Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

តំណាង​អាជ្ញាធរ​ខេត្ត​សៀមរាប សម្ដែង​ការគាំទ្រ​ចំពោះ​កូន​ខ្មែរ​យើង ដែល​បាន​បង្កើត​ប្រព័ន្ធ​កត់ត្រា​ទិន្នន័យ​សម្រាប់​ជួយ​សម្រួល​ដល់​គ្រឹះស្ថានសិក្សា​ក្នុង​ការតាមដាន​និង​កត់ត្រា​ឯកសារ​ផ្សេងៗ​របស់​សា​សា ហៅថា ប្រព័ន្ធ CAMEMIS

ដោយ Pothe Thun
15/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​ក្នុង​សិក្ខាសាលា ស្ដី​ពី​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​ប្រព័ន្ធ CAMEMIS នៅ​សាលាខេត្ត​សៀមរាប នា​រសៀល​ថ្ងៃ​ទី ១៤ ខែ វិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក គាំ វិបុល​រិទ្ធ ជា​អនិកជន​ខ្មែរ រស់នៅ​ប្រទេស​អាល្លឺម៉ង់ ជា​ស្ថាបនិក​ប្រព័ន្ឋCAMEMISអះអាងថា ប្រព័ន្ធ​កត់ត្រា​ទិន្នន័យ​សម្រាប់​ជួយ​សម្រួល​ដល់​គ្រឹះស្ថានសិក្សា ក្នុង​ការតាមដាន​និង​កត់ត្រា​ឯកសារ​ផ្សេងៗ​របស់​សា​សាហៅថា ប្រព័ន្ធ CAMEMIS នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ប្រព័ន្ធ​ហ្វេ​សប៊ុក និង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​នានា​ជាច្រើន ដែល​ក្នុង​ពិភពលោក​បាន​នឹង​កំពុងតែ​និយម​ប្រើប្រាស់ ។

តាមរយៈ​ការបង្កើត​លើ​ស្មា​ត​ហ្វូន និង​ពឹងផ្អែក​លើ​ប្រព័ន្ធ​អិន​ធឺ​ណែ​ត ខុសប្លែក​ត្រង់​តែ​បង្កើត​គណនេយ្យ​ចង​ជា​ក្រុម និង​កំណត់​ឱ្យ​ប្រើប្រាស់​បាន សម្រាប់​តែ​ស្ថាប័ន​របស់​រដ្ឋ និងគ្រឹះស្ថាន​សិក្សា​នានា ដែល​ស្ថាប័ន​បង្កើត​គណនេយ្យ​នោះ មាន​សិទ្ឋិ​ក្នុងការ​បញ្ចូល​សមាជិក​របស់​ខ្លួន​ដូចជា​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល​សិស្ស ដើម្បី​ពួកគាត់​ងាយស្រួល​តាមដាន​ការសិក្សា និង​សកម្មភាព​ផ្សេងៗ​របស់​បុត្រ​ធីតា​ពួកគាត់​គ្រប់ពេលវេលា ដោយ​កាត់បន្ថយ​ការ​ចំណាយពេល និង​ចំណេញ​ទាំងសងខាង ទាំង​សាលា ទាំង​គ្រួសារ​មាតាបិតា​សិស្ស ។​

​លោក គាំ វិបុល​រិ​ទ្ឋ បាន​បញ្ជាក់ទៀតថា ក្រោយពី​បាន​ស្រាវជ្រាវ និង​ចងក្រង​រៀបចំ​បាន​ជា​ឯកសារ​នៃ​ប្រព័ន្ឋ​នេះហើយ យើង​បាន​ចុះ​កម្ម​សិទ្ឋិ​បញ្ញា​នៅ​ប្រទេស​អាល្លឺម៉ង់ ដែល​អាច​ឱ្យ​យើង​ប្រើ​ជា​លក្ខណៈ​អន្តរជាតិ ដូច្នេះ​ប្រព័ន្ឋ​នេះ បាន​ផ្តល់​អត្ថប្រយោជន៍​កត់ត្រា​ទិន្នន័យ​រវាង​សាលា​និង​អាណាព្យាបាល ជាមួយ​សិស្សានុសិស្ស ដើម្បី​តាមដាន និង​ធ្វើ​បច្ចុប្បន្នភាព ស្រង់​ទិន្នន័យ​ពិន្ទុ និង​សកម្មភាព​របស់​សិស្ស ហើយ​ក្រោយពី​បង្កើត​បាន​ប្រព័ន្ធ​នេះ ក្រុមហ៊ុន​បាន​យក​ទៅ​សាកល្បង​នៅ​ប្រទេស​វៀតណាម ដែល​បច្ចុប្បន្ន វៀតណាម​កំពុង​ចាប់អារម្មណ៍​និង​សិក្សា​បន្ថែម​ពី​ប្រព័ន្ធ​នេះ​យ៉ាង​ផុលផុស​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

31/05/2023
គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

31/05/2023

​លោក ចិក គឹម​ជុន នាយករង​រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា អាជ្ញាធរ​ខេត្ត​សូម​គាំទ្រ និង​រង់ចាំ​សហការ​គ្រប់ពេលវេលា នូវ​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ព្រោះថា​ការបណ្តុះបណ្តាល​នូវ​ធនធានមនុស្ស គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា ទាំង​គ្រូ មាតាបិតា អាណាព្យាបាល និង សិស្ស រួមសហការ គ្នា ទើប​យើង​ទទួលបាន​លទ្ធផល​នៃ​ធនធានមនុស្ស​ពិត ដែល​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស ដូច្នេះ​តាមរយៈ​អត្ថប្រយោជន៍ នៃ​ការប្រើប្រាស់​ប្រព័ន្ធ CAMEMIS នេះ គឺ​បាន​ធ្វើឲ្យ​យើង មិន​ប្រើប្រាស់​ខ្ជះខ្ជាយ​នូវ​ពេលវេលា​ដ៏​មាន​តម្លៃ ក្នុងការ​តាមដាន​ពី​ទិន្នន័យ​ផ្នែក​សិក្សា​អប់រំ​តាម​បែប​បច្ចេកទេស​វិទ្យា ព័ត៌មាន សំខាន់ សូម​អ្នក​ទាំងអស់​គ្នា រួម​សហការ​គ្នា ក្នុងការ​ជ្រោង​ទង់​មួយ ក្រោម​ប្រធានបទ ការអប់រំ​ដើម្បី​ទាំងអស់គ្នា គឺ​ដើម្បី​ធានា​បាន​ទាំង​គុណភាព​នៃ​ការសិក្សា ហើយ​ការអប់រំ ក៏​ដើម្បី​អនាគត​កូនចៅ​យើងទាំងអស់គ្នា ។​

​សូមបញ្ជាក់​ថា ប្រព័ន្ធ CAMEMIS នេះ ត្រូវបាន​បង្កើតឡើង​ដោយ​វិស្វករ​ខ្មែរ ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់​ជាច្រើន​ឆ្នាំ ក្នុង​គោលដៅ​ជួយ​សម្រួល​ដល់​ការងារ​ផ្នែក​វិស័យ​សិក្សាអប់រំ​គ្រប់​កម្រិត មាន​សមត្ថភាព​អាចជួយ​សម្រួល​ដល់​ការគ្រប់គ្រង​ទិន្នន័យ​ទូទៅ​របស់​សាលា ទាំង​ផ្នែក​រដ្ឋ និង​ឯកជន ដូចជា​សាលារៀន , មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នានា​របស់​អង្ក​ការ ឬ​សមាគមន៍ និង​សាលា​ចំណេះ​ទូទៅ​គ្រប់​កម្រិត ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#CAMEMIS​

Tags: ប្រព័ន្ធ CAMEMISប្រព័ន្ធ​កត់ត្រា​ទិន្នន័យព័ត៌មានខេត្តសៀមរាបអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹក​មិញ​នេះ ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​ក្រុង និង​រដ្ឋបាល​ខេត្ត ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ក្នុង​ក្រុង​សៀមរាប​

ព្រឹក​មិញ​នេះ ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​ក្រុង និង​រដ្ឋបាល​ខេត្ត ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ក្នុង​ក្រុង​សៀមរាប​

ស្នងការ​នគរបាល​ខេត្តសៀមរាប រំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ ត្រូវ​ត្រៀម​លក្ខណៈ​ក្នុង​កិច្ចការ​ការពារ រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យបាន​ល្អ ក្នុងឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ក្នុង​ឆ្នាំនេះ​

ស្នងការ​នគរបាល​ខេត្តសៀមរាប រំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ ត្រូវ​ត្រៀម​លក្ខណៈ​ក្នុង​កិច្ចការ​ការពារ រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យបាន​ល្អ ក្នុងឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ក្នុង​ឆ្នាំនេះ​

អភិបាលខេត្ត​សៀមរាប ជម្រុញ​ឲ្យ​មជ្ឈមណ្ឌ​លហេ​រី​ថេក​វ៉​ក ប្រើប្រាស់​ផលិតផល​ក្នុងស្រុក នឹងកិច្ច​ការពារ​បរិស្ថាន ដើម្បី​និរន្តរភាព​គោលដៅ​ទេសចរណ៍​ស្អាត និង​បៃតង​

អភិបាលខេត្ត​សៀមរាប ជម្រុញ​ឲ្យ​មជ្ឈមណ្ឌ​លហេ​រី​ថេក​វ៉​ក ប្រើប្រាស់​ផលិតផល​ក្នុងស្រុក នឹងកិច្ច​ការពារ​បរិស្ថាន ដើម្បី​និរន្តរភាព​គោលដៅ​ទេសចរណ៍​ស្អាត និង​បៃតង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    644 shares
    Share 258 Tweet 161
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    87 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,071)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,729)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (830)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.