Sunday, June 4, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

បច្ច័យ​ជិត​២៣​លាន​រៀល ដែល​ទទួលបាន​ពី​អង្គ​កឋិនទាន​សាមគ្គី ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​សំណាក់​សង្ឃ​ក្នុងស្រុក​ស្វាយ​លើ​

ដោយ Pothe Thun
13/11/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បច្ច័យ​ចំនួន​ជាង ២២​លាន​៩៧​ម៉ឺន​រៀល និង ១.០៥០​ដុល្លារ​អាម៉េរិក រួមជាមួយ​នឹង​សម្ភារ​បរិក្ខា​ជា​បរិវារ នៃ​កឋិន​សាមគ្គី​មួយ​ដែល​ផ្ដួចផ្ដើម​ដឹកនាំ​ដោយ​ព្រះ​តេជគុណ រតន​ឃោស​កោ សោម សេរី​ឬ​ទ្ឋី គង់​នៅ​រាជធានី​ភ្នំពេញ រួម​ជាមួយ​ព្រះសង្ឃ និង​ប្រជា​ពុទ្ឋបរិស័ទ​ជិត​ឆ្ងាយ មួយចំនួន​មក​ពី​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​សៀមរាប ព្រមទាំង​ប្រជា​ពុទ្ឋបរិស័ទ​នៅ​មូលដ្ឋាន​នោះ​ផង ត្រូវបាន​វេរ​ប្រគេន​ដល់​ព្រះសង្ឃ គង់នៅ​ក្នុង​ទី​សំណាក់​សង្ឃ​ប្រាសាទសង្កែ​សឹង្ហ ស្ថិតក្នុង​ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ដើម្បី​បែងចែក​ទុក​សាងសង់​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​សម្រាប់​ជា​សម្បត្តិ​គរុភ័​ណ្ឌវត្ត សម្រាប់​អភិវឌ្ឍន៍​ប្រែក្លាយ​ទី​សំណាក់​សង្ឃ​នេះ ឱ្យក្លាយ​ទៅ​ជា​វត្ត​ពេញ​ច្បាប់ ស្រប​តាម​សំណូមពរ និង​សេចក្តីត្រូវការ​របស់​ប្រជា​ពុទ្ឋបរិស័ទ​នៅ​មូលដ្ឋាន​ជិត​នោះ ដែល​បាន​ស្នើសុំ​កាលពីពេល​កន្លង​មក​។​

​លោក​អ៊ំ ហ៊ុយ ស៊ីថា ជា​គណៈកម្មការ​អាចារ្យ​ប្រចាំ​នៅ​ទី​សំណាក់​សង្ឃ​ប្រាសាទសង្កែ​សឹង្ហ បានឲ្យដឹងថា បាន​ជា​ហៅ​ថា​ទី​សំណាក់​សង្ឃ ព្រោះ​ទីនេះ​មិន​ទាន់​ក្លាយជា​វត្ត​ពេញ​សិទ្ឋិ​នៅឡើយ​ទេ ដោយ​កាលពីពេល​កន្លង​មក ព្រះសង្ឃ គណៈកម្មការ និង​ប្រជា​ពុទ្ឋបរិស័ទ បាន​សំណូមពរ​សុំ​បង្កើត​វត្ត​មួយ មានឈ្មោះ​ថា វត្ត​ប្រាសាទសង្កែ​សឹង្ហ ហើយ​សំណើសុំ​នោះ បាន​ស្នើ​ទៅ​ដល់​អាជ្ញាធរ​ភូមិ​ឃុំ ស្រុក ការិយាល័យ​ធម្មការ​ស្រុក និង​ទៅ​ក្រសួង​ខាងលើៗ​រួចរាល់​ហើយ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន បាន​ឯកភាព​ថា ឱ្យ​សាងសង់​ត្រឹម​ជា​សំណាក់​សង្ឃ​សិន ព្រោះ​ខ្លាច​ខ្វះ​លទ្ឋភាព​មិន​អាច​បង្កើត​ជា​វត្ត​បាន ត្រូវ​ចោល​ពាក់កណ្តាល​ទី វារឹតតែ​នាំ​បញ្ហា​ស្មុគ្រស្មាញ ដូច្នេះ​ត្រូវ​រង់ចាំ​មើល​ដំណើរ​ការអភិវឌ្ឍ​ឱ្យ​លេច​ចេញ​រូបរាង​ជា​ដុំកំភួន​សិន ទើប​ជួយ​រៀបចំ​ឯកសារ​បង្កើតជា​វត្ត​ពេញលក្ខណៈ​ស្របតាម​ច្បាប់​និង​លិខិត​បទដ្ឋាន​ផ្សេងៗ​។​

​ព្រះ​តេជគុណ ឆន្ទៈរ​ក្ខិ​ត្តោ សំ ង៉ែត តំណាង​ដឹកនាំ​សង្ឃ គង់​ចាំ​នៅ​ទី​សំណាក់​សង្ឃ មាន​ថេរដិ​កាថា ការស្នើ​សុំ​កសាង​វត្ត​នេះ​គឺ​ធ្វើ​ទៅ​តាម​សំណើរ​សុំ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ ដែល​មាន​ចំនួន​ជិត​៨០០​គ្រួសារ ដោយ​ពួក​គាត់​បញ្ជាក់​ថា នៅពេល​មាន​បុណ្យទាន​ម្តងៗ ពួកគាត់​ត្រូវ​ធ្វើដំណើរ​ទៅកាន់​វត្ត​ផ្សេងៗ មាន​ចម្ងាយ​ឆ្ងាយ​ប្រមាណ​ជា​៨​ទៅ​១២​គីឡូម៉ែត្រ ជាពិសេស​មនុស្ស​ចាស់​គាត់​ខ្វះ​លទ្ឋភាព និង​ពិបាក​ក្នុងការ​ធ្វើ​ដំណើរ ដើម្បី​ទៅ​សមាទានសីល និង​ធ្វើ​បុណ្យទាន​ផ្សេងៗ ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

02/06/2023
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

02/06/2023

​ព្រះ​តេជគុណ សំ ង៉ែត មាន​ថេរ​ដិកា​ទៀតថា តាមរយៈ​បច្ច័យ​បាន​ពី​សទ្ឋា​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន បានចាប់ផ្តើម​អភិវឌ្ឍន៍​បន្តិច​ម្តងៗ ដោយ​ចាក់​ដី​ទីធ្លា កសាង​ប្រព័ន្ឋ​ផ្លូវ សាងសង់​សាលា​ឆាន់ សាឡុំ អណ្តូងទឹក បន្ទប់ទឹក និង កុដិ​សង់​ពី​ឈើ​ប្រក់​ក្បឿង​ចំនួន​១៥ នៅក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៨ និង ទីតាំង​ទី​សំណាក់​សង្ឃ​នេះ មាន​ទទឹង​១១០ ម៉ែត្រ​និង​បណ្តោយ​១៥៧​ម៉ែត្រ ជា​ដី​បម្រុង​ទុក និង​បាន​ការស្រុះស្រួល​ពី​ពុទ្ឋបរិស័ទ ទិញ​ដី​បន្ថែម ហើយ​បើ​តាម​ការសង្កេត​ជាក់ស្តែង គ្រាន់តែ​ក្នុង​រយៈពេល​៨​ខែ​កន្លងមកនេះ ទី​សំណាក់​នេះ ទទួលបាន​នូវ​សមិទ្ឋផល​ជាច្រើន ហេតុ​នេះ​ព្រះអង្គ​សង្ឃឹម​រំពឹងទុក​ថា យ៉ាងយូរ​បី​ឆ្នាំ ទី​នេះ​នឹង​ក្លាយ​ជា​វត្ត​អារាម​ពេញ​សិទ្ឋិ​ជាក់​ជាមិនខាន ខណៈ​បច្ចុប្បន្ន​អារាម​បណ្តោះអាសន្ន​នេះ មាន​ភិក្ខុ​៥​អង្គ និង​សាមណេរ​១១​អង្គ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កឋិនទាន​សាមគ្គីព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជាអះអាងថាការប្រែប្រួល​អាកាសធាតុធ្វើឲ្យប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែ​ង​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ និង ជា​កត្តា​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​

មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជាអះអាងថាការប្រែប្រួល​អាកាសធាតុធ្វើឲ្យប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែ​ង​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ និង ជា​កត្តា​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​

តំណាង​អង្គការNowegianPeoplesAidប្រចាំ​នៅ​កម្ពុជានិង​ថៃជឿជាក់ថាកម្ពុជានឹង​សម្រេច​បាន​តាម​ផែនការ​ក្នុងការ​បោសសម្អាត​គ្រាប់​មីន​ឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ​២០២៥

តំណាង​អង្គការNowegianPeoplesAidប្រចាំ​នៅ​កម្ពុជានិង​ថៃជឿជាក់ថាកម្ពុជានឹង​សម្រេច​បាន​តាម​ផែនការ​ក្នុងការ​បោសសម្អាត​គ្រាប់​មីន​ឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ​២០២៥

សិស្សសាលា​បឋមសិក្សា​បន្ទាយ​សំ​រ៉ែ ទទួលបាន​ការបណ្ដុះ​គំនិត ឲ្យ​ស្វែងយល់​អំពី​ប្រវត្តិ​និង​ការអភិរក្ស​បុរាណ​ដ្ឋា​ន ពី​អាជ្ញាធរ​ជាតិ​អប្សរា បណ្តុះ​គំនិត​ឱ្យ​កុមារ ដើម្បី​ឱ្យ​ពួកគេ​ចេះ​ស្រឡាញ់​និង​ចូលរួម​ការពារ​

សិស្សសាលា​បឋមសិក្សា​បន្ទាយ​សំ​រ៉ែ ទទួលបាន​ការបណ្ដុះ​គំនិត ឲ្យ​ស្វែងយល់​អំពី​ប្រវត្តិ​និង​ការអភិរក្ស​បុរាណ​ដ្ឋា​ន ពី​អាជ្ញាធរ​ជាតិ​អប្សរា បណ្តុះ​គំនិត​ឱ្យ​កុមារ ដើម្បី​ឱ្យ​ពួកគេ​ចេះ​ស្រឡាញ់​និង​ចូលរួម​ការពារ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    650 shares
    Share 260 Tweet 163
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

    110 shares
    Share 44 Tweet 28

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (493)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,078)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,742)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (731)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (788)
  • សាសនា និង មនុស្សធម៌ (832)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.