Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាប ជម្រុញ​ឲ្យ​មជ្ឈមណ្ឌ​លហេ​រី​ថេក​វ៉​ក ប្រើប្រាស់​ផលិតផល​ក្នុងស្រុក នឹងកិច្ច​ការពារ​បរិស្ថាន ដើម្បី​និរន្តរភាព​គោលដៅ​ទេសចរណ៍​ស្អាត និង​បៃតង​

ដោយ Pothe Thun
16/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
113
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​ក្នុង​ឱកាស​សម្ពោធ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​មជ្ឈមណ្ឌល​ហេ​រី​ថេក​វ៉​ក (The Heritage Walk)​នៅក្នុង​ក្រុង​សៀមរាប នា​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត បាន​មានប្រសាសន៍​គាំទ្រ​និង​ជម្រុញ​បន្ថែម​ដោយ​បាន​ផ្តល់​អនុសាសន៍​មួយចំនួន ដល់​ផ្នែក​ឯកជន ដែល​កំពុង​ប្រកប​អាជីវកម្ម និង​មាន​ការរីកដុះដាល​ជា​បន្តបន្ទាប់​ក្នុង​ខេត្តសៀមរាប ត្រូវ​ពង្រឹង​គុណភាព​សេវាកម្ម បន្ត​ចូលរួម​ដល់​កិច្ច​ការពារ​បរិស្ថាន ដើម្បី​និរន្តរភាព​គោលដៅ​ទេសចរណ៍​ស្អាត និង​បៃតង និង​ត្រូវ​ចូលរួម​ដល់​ការ​ជម្រុញ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ផង​ដែរ​។​

ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍ថា​៖ ដោយ​មាន​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ រាជរដ្ឋាភិបាល​បាន​ធ្វើ​ការពុះពារ​ជំនះ​លើ​ឧបសគ្គ​ធំៗ ដឹកនាំ​ជោគវាសនា​កម្ពុជា​ឈាន​ទៅ​សម្រេច​បាន​សមិទ្ធផល​ជាច្រើន និង​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ក្នុង​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ដែល​នេះ​ជា​បុព្វហេតុ​ធ្វើ​ជីវភាព​ប្រជាពលរដ្ឋ​មាន​ភាពល្អប្រសើរ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​។​

​ឯកឧត្តម បញ្ជាក់ថា​៖ ការរីកចម្រើន​របស់​ខេត្ត​សៀមរាប​លើ​គ្រប់​វិស័យ កំពុង​រួមចំណែក​កសាង​សេដ្ឋកិច្ច​សង្គម​ជាតិ លើកកម្ពស់​ជីវភាព​ជូន​ប្រជាពលរដ្ឋ​យើង​ជា​បន្តបន្ទាប់ តាមរយៈ​ការជួយ​សម្របសម្រួល ការលើកទឹកចិត្ត និង​កត្តា​ជម្រុញ​ផ្សេងៗ​ទៀត​។ តាម​ការសង្កេត​សន្ទុះ​សេដ្ឋកិច្ច​របស់​ខេត្ត ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ ឃើញថា​មាន​កំណើន ឈាន​ឡើង​យ៉ាង​ខ្លាំង ដែល​ជា​ផល​វិជ្ជមាន ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កាន់តែ​ប្រសើរ សេវាកម្ម​ផ្សេងៗ​កាន់តែ​មាន​ប្រសិទ្ធភាព និង​សកម្មភាព​ផុសផុល​ទ្វេរ​ឡើង​ជា​រៀងរាល់ឆ្នាំ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម ឃឹម ប៊ុន​សុង បាន​ថ្លែង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់ ម្ចាស់​ភាគហ៊ុន​ទាំងអស់ ក្នុង​ការវិនិយោគ មជ្ឈមណ្ឌល ហេ​រី​ថេក​វ៉​ក (The Heritage Walk) ដែល​វា​ជា​សមិទ្ធផល ដ៏​ថ្មីស្រឡាង​នៃ​វិស័យ​ទេសចរណ៍ របស់​ខេត្ត​សៀមរាប ដែល​ត្រូវបាន​សាងសង់​ឡើង​ដោយ​គោរព​តាម​រចនាបទ​របស់​ខ្មែរ ស្របពេល ដែល​ខេត្ត​សៀមរាប​យើង មាន​តម្រូវការ នូវ​មជ្ឈមណ្ឌល​ទំនើប សម្រាប់​លក់​នូវ​ផលិតផល​ខ្មែរ និង​ផលិតផល​ល្បីៗ នាំចូល​ពី​បរទេស​ដែល​មាន​គុណភាព ដែល​កត្តា​នេះ​គឺជា​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្តសៀមរាប ជាពិសេស​បំពេញ​នូវ​តម្រូវការ របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ជាមួយនឹង​សេវាកម្ម​ផ្សេងៗ ហើយ​មជ្ឈមណ្ឌល​នេះ គឺ​ពិតជា​បាន​រួមចំណែក​ដល់​កិច្ចការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​ទេសចរណ៍ និង​អាជ្ញាធរ​ខេត្ត បាន​និង​កំពុង​យកចិត្តទុកដាក់ ជា​ពិសេស​បាន​ផ្តល់​ការងារ​ជូន​កម្មករ​និយោជិត​ក្នុង​ខេត្ត ជាង​១០០០​នាក់​។​

បើ​តាម​របាយការណ៍រ​បស់​លោកស្រី ធៀង កតិកា ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Metro Lifestyle Development បង្ហាញថា​៖
​មជ្ឈមណ្ឌល The Heritage Walk ពុំមែន​ជា​ផ្សារ​ទំនើប​ទេ តែ​ជា​មជ្ឈមណ្ឌល​កម្សាន្ត​បែប​ប្រមូលផ្តុំ​មួយ​ដែល​ផ្តល់​នូវ​បរិយាកាស​ដ៏​ប្រពៃ និង​បរិស្ថាន​ល្អ សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​លំហែ​កម្សាន្ត ទទួលទាន​អាហារ ទស្សនា​ខ្សែភាពយន្ត ទិញ​នូវ​ទំនិញ​ផ្សេងៗ ក្នុងនោះ​ដៃគូ​ពាណិជ្ជ​របស់​យើង​សុទ្ធតែ​មាន​បទពិសោធន៍ នៅក្នុង​ទីផ្សារ ក៏ដូចជា​ម៉ាក​ល្បីៗ លំដាប់​អន្តរជាតិ និង​ជា​មជ្ឈមណ្ឌល​មួយ​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច​ក្នុង​ខេត្តសៀមរាប​។​

​លោកស្រី​បន្ថែមថា​៖​លើសពី​នេះ​មជ្ឈមណ្ឌល The Heritage Walk មាន​សក្តានុពល​ក្នុងការ​ធ្វើ​ឱ្យ​ទេសចរណ៍​របស់​ខេត្តសៀមរាប កាន់តែ​សំបូរបែប ជា​សមិទ្ធផល​ថ្មី​មួយ ដែល​ទាក់ទាញ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប កាន់​ញឹកញាប់ ហើយ​ចំណាយ​ពេល​បន្ត​ស្នាក់​នៅ​កម្សាន្ត​កាន់តែ​យូរ​ក្នុង​ខេត្ត​សៀមរាប​។​
​សូមបញ្ជាក់​ថា​៖ មជ្ឈមណ្ឌល The Heritage Walk ស្ថិតនៅ ត្រង់​ចំណុច​ប្រសព្វ​នៃ​ផ្លូវ ជាតិ​លេខ​៦ និង​ផ្លូវ​ស៊ី​វុត្ថា ក្បែរ​សួនច្បារ​ព្រះរាជដំណាក់ និង​ទីតាំង​សក្ការៈ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ខេត្តសៀមរាប ។​

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: The Heritage Walkព័ត៌មានខេត្តសៀមរាបមជ្ឈមណ្ឌ​លហេ​រី​ថេក​វ៉​កអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា ត្រៀម​ខ្លួន​ចូល​ទៅក្នុង​សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​របស់​ពិភពលោក​

សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា ត្រៀម​ខ្លួន​ចូល​ទៅក្នុង​សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​របស់​ពិភពលោក​

កម្ពុជា​រំពឹងថា​នឹង​ក្លាយជា ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០

កម្ពុជា​រំពឹងថា​នឹង​ក្លាយជា ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០

សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា រៀបចំ​ទិវា​សប្តាហ៍​សហគ្រិនភាព​ពិភពលោក ក្រោម​ប្រធានបទ ស្ត្រី និង​យុវជន ក្នុង​សហគ្រិនភាព និង​សេដ្ឋកិច្ច​ឌីជីថល​

សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា រៀបចំ​ទិវា​សប្តាហ៍​សហគ្រិនភាព​ពិភពលោក ក្រោម​ប្រធានបទ ស្ត្រី និង​យុវជន ក្នុង​សហគ្រិនភាព និង​សេដ្ឋកិច្ច​ឌីជីថល​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.