Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អនុប្រធាន​ទី​២​នៃ​អាជ្ញាធរ​មីន​កម្ពុជា បង្ហាញថា មាន​មនុស្ស​ចំនួន​ជាង​៦​ម៉ឺន​នាក់ បាន​រងគ្រោះថ្នាក់​ដោយសា​រ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ខែ​កញ្ញា ឆ្នាំ​២០១៨

ដោយ Pothe Thun
15/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន ទី​២​អាជ្ញាធរ​មីន​កម្ពុជា មានប្រសាសន៍ថា កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម​ជាង​បី​ទសវត្ស បាន​បន្សល់ទុក​នូវ​គ្រាប់មីន​ជាច្រើន​លាន​គ្រាប់​កប់​ក្នុង​ដី ជាពិសេស​នៅ​ភាគ​ខាងលិច​តំបន់​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ចន្លោះ​ពី​ឆ្នាំ ១៩៧៩ ដល់ ១៩៩៧ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​បន្សល់ទុក​ពី​ការទម្លាក់​គ្រាប់​ពីលើ​អាកាស​ក្នុង​អំឡុង​ពេល​សង្គ្រាម​នៅ​ឥណ្ឌូចិន​ជាង ២.៧៥ លាន​តោន ចន្លោះ​ទស្សវត្ស​ទី​៦០-៧០ នៅ​ខេត្ត​ភាគ​ខាងកើត​ទន្លេមេគង្គ​ជាប់​ព្រំដែន​ឡាវ និង​វៀតណាម ហើយ​បើ​គិត​ពី​ឆ្នាំ​១៩៧៩ ដល់​ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​អ្នក​រង​គ្រោះថ្នាក់ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម សរុប​មាន​ចំនួន ៦៤.៧៦៩ នាក់ ដែល​ធ្វើឲ្យ​កម្ពុជា​ត្រូវបាន​ចាត់ទុក​ថា​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស ដែល​មាន​ចំនួន​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ពី​សង្គ្រាម​ច្រើនជាងគេ បើ​ប្រៀបធៀប​នឹង​ប្រទេស​ដែល​មាន​បញ្ហា​មីន និង​គ្រាប់​នេះ​។​

​ឯកឧត្ដម​មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​បើក​សិក្ខាសាលា ស្តីពី​ការគ្រប់គ្រង​ហានិភ័យ​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម​រយៈពេល​យូរ ដែល​រៀបចំឡើង​នៅ​ខេត្ត​សៀមរាប មាន​រយ​:​ពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៥ និង​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​មីន​កម្ពុជា និង​អង្គការ GICHD ។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី មានប្រសាសន៍​ទៀត​ថា ជាង​២៥​ឆ្នាំ​កន្លងមកនេះ គិត​ចាប់ពី​ឆ្នាំ​១៩៩២ មក រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង និង​រួមចំណែក​យ៉ាង​សស្រាក់សស្រាំ​ជាមួយ​ប្រទេស​ម្ចាស់ជំនួយ និង​ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ បានធ្វើការ​បោសសម្អាត​ផ្ទៃ​ដី​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម បាន​ជាង ១.៥៤៥ គីឡូម៉ែត្រ​ការ៉េ ដោយ​បាន​រកឃើញ​និង​កំទេច​ចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន ១.០៣៦.៣៧៦​គ្រាប់ , មីន​ប្រឆាំង​រថ​គ្រោះ​ចំនួន ២៤.២៥១ គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ចំនួន ២.៦៦០.៦៣៩​គ្រាប់​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី មានប្រសាសន៍​បន្ថែម​ទៀត​ថា សង្គ្រាម​ពី​អតីតកាល បាន​បន្សល់ទុក​នូវ​តំបន់​ដែល​នៅ​មាន​ការគំរាមកំហែង​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់​ពាសពេញ​ផ្ទៃ​ប្រទេស ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​ស្លូតត្រង់ ស្លាប់ របួស ពិការ និង​ជា​ឧបសគ្គ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន ព្រមទាំង​បាន​ធ្វើឲ្យ​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ប្រទេ​ស​ជាតិ​ទៀត​ផង ដូច្នេះ តាមរយៈ​នៃ​អង្គ​សិក្ខាសាលា​នេះ នឹង​ធ្វើ​ការពិចារណា គិតគូរ​អំពី​ការអប់រំ​យល់ដឹង​ពី​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​កិច្ច​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ ទៅ​ក្នុង​ការគ្រប់គ្រង​ហានិភ័យ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រយៈពេល​វែង​នេះ ៕

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត និង លោក យូ វង្ស
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​មីន​

Tags: ព័ត៌មានខេត្តសៀមរាបមីន​អាជ្ញាធរ​មីន​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ប្រគល់​រង្វាន់​ជ័យលាភី លើ​ផ្ទាំងគំនូរ ក្រោម​ប្រធានបទ សិទ្ធិ​ជនពិការ​ក្នុង​សុវត្ថិភាព​ចរាចរណ៍​និង​សង្គម​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ប្រគល់​រង្វាន់​ជ័យលាភី លើ​ផ្ទាំងគំនូរ ក្រោម​ប្រធានបទ សិទ្ធិ​ជនពិការ​ក្នុង​សុវត្ថិភាព​ចរាចរណ៍​និង​សង្គម​

មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប គ្រោង​នឹង​សាងសង់​អគារ​អ្នកជំងឺ​ថ្មី​បន្ថែមទៀត ចំនួន​២​ខ្នង ដោយមាន​បំពាក់​សម្ភារ​បរិក្ខារ​ពេទ្យ​ទំនើបៗ ក្រោម​ជំនួយ​នៃ​ប្រទេស​ជប៉ុន និង កូរ៉េ​

មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប គ្រោង​នឹង​សាងសង់​អគារ​អ្នកជំងឺ​ថ្មី​បន្ថែមទៀត ចំនួន​២​ខ្នង ដោយមាន​បំពាក់​សម្ភារ​បរិក្ខារ​ពេទ្យ​ទំនើបៗ ក្រោម​ជំនួយ​នៃ​ប្រទេស​ជប៉ុន និង កូរ៉េ​

តំណាង​អាជ្ញាធរ​ខេត្ត​សៀមរាប សម្ដែង​ការគាំទ្រ​ចំពោះ​កូន​ខ្មែរ​យើង ដែល​បាន​បង្កើត​ប្រព័ន្ធ​កត់ត្រា​ទិន្នន័យ​សម្រាប់​ជួយ​សម្រួល​ដល់​គ្រឹះស្ថានសិក្សា​ក្នុង​ការតាមដាន​និង​កត់ត្រា​ឯកសារ​ផ្សេងៗ​របស់​សា​សា ហៅថា ប្រព័ន្ធ CAMEMIS

តំណាង​អាជ្ញាធរ​ខេត្ត​សៀមរាប សម្ដែង​ការគាំទ្រ​ចំពោះ​កូន​ខ្មែរ​យើង ដែល​បាន​បង្កើត​ប្រព័ន្ធ​កត់ត្រា​ទិន្នន័យ​សម្រាប់​ជួយ​សម្រួល​ដល់​គ្រឹះស្ថានសិក្សា​ក្នុង​ការតាមដាន​និង​កត់ត្រា​ឯកសារ​ផ្សេងៗ​របស់​សា​សា ហៅថា ប្រព័ន្ធ CAMEMIS

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.