianPeoplesAidប្រចាំ​នៅ​កម្ពុជានិង​ថៃជឿជាក់ថាកម្ពុជានឹង​សម្រេច​បាន​តាម​ផែនការ​ក្នុងការ​បោសសម្អាត​គ្រាប់​មីន​ឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ​២០២៥

សិស្សសាលា​បឋមសិក្សា​បន្ទាយ​សំ​រ៉ែ ទទួលបាន​ការបណ្ដុះ​គំនិត ឲ្យ​ស្វែងយល់​អំពី​ប្រវត្តិ​និង​ការអភិរក្ស​បុរាណ​ដ្ឋា​ន ពី​អាជ្ញាធរ​ជាតិ​អប្សរា បណ្តុះ​គំនិត​ឱ្យ​កុមារ ដើម្បី​ឱ្យ​ពួកគេ​ចេះ​ស្រឡាញ់​និង​ចូលរួម​ការពារ​

សិស្សសាលា​បឋមសិក្សា​បន្ទាយ​សំ​រ៉ែ ទទួលបាន​ការបណ្ដុះ​គំនិត ឲ្យ​ស្វែងយល់​អំពី​ប្រវត្តិ​និង​ការអភិរក្ស​បុរាណ​ដ្ឋា​ន ពី​អាជ្ញាធរ​ជាតិ​អប្សរា បណ្តុះ​គំនិត​ឱ្យ​កុមារ ដើម្បី​ឱ្យ​ពួកគេ​ចេះ​ស្រឡាញ់​និង​ចូលរួម​ការពារ​

ហាង​លក់​គ្រឿងក្រអូប​យីហោ សុខ បញ្ញា​ពេជ្រ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប​ចុះបង្ក្រាប ពាក់ព័ន្ធ​នឹង​ការបើក​គ្មាន​ច្បាប់ទម្លាប់ និង​លក់​ផលិតផល​ក្លែងក្លាយ​

ហាង​លក់​គ្រឿងក្រអូប​យីហោ សុខ បញ្ញា​ពេជ្រ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប​ចុះបង្ក្រាប ពាក់ព័ន្ធ​នឹង​ការបើក​គ្មាន​ច្បាប់ទម្លាប់ និង​លក់​ផលិតផល​ក្លែងក្លាយ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.