Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា ត្រៀម​ខ្លួន​ចូល​ទៅក្នុង​សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​របស់​ពិភពលោក​

ដោយ Pothe Thun
16/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កិច្ចប្រជុំ​លើក​ទី​២៨ របស់​សហព័ន្ធ​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​អាស៊ាន ឯកឧត្តម តូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បញ្ជាក់ថា សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បាន​ពង្រីក​ខ្លួន​បន្ថែម​នៅក្នុង​តំបន់ និង​ទៅ​កាន់​ពិភពលោក ហើយ​ក៏​ត្រៀម​ខ្លួន​ចូល​ទៅក្នុង​សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​របស់​ពិភពលោក​ផង​ដែរ​។​

​កិច្ចប្រជុំ​នេះ បាន​ប្រារព្ធ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្រុង​សៀមរាប ហើយ​នេះ​គឺជា​លើក​ទី​២​ហើយ ដែល​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ សហព័ន្ធ​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​អាស៊ាន បន្ទាប់ពី​បាន​បង្កើតឡើង និង​បាន​ចូល​ជា​សមាជិក​របស់ AFFA កាល​ក្នុង​អំឡុង​ឆ្នាំ​២០០៤ កន្លងទៅ​។​

​ឯកឧត្តម តូច ចាន់​កុសល បានបញ្ជាក់​ថា សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា មិនមែន​បង្កើតឡើង​ដោយ​វិស័យ​ឯកជន​សុទ្ធសាធ​នោះ​ទេ តែ​បង្កើត​ឡើង​ដោយ​តម្រូវការ​របស់​អាស៊ាន សម្រាប់​អនុ​តំបន់​ទន្លេមេគង្គ និង​សម្រាប់​ជាតិ​ផង​ដែរ ។ ទន្ទឹមនឹងនោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​ផ្នែក​មួយ​នៃ​វិស័យ​នេះ ក្រសួង​មាន​ការគាំទ្រ​យ៉ាង​សកម្ម​ដល់​កិច្ចដំណើរការ​របស់​ស​មាគ​ម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា និង​មាន​កាតព្វកិច្ច​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា​កំពង់ផែ ផ្លូវជាតិ ផ្លូវដែក មជ្ឈមណ្ឌល​ចែកចាយ​ទំនិញ ជាដើម ក្នុងនោះ ក្រសួង​បាន​រៀបចំ ផែនការ​ដឹកជញ្ជូន​វៃឆ្លាត ក្នុង​យុទ្ធសាស្ត្រ​៥ និង កម្មវិធី​២៥ និង​ផែនការមេ ក្រោម​កិច្ចសហការ​ជាមួយ ចាយ​កា (JICA)​។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​ឯកឧត្តម លើកឡើងថា ៖ វិស័យ​ដឹកជញ្ជូន មាន​វិសាលភាព​យ៉ាង​ធំធេង​ដល់​ការកសាង​សេដ្ឋកិច្ចជាតិ ។ រាជរដ្ឋាភិបាល បាន​បង្កើត​ក្រុមប្រឹក្សា​ជាតិ​ដឹកជញ្ជូន និង នាយកដ្ឋាន​ដឹកជញ្ជូន​នៅក្នុង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ជម្រុញ​ឲ្យ​វិស័យ​ដឹកជញ្ជូន​កម្ពុជា កាន់តែ​មាន​គុណភាព​ប្រសើ​រ​ឡើង ។ ក៏​ប៉ុន្តែ​អ្វី​ដែល ប្រធានបទ​នៃ​កិច្ចប្រជុំ​ត្រូវបាន​យកចិត្តទុកដាក់​ដែរនោះ​គឺ ធនធានមនុស្ស ។​

លើកឡើង​អំពី​បញ្ហា​ប្រឈម កង្វះ​ធនធានមនុស្ស លោក ស៊ីន ច​ន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បាន​បង្ហាញ​នៅក្នុង​បទសម្ភាសន៍ យ៉ាង​ដូច្នេះ​ថា៖
សម្ភាសន៍ លោក ស៊ីន ច​ន្ធី (មាននៅក្នុងវីដេអូ)

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ក្រសួង​សាធារណការ និង​ដឹកជញ្ជូនព័ត៌មានខេត្តសៀមរាប​សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​របស់​ពិភពលោកសមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជា​រំពឹងថា​នឹង​ក្លាយជា ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០

កម្ពុជា​រំពឹងថា​នឹង​ក្លាយជា ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០

សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា រៀបចំ​ទិវា​សប្តាហ៍​សហគ្រិនភាព​ពិភពលោក ក្រោម​ប្រធានបទ ស្ត្រី និង​យុវជន ក្នុង​សហគ្រិនភាព និង​សេដ្ឋកិច្ច​ឌីជីថល​

សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា រៀបចំ​ទិវា​សប្តាហ៍​សហគ្រិនភាព​ពិភពលោក ក្រោម​ប្រធានបទ ស្ត្រី និង​យុវជន ក្នុង​សហគ្រិនភាព និង​សេដ្ឋកិច្ច​ឌីជីថល​

ក្បាលដី​ចំនួន​៦.៨៥៦ ស្ថិតនៅក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ត្រូវបាន​អាជ្ញាធរ​ខេត្ត​សៀមរាប ចែក​ជូន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​

ក្បាលដី​ចំនួន​៦.៨៥៦ ស្ថិតនៅក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ត្រូវបាន​អាជ្ញាធរ​ខេត្ត​សៀមរាប ចែក​ជូន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.