Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការប្រណាំងទូក.ងនៅខេត្តសៀមរាបក្នុងឆ្នាំនេះមានទូកចូលរួមប្រកួតចំនួន៣១ទូក

ដោយ Pothe Thun
14/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
127
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​គណៈ​កម្ម​ការរៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង សំពះ​ព្រះ​ខែ អក​អំបុក នៅ​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លេខាធិការដ្ឋាន នៃ​គណៈកម្មការ​រៀបចំ​បុណ្យអុំទូក​ខេត្តសៀមរាប បានឲ្យដឹងថា ទូក​ដែល​បាន​សុំ​ដាក់​ពាក្យ​ចូល​មក​ប្រកួត​មាន​ចំនួន​៣១​ទូក ដែល​ក្នុង​១​ទូក មាន​ចំណុះ ២២​នាក់ ក្នុងនោះ​មាន​ទូក​ស្រី ០៥​ទូក ព្រមទាំង​មាន​ប្រទីប មកពី​បណ្តា​មន្ទីរ អង្គភាព និង ក្រុមហ៊ុន​ផងដែរ សម្រាប់​ការ​ប្រណាំងទូក​.​ង ដែល​មាន​រយៈពេល​០២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២១ និង​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​តាម​ដងស្ទឹង​សៀមរាប ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បានឲ្យដឹងថា ការរៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក​នេះ គឺ​ធ្វើឡើង​ដើម្បី​រំលឹក និង គោរព​ដល់​វីរៈភាព​នៃ​បុព្វបុរស​ទាហានជើងទឹក​ជំនាន់​ដើម ដែល​បាន​ពលី​ជិវិត​ក្នុងការ​ធ្វើ​សឹក​សង្គ្រាម​តាម​ផ្លូវទឹក ក្នុងការ​កម្ចាត់​ពួក​សត្រូវ​ឈ្លានពាន ហើយ​ទទួលបាន​ជ័យជំនះ​ជូន​ជាតិ​មាតុភូមិ​អង្គរ​នៃ​យើង ដូច្នេះ ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ​ទាំង​ក្នុង និង ក្រៅ​ខេត្ត ព្រម​ទាំង​ភ្ញៀវ​ទេសចរណ៍ បាន​ទស្សនា​កម្សាន្ត​សប្បាយ​នោះ សូមឲ្យ​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង ស្រុក និង អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើ​ការយកចិត្តទុកដាក់​ទៅលើ​ការងារ​សន្តិសុខ , សណ្តាប់ធ្នាប់​សាធារណៈ , ការសម្អាត​អនាម័យ និង​បរិស្ថាន ដោយ​សហការ​ធ្វើ​ការប្រមូល​សំរាម​ឱ្យបាន​ស្អាត ជា​ពិសេស​ត្រូវ​ត្រួតពិនិត្យ​មើល​ឲ្យបាន​ហ្មត់ចត់​នូវ​ប្រព័ន្ឋ​ភ្លើង​បំភ្លឺ​សាធារណៈ ។​

​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង មានប្រសាសន៍​បញ្ជាក់​ទៀត​ថា ក្នុង​គោលដៅ​លើកស្ទួយ​វប្បធម៌ ទំនៀប​ទម្លាប់ និង​ប្រពៃណី​ជាតិ​នោះ សូមឲ្យ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ ដើម្បី​ទាក់ទាញ​អារម្មណ៍​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដើម្បី​ឲ្យ​ពួក​គេ​ចង់​ចូល​មក​ទស្សនា​កម្សាន្ត នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ​យើង ដែល​សម្បូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ រមណីដ្ឋាន​ធម្មជាតិ នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប ព្រោះថា ខេត្ត​សៀមរាប​យើង​នេះ បាន​ក្លាយជា​តំបន់​គោលដៅ​នៃ​ភ្ញៀវ​ទេសចរណ៍ នៅលើ​ពិភពលោក ព្រមទាំង​ទទួលបាន​ការចាប់អារម្មណ៍​ដ៏​លើសលុប​ពី​អ្នកធ្វើដំណើរ និង ទេសចរ​អន្តរជាតិ​រាប់លាន​នាក់ នៅលើ​គេហទំព័រ​របស់​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការធ្វើដំណើរ (TripAdvisor) ដោយសារតែ​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨ ក្នុងចំណោម​សំណង់​បុរាណ​ទាំង​២៥ ដែល​នេះ​ជា​ការបញ្ជាក់​ថា ពិភពលោក នៅតែ​សាទរ​ចំពោះ​សំណង់​អច្ឆរិយ​របស់​ខ្មែរ ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​ប្រណាំង​ទូក​.​ង​

Tags: កិច្ចប្រជុំបូកសរុបគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុកប្រណាំងទូក.ងព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អនុប្រធាន​ទី​២​នៃ​អាជ្ញាធរ​មីន​កម្ពុជា បង្ហាញថា មាន​មនុស្ស​ចំនួន​ជាង​៦​ម៉ឺន​នាក់ បាន​រងគ្រោះថ្នាក់​ដោយសា​រ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ខែ​កញ្ញា ឆ្នាំ​២០១៨

អនុប្រធាន​ទី​២​នៃ​អាជ្ញាធរ​មីន​កម្ពុជា បង្ហាញថា មាន​មនុស្ស​ចំនួន​ជាង​៦​ម៉ឺន​នាក់ បាន​រងគ្រោះថ្នាក់​ដោយសា​រ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ខែ​កញ្ញា ឆ្នាំ​២០១៨

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ប្រគល់​រង្វាន់​ជ័យលាភី លើ​ផ្ទាំងគំនូរ ក្រោម​ប្រធានបទ សិទ្ធិ​ជនពិការ​ក្នុង​សុវត្ថិភាព​ចរាចរណ៍​និង​សង្គម​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ប្រគល់​រង្វាន់​ជ័យលាភី លើ​ផ្ទាំងគំនូរ ក្រោម​ប្រធានបទ សិទ្ធិ​ជនពិការ​ក្នុង​សុវត្ថិភាព​ចរាចរណ៍​និង​សង្គម​

មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប គ្រោង​នឹង​សាងសង់​អគារ​អ្នកជំងឺ​ថ្មី​បន្ថែមទៀត ចំនួន​២​ខ្នង ដោយមាន​បំពាក់​សម្ភារ​បរិក្ខារ​ពេទ្យ​ទំនើបៗ ក្រោម​ជំនួយ​នៃ​ប្រទេស​ជប៉ុន និង កូរ៉េ​

មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប គ្រោង​នឹង​សាងសង់​អគារ​អ្នកជំងឺ​ថ្មី​បន្ថែមទៀត ចំនួន​២​ខ្នង ដោយមាន​បំពាក់​សម្ភារ​បរិក្ខារ​ពេទ្យ​ទំនើបៗ ក្រោម​ជំនួយ​នៃ​ប្រទេស​ជប៉ុន និង កូរ៉េ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.