Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ដើមឈើ​ចំនួន២០០០​ដើម​ត្រូវបាន​ដាំ​ឡើងវិញ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

ដោយ Pothe Thun
11/06/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
63
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រោម​ក្របខណ្ឌ​យុទ្ធនាការ​សាធារណៈ​ដាំ​ដើមឈើ​ឡើងវិញ​នៅ​រមណីយដ្ឋាន​អង្គរ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ អាជ្ញាធរ​ជាតិ​អប្សរា ព្រះសង្ឃ​ជាច្រើន​អង្គ ពុទ្ធបរិស័ទ វិស័យ​ឯកជន បាន​ចូលរួម​ដាំ​ដើមឈើ​ប្រមាណ​២០០០​ដើម​នៅខាងមុខ​បរិវេណ​ប្រាសាទ​ប្រី​យ៍​។​

​ព្រះ​វិជ័យ​រង្សី បណ្ឌិត លាច លាង ព្រះគ្រូ​អនុគណ​ក្រុង​សៀមរាប មាន​សង្ឃដីកា​រថា ព្រៃឈើ​អាច​ការពារ​នូវ​គ្រោះថ្នាក់​ផ្សេងៗ និង​ផ្តល់​ជា​ម្លប់​សម្រាប់​មនុស្ស សត្វ​ទូទៅ​។ ព្រះអង្គ​មានទឹក​ព្រះទ័យ​សប្បាយ រីករាយ​ដែល​បានរួម​ចំណែក​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការដាំ​ដើមឈើ​នៅទីនេះ​។

​ព្រះអង្គ​មាន​សង្ឃដីការ​បន្តថា ក្នុងនាម​ព្រះអង្គ​ផ្ទាល់ និង​តំណាងឱ្យ​គណៈសង្ឃ​ក្នុង​ក្រុង​សៀមរាប សូម​ចម្រើនពរ អំពាវនាវ​ដល់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ទូទៅ សុំឱ្យ​មានការ​ចូលរួម​ដាំ​ដើមឈើ​ឱ្យបាន​ច្រើនជាង​ការកាប់បំផ្លាញ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​មានប្រសាសន៍​ក្នុង​កម្មវិធី ឯកឧត្តម យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែង​អំណរ​ព្រះ​គុណ​ដល់​ព្រះសង្ឃ​គ្រប់​អង្គ និង​អរគុណ​ដល់​អ្នកចូលរួម​គ្រប់​ម​ជ្ឈ​ដ្នា​ន​ទាំង​វិស័យ​ឯកជន ស្ថាប័នរដ្ឋ ដែលមាន​សទ្ធា​ចូលរួម​ដាំ​ដើមឈើ​នាពេលនេះ​។

​ឯកឧត្តម​បន្តថា ការបាត់បង់​ព្រៃឈើ​បណ្តាលឱ្យ​មនុស្ស និង​ប្រាសាទ​មានការ​រងគ្រោះ​។ ដូច្នេះ​ការចូលរួម​នាពេលនេះ​ពិតជា​សំខាន់ និង​ជា​បុណ្យ​កុសល​មួយ​ដ៏​ធំធេង​សម្រាប់​ប្រទេសជាតិ និង​មនុស្ស​ជំនាន់​ក្រោយ​។ លើសពីនេះ បច្ចុប្បន្ន​មាន​ជនខិលខូច​បាន​កាប់បំផ្លាញ​ច្រើន​ទៅៗ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​តែង​ព្យាយាម​ទប់ស្កាត់​នូវ​បទល្មើស​នានា និង​គ្រោង​ដាំ​បន្ថែម​ឡើងវិញ​៣៥​ហិច​តា​នៅ​ទីតាំង​ផ្សេងគ្នា ដែល​នឹង​បើក​យុទ្ធនា​ការដាំ​ដើមឈើ​៤​ម៉ឺន​ដើម នៅ​រដូវវស្សា​ក្នុងឆ្នាំនេះ ។​

​សូមបញ្ជាក់ថា ក្នុង​ពិធី​នេះដែរ​ក៏មាន​ការចូលរួម​ពី​ឯកឧត្តម យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ព្រះ​វិជ័យ​រង្សី បណ្ឌិត លាច លាង ព្រះគ្រូ​អនុគណ​ក្រុង​សៀមរាប ក្រុមហ៊ុន​ម៉ាក្រូ នគរបាល​ការពារ​បេតិកភណ្ឌ អង្គការ​គាំពារ​សត្វព្រៃ មន្ត្រី​-​បុគ្គលិក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន សិស្សានុសិស្ស និង​សាធារណជន​យ៉ាងច្រើន​កុះករ​៕

​អត្ថបទ និង រូបភាព ៖ ម៉ាត់ អា​រី​ហ្វី​ន​
​កែសម្រួល ៖ អ៊ុន ណា​រាជ្យ​

Tags: ការដាំដើមឈើខេត្តសៀមរាបតំបន់​រមណីយដ្ឋាន​អង្គរ​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខា​កាកបាទក្រហម​ខេត្តសៀមរាបនាំយក​អំណោយ​មនុស្សធម៌​ជូន​លោក ស្រី ភិន ដែល​សម្រាក់​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

សាខា​កាកបាទក្រហម​ខេត្តសៀមរាបនាំយក​អំណោយ​មនុស្សធម៌​ជូន​លោក ស្រី ភិន ដែល​សម្រាក់​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោកចំណាយ​ថវិកា​ប្រមាណ​១៤​លាន​ដុល្លារ ដើម្បី​អភិរក្សនិង​ជួសជុល​ប្រាសាទបុរាណ​របស់​កម្ពុ​ជា​

អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោកចំណាយ​ថវិកា​ប្រមាណ​១៤​លាន​ដុល្លារ ដើម្បី​អភិរក្សនិង​ជួសជុល​ប្រាសាទបុរាណ​របស់​កម្ពុ​ជា​

ជនសង្ស័យ​ចំនួន​០៣​នាក់​ត្រូវ​កំលាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ប​ញ្ចូ​ន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿ​ញៀន​

ជនសង្ស័យ​ចំនួន​០៣​នាក់​ត្រូវ​កំលាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ប​ញ្ចូ​ន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿ​ញៀន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.