Sunday, June 4, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សសាលា​បឋមសិក្សា​បន្ទាយ​សំ​រ៉ែ ទទួលបាន​ការបណ្ដុះ​គំនិត ឲ្យ​ស្វែងយល់​អំពី​ប្រវត្តិ​និង​ការអភិរក្ស​បុរាណ​ដ្ឋា​ន ពី​អាជ្ញាធរ​ជាតិ​អប្សរា បណ្តុះ​គំនិត​ឱ្យ​កុមារ ដើម្បី​ឱ្យ​ពួកគេ​ចេះ​ស្រឡាញ់​និង​ចូលរួម​ការពារ​

ដោយ Pothe Thun
14/11/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​អប្សរា បន្ត​កម្មវិធី​អប់រំ​បេតិកភណ្ឌ​ក្នុង​តំបន់​អង្គរ នៅ​សាលា​បឋមសិក្សា​បន្ទាយ​សំ​រ៉ែ ដែល​ជា​សាលា​គោលដៅ​ទី​២ ដោយ​ធ្វើ​ការចែករំលែក​ចំណេះដឹង ពី​អ្នកជំនាញ​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ទាំង​ផ្នែក​ប្រវត្តិសាស្ត្រ វប្បធម៌​ប្រពៃណី ជំនឿ សាសនា បរិស្ថាន និង​តួនាទី​របស់​កុមារ ក្នុង​ការរួមចំណែក​ថែរក្សា​និង​ស្គាល់​ពី​កេរតំណែល​ដែលមាន​ក្នុង​តំបន់​ខ្លួន​រស់នៅ ក្នុង​បំណង​ចូលរួមចំណែក​ជាមួយ​វិស័យ​អប់រំ បញ្ជ្រាប​ចំណេះដឹង​ផ្នែក​បេតិកភណ្ឌ បរិស្ថាន និង​បំនិន​នៃ​ការអាន ដល់​កុមារ​ដែល​រស់នៅ​ក្នុង​តំបន់​អង្គរ​។​

​លោក ខៀវ ច័ន្ទ មន្ត្រី​ជំនាញ​បុរាណវិទ្យា​នៃ​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ និង​;​វាគ្មិន​នៃ​កម្មវិធី បានឱ្យដឹងថា ការបណ្តុះ​ឱ្យ​កុមារ​ស្គាល់​ពី​ប្រវត្តិសាស្ត្រ ពី​មរតក​ដែល​ខ្លួន​មាន ធ្វើឱ្យ​ពួកគេ​ចេះ​ស្រឡាញ់ យល់​ពី​តម្លៃ និង​ចូលរួម​ការពារ ខណៈ​ដែល​នៅ​តាម​បណ្តា​ប្រទេស​ជិតខាង និង​ប្រទេស​ជឿនលឿន ក្នុង​ប្រព័ន្ធ​អប់រំ​គេ​បាន​បញ្ចូល​មេរៀន​នេះ​ឱ្យ​កុមារ​ស្គាល់​ពី​តូចៗ ហើយ​គេ​ធ្វើ​យូរហើយ​ដែរ តែ​ប្រទេស​យើង​មិនទាន់​បានធ្វើ​ពេញ​ដៃជើង​នៅឡើយ ហើយ​បច្ចុប្បន្ន​នេះ អាជ្ញាធរ​ជាតិ​អប្សរា ក៏​កំពុង​ធ្វើ​សៀវភៅ​បេតិកភណ្ឌ​ភាគ​ទី​៣ ដែល​មាន​កម្រិត​ខ្ពស់​ជាង​មុន​ឱ្យ​សិស្ស​ស្គាល់​ពី​អ្វី​ទៅ​ជា​អង្គរ និង​អនុវត្ត​កម្មវិធី​អប់រំ​បេតិកភណ្ឌ​សហការ​ជាមួយ​អង្គការ​គាំពារ​កេរ​មរតក​ដល់​សិស្ស​នៅ​អនុវិទ្យាល័យ​ស្រះស្រង់ ដើម្បី​បង្ខិត​សិស្ស​កម្ពុជា​កុំឱ្យ​មាន​គំលាត អំពី​ការយល់ដឹង​ពី​បេតិកភណ្ឌ​ខ្លួន​ឆ្ងាយ​ពី​បរទេស​ពេក​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ អ្នកស្រី កាន កែម នាយិកា​រង​នៃ​សាលាបឋមសិក្សា​បន្ទាយ​សំ​រ៉ែ បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង ដែល​ជា​ប្រយោជន៍​ដល់​សិស្សានុសិស្ស ឱ្យ​ពួកគេ​បាន​ដឹង​និង​ស្គាល់​ពី​បេតិកភណ្ឌ​នៅ​កន្លែង​ដែល​ពួកគេ​រស់នៅ ពិសេស​អាច​ប្រតិបត្តិ​ខ្លួន​បានល្អ ក្នុង​ការរួមចំណែក​ថែរក្សា ការពារ​ពេល​ពួកគេ​ទៅ​លេង​តាម​ប្រាសាទ​ផង ខណៈ​កន្លងមក កម្មវិធី​បែបនេះ​មិនមាន​ទេ តែ​សាលា​ធ្លាប់​ធ្វើ​ម្តង​កាល​ពេល​លោកគ្រូ​អ្នកគ្រូ​ធ្វើ​តែងសេចក្តី​អំពី​ប្រាសាទ ហើយ​នាំ​សិស្ស​ទៅ​សង្កេត​ដល់​បុរាណ​ដ្ឋា​ន​ផ្ទាល់ ដូច្នេះ​បើ​មាន​កម្មវិធី​បែបនេះ​ច្រើន សិស្សានុសិស្ស​នឹង​បាន​ស្វែង​យល់​ដឹង​ច្រើន​ពី​តំបន់​បេតិកភណ្ឌ​ដែល​ខ្លួន​រស់នៅ ៕

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

02/06/2023
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

02/06/2023

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​អាជ្ញាធរ​ជាតិ​អប្សរា​

Tags: ព័ត៌មានខេត្តសៀមរាបសាលា​បឋមសិក្សា​បន្ទាយ​សំ​រ៉ែអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ហាង​លក់​គ្រឿងក្រអូប​យីហោ សុខ បញ្ញា​ពេជ្រ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប​ចុះបង្ក្រាប ពាក់ព័ន្ធ​នឹង​ការបើក​គ្មាន​ច្បាប់ទម្លាប់ និង​លក់​ផលិតផល​ក្លែងក្លាយ​

ហាង​លក់​គ្រឿងក្រអូប​យីហោ សុខ បញ្ញា​ពេជ្រ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប​ចុះបង្ក្រាប ពាក់ព័ន្ធ​នឹង​ការបើក​គ្មាន​ច្បាប់ទម្លាប់ និង​លក់​ផលិតផល​ក្លែងក្លាយ​

លោក សុខ ថុល ត្រូវបាន​ប្រកាស​តែងតាំងជា​នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប​

លោក សុខ ថុល ត្រូវបាន​ប្រកាស​តែងតាំងជា​នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប​

ការប្រណាំងទូក.ងនៅខេត្តសៀមរាបក្នុងឆ្នាំនេះមានទូកចូលរួមប្រកួតចំនួន៣១ទូក

ការប្រណាំងទូក.ងនៅខេត្តសៀមរាបក្នុងឆ្នាំនេះមានទូកចូលរួមប្រកួតចំនួន៣១ទូក

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    650 shares
    Share 260 Tweet 163
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

    110 shares
    Share 44 Tweet 28

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (493)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,078)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,742)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (731)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (788)
  • សាសនា និង មនុស្សធម៌ (832)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.