ដើមឈើចំនួន២០០០ដើមត្រូវបានដាំឡើងវិញក្នុងតំបន់រមណីយដ្ឋានអង្គរ
ក្រោមក្របខណ្ឌយុទ្ធនាការសាធារណៈដាំដើមឈើឡើងវិញនៅរមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរា ព្រះសង្ឃជាច្រើនអង្គ ពុទ្ធបរិស័ទ វិស័យឯកជន បានចូលរួមដាំដើមឈើប្រមាណ២០០០ដើមនៅខាងមុខបរិវេណប្រាសាទប្រីយ៍។ ព្រះវិជ័យរង្សី បណ្ឌិត លាច លាង ព្រះគ្រូអនុគណក្រុងសៀមរាប មានសង្ឃដីការថា ព្រៃឈើអាចការពារនូវគ្រោះថ្នាក់ផ្សេងៗ និងផ្តល់ជាម្លប់សម្រាប់មនុស្ស សត្វទូទៅ។ ព្រះអង្គមានទឹកព្រះទ័យសប្បាយ រីករាយដែលបានរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរាក្នុងការដាំដើមឈើនៅទីនេះ។ ...