Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ហាង​លក់​គ្រឿងក្រអូប​យីហោ សុខ បញ្ញា​ពេជ្រ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប​ចុះបង្ក្រាប ពាក់ព័ន្ធ​នឹង​ការបើក​គ្មាន​ច្បាប់ទម្លាប់ និង​លក់​ផលិតផល​ក្លែងក្លាយ​

ដោយ Pothe Thun
14/11/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
61
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សៀមរាប បាន​ចុះ​បង្ក្រាប​ទីតាំង​លក់​គ្រឿងក្រអូប​យីហោ សុខ បញ្ញា​ពេជ្រ ពី​បទ​បើក​គ្មាន​ច្បាប់ទម្លាប់ និង​លក់​ផលិតផល​ក្លែងក្លាយ ជា​ប្រភេទ​ឡេលាយ មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ខាងលិច​ផ្សារ​លើ​ធំថ្មី ក្នុងភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែល​មាន​ម្ចាស់​ឈ្មោះ ជា ដា​រ៉េត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ។​

​លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា ការចុះ​បង្ក្រាប​នេះ គឺ​ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​សំណាក់​លោក​ជួន សុ​បញ្ញា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តសៀមរាប និង កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ហើយ​ការចុះ​បង្ក្រាប​ទីតាំង​លក់​គ្រឿងក្រអូប​យីហោ សុខ បញ្ញា​ពេជ្រ​នេះ គឺ​យើង​បាន​ស្រាវជ្រាវ​រកឃើញ​ការបើក​គ្មាន​ច្បាប់ទម្លាប់ និង​លក់​ផលិតផល​ក្លែងក្លាយ ដោយ​ដកហូត​វត្ថុតាង​បាន រួមមាន ៖ ឡេលាយ គ្មាន​ច្បាប់ទម្លាប់ ចំនួន ១១​មុខ ស្មើនឹង​១៧០៦​ប្រអប់​។​

​លោក សឿន សេន បញ្ជាក់ទៀតថា ចំពោះ​ម្ចាស់​ទីតាំង ត្រូវ​កម្លាំង​លោក​បាន​នាំខ្លួន​ទៅ​សាកសួរ​នៅ​ស្នងការ​ខេត្ត​បន្ថែមទៀត ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ផលិត​ឡេ​ក្លែងក្លាយ​ទាំងនេះ​យក​ផ្តន្ទាទោស​តាម​ផ្លួវច្បាប់ ព្រោះ​ម្ចាស់​ទីតាំង​ខាងលើនេះ​បាន​ឆ្លើយ​សារភាពថា លោក​គ្រាន់តែ​ទិញ​យក​មក​លក់​ហើយ​មិនដឹង​ពី​ផ្លូវច្បាប់ ហើយ​ចំពោះ​ករណីនេះ សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​ថា ត្រូវ​ឃាត់ខ្លួន​ឬ​យ៉ាងណា​នោះទេ ពោល​គឺ​អាស្រ័យ​លើ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តសៀមរាប ជា​អ្នកសម្រេច ថា​ត្រូវ​ឃាត់ខ្លួន​ឬ​ក៏​ផាកពិន័យ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​ផលិតផល​ក្លែងក្លាយ​

Tags: គ្រឿងក្រអូបនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ផលិតផល​ក្លែងក្លាយ​ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក សុខ ថុល ត្រូវបាន​ប្រកាស​តែងតាំងជា​នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប​

លោក សុខ ថុល ត្រូវបាន​ប្រកាស​តែងតាំងជា​នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប​

ការប្រណាំងទូក.ងនៅខេត្តសៀមរាបក្នុងឆ្នាំនេះមានទូកចូលរួមប្រកួតចំនួន៣១ទូក

ការប្រណាំងទូក.ងនៅខេត្តសៀមរាបក្នុងឆ្នាំនេះមានទូកចូលរួមប្រកួតចំនួន៣១ទូក

អនុប្រធាន​ទី​២​នៃ​អាជ្ញាធរ​មីន​កម្ពុជា បង្ហាញថា មាន​មនុស្ស​ចំនួន​ជាង​៦​ម៉ឺន​នាក់ បាន​រងគ្រោះថ្នាក់​ដោយសា​រ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ខែ​កញ្ញា ឆ្នាំ​២០១៨

អនុប្រធាន​ទី​២​នៃ​អាជ្ញាធរ​មីន​កម្ពុជា បង្ហាញថា មាន​មនុស្ស​ចំនួន​ជាង​៦​ម៉ឺន​នាក់ បាន​រងគ្រោះថ្នាក់​ដោយសា​រ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ខែ​កញ្ញា ឆ្នាំ​២០១៨

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.