Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោកចំណាយ​ថវិកា​ប្រមាណ​១៤​លាន​ដុល្លារ ដើម្បី​អភិរក្សនិង​ជួសជុល​ប្រាសាទបុរាណ​របស់​កម្ពុ​ជា​

ដោយ Pothe Thun
11/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
65
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​រយៈពេល ៣០​ឆ្នាំ​កន្លងមកនេះ អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (World Monuments Fund) ហៅ​កាត់​ថា WMF បានផ្ដល់​ថវិកា​ប្រមាណ​១៤​លាន​ដុល្លារ ដើម្បី​ធ្វើ​សហប្រតិបត្តិការ ជាមួយ​កម្ពុជា​លើ​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​ពិធី​ខួប ៣០​ឆ្នាំ របស់​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) លើ​ការងារ​អភិរក្ស​និង​ជួសជុល​ប្រាសាទ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ លោកស្រី ជីន នី​វ​រ៉ា បូត​តូ (Gineavra Boato ) តំណាង​របស់​អង្គការ​នេះ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បានបង្ហាញ​មោទនភាព​របស់ WMF ថា វា​ជា​បេសកកម្ម​មួយ ដែល​បាន​ជួយ​ផ្នែក​បេតិកភណ្ឌ​នៅ​ប្រទេស​កម្ពុជា​។ លោកស្រី​បន្តថា ក្នុង​រយៈពេល ៣​ទស្សវត្ស​ចុងក្រោយ​នេះ WMF បាន​ជួយ​បណ្ដុះបណ្ដាល​កម្មករ និង​អ្នកជំនាញការ​កម្ពុជា​រាប់រយ​នាក់ ដោយបាន​ពង្រីក​ជំនាញ​របស់​ពួកគេ និង​ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ ទាក់ទង​នឹង​ការងារ​អភិរក្ស និង​បច្ចេកទេស​ជួសជុល​ប្រាសាទ​។

​លោកស្រី ជីន នី​វ​រ៉ា បូត​តូ បាន​គូសបញ្ជាក់ថា នៅ​ឆ្នាំ ២០០៨ WMF បានចាប់ផ្ដើម​គម្រោង​ជួសជុល​រយៈពេល​វែង​មួយ នៅ​ផ្នែក​ខាងកើត​ភ្នំ​បាខែង នៅ​ឆ្នាំ​២០០៨ និង​បានបញ្ចប់​នៅ​ចុងឆ្នាំ​២០១៨ ហើយ​គម្រោង​ជួសជុល​ជំហាន​ទី​៣ នៅ​ផ្នែក​ខាងលិច នឹង​ចាប់ផ្តើម​អនុវត្តន៍​ពី​ឆ្នាំ ២០១៩​នេះ​រហូតដល់​ឆ្នាំ ២០២៥​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​ក្នុងនាម​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក ម៉ៃ​ឃើ​ល ញូ​ប៊ី​ល​(Michael Newbill) បានចាត់ទុក​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​នេះ ថា​បានបញ្ជាក់​ពី​ទំនាក់ទំនង​ដ៏​យូរអង្វែង និង​ដោយមាន​ផលិតភាព​រវាង​សហរដ្ឋអាមេរិក​, WMF និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​មូលនិធិ​ឯកអគ្គរដ្ឋទូត សម្រាប់​ការអភិរក្ស​វប្បធម៌ (AFCP)​។ លោក​ភារធារី​ស្ថានទូត​សហរដ្ឋអាមេរិក​ក៏បាន​កោតសរសើរ ដល់​គម្រោង​ជួសជុល​ប្រាសាទភ្នំបាខែង ថា​ជា​គម្រោង​មួយ ដ៏​លេចធ្លោ និង​បាន​ចូលរួម​ដោយ​បុគ្គលិក​កម្ពុជា​ភាគច្រើន​។ ក្នុង​គម្រោង​នេះដែរ តាមរយៈ​មូលនិធិ​ឯកអគ្គរដ្ឋទូត បានផ្តល់​ថវិកា​ជាង ៣,២ លាន​ដុល្លារ​អាមេរិក​ចាប់តាំងពី​ឆ្នាំ ២០០៤ ដែលជា​ការរួមចំណែក​ពី​វិស័យ​ឯកជន និង​សហគមន៍​សប្បុរសជន​នៅ​សហរដ្ឋអាមេរិក​។​

​មានប្រសាសន៍​ក្នុង​ពិធី​នោះដែរ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែងអំណរគុណ​ដល់ WMF ដែល​បានរួម​ចំណែក​ជួយ​អភិរក្ស​និង​ជួសជុល​ប្រាសាទ​នៅ​កម្ពុជា​។ ចាប់ពី​ឆ្នាំ ១៩៩២ WMF បានធ្វើការ​អភិរក្ស​និង​ជួសជុល​ប្រាសាទ​ជាច្រើន​គួរឱ្យកត់សម្គាល់​ក្នុង​តំបន់​អង្គរ ជាពិសេស​ប្រាសាទព្រះខ័ន តា​សោម អង្គរវត្ត និង​ប្រាសាទភ្នំបាខែង​។​

​គួរ​បញ្ជាក់ថា បើ​យោងតាម​របាយការណ៍រ​បស់ WMF តាំងពី​ចូលរួម​ក្នុង​ការងារ​អភិរក្ស​និង​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​អង្គរ​រយៈពេល​៣០​ឆ្នាំ​មកនេះ អង្គការ​នេះ​បាន​ចំណាយ​ទឹកប្រាក់​ចំនួន ១៤​លាន​ដុល្លារ​អាមេរិក​។ ក្រៅពីនោះ​ក៏មាន​ការចូលរួម​ពី​ដៃគូ​ផ្សេងៗ​ទៀត​ដោយមាន​ការគាំទ្រ​ជា​ទឹកប្រាក់​ចំនួន ៥​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ទឹកប្រាក់​ជិត​៥​លាន​ដុល្លារ​ពី​មូលនិធិ​សប្បុរសធម៌ The Robert W. Wilson, ទឹកប្រាក់​ចំនួន​១​លាន​ដុល្លារ​ពី​មូលនិធិ​ស្ថាប័នឯកជន​, ទឹកប្រាក់​ជិត​១​លាន​ដុល្លារ​ពី​សាជីវកម្ម​សហរដ្ឋអាមេរិក រួមបញ្ចូល​ទាំង​វិភាគទាន​សំខាន់​របស់ American Express កាលពី​ទសវត្ស​ឆ្នាំ ១៩៩០, ទឹកប្រាក់​ជិត​១​លាន​ដុល្លារ​ពី​ប្រជាជន​អាមេរិក​សម្រាប់​រំ​ឮ​ក​ដល់​គុណ​ប្រជាជន​កម្ពុជា​ដែលមាន​ភាព​អត់ធន់​និង​លះបង់​ពេលវេលា​បំពេញការងារ​នៅក្នុង​តំបន់​អង្គរ​៕

   

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វី​ន​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: WMFWorld Monuments Fund​ពិធី​ខួប ៣០​ឆ្នាំ របស់​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) លើ​ការងារ​អភិរក្ស​និង​ជួសជុល​ប្រាសាទ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរអង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​អភិរក្សនិង​ជួសជុល​ប្រាសាទបុរាណ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនសង្ស័យ​ចំនួន​០៣​នាក់​ត្រូវ​កំលាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ប​ញ្ចូ​ន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿ​ញៀន​

ជនសង្ស័យ​ចំនួន​០៣​នាក់​ត្រូវ​កំលាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ប​ញ្ចូ​ន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿ​ញៀន​

គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរបើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣២ ដើម្បី​តាមដាន​ការអនុវត្ត​គម្រោង​នានាដែល​អ្នកជំនាញការ​ចំពោះ​កិច្ច​បានដាក់​ជូន​

ក្រុមហ៊ុន អិ​ល​ជី ឌី​ស​ភ្លេ ផ្ដល់​អាគារ​សិក្សា​ថ្មី​ចំនួន​១​ខ្នង ជូន​សិស្សានុសិស្ស​នៃ​សាលាបឋមសិក្សា​ប្រដាក់ ស្រុក​ពួក​

ក្រុមហ៊ុន អិ​ល​ជី ឌី​ស​ភ្លេ ផ្ដល់​អាគារ​សិក្សា​ថ្មី​ចំនួន​១​ខ្នង ជូន​សិស្សានុសិស្ស​នៃ​សាលាបឋមសិក្សា​ប្រដាក់ ស្រុក​ពួក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.