Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមហ៊ុន អិ​ល​ជី ឌី​ស​ភ្លេ ផ្ដល់​អាគារ​សិក្សា​ថ្មី​ចំនួន​១​ខ្នង ជូន​សិស្សានុសិស្ស​នៃ​សាលាបឋមសិក្សា​ប្រដាក់ ស្រុក​ពួក​

ដោយ Pothe Thun
12/06/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
100
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អាគារ​សិក្សា​ថ្មី​មួយ​ខ្នង មាន​២​បន្ទប់ ស្ថិតក្នុង​សាលាបឋមសិក្សា​ប្រដាក់ ភូមិ​ប្រដាក់ ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ដែលជា​ការឧបត្ថម្ភរ​បស់​ក្រុមហ៊ុន អិ​ល​ជី ឌី​ស​ភ្លេ (LG Display) តាមរយៈ​អង្គការ ឡុ​ត​ទុ​ស វើ​ល (Lotus world) ខេត្តសៀមរាប​។​

​តាមរយៈ​របាយការណ៍​នាយក​សាលាបឋមសិក្សា​ប្រដាក់ បាន​បង្ហាញថា សាលាបឋមសិក្សា​នេះ មាន​សិស្ស​សរុប​ចំនួន​៣៨៤​នាក់ ក្នុង​ស្រី​ចំនួន ១៩៣​នាក់ គ្រូ​សរុប​ចំនួន​១៣​នាក់ និង​មាន​អាគារ​សិក្សា​ចំនួន​១​ខ្នង ៦​បន្ទប់​ប៉ុណ្ណោះ ក្នុងនោះ សាលា​បាន​ដក​ពីរ​បន្ទប់ ដើម្បី​ធ្វើជា​ការិយាល័យ​។​

​តាមរយៈ​របាយការណ៍​ដដែល​នេះ បាន​បញ្ជាក់ថា នៅក្នុង​រដូវប្រាំង​ឆ្នាំ​២០១៩​នេះ សាលា​បានរៀបចំ​ជា​រោងដោល ជូន​សិស្សានុសិស្ស ដើម្បី​កាត់​បន្ថយកំដៅ​ក្នុងពេល​សិក្សា ប៉ុន្តែ​ពេលខ្លះ សិស្សានុសិស្ស ជួប​ការលំបាក​ខ្លាំង​នៅពេល​មាន​ភ្លៀង​ធ្លាក់ ដោយ​រោងដោល​នោះ ពុំមាន​ជញ្ជាំង​បាំង​ឡើយ​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​លោក ខ្វ​ន់ ដុង​សប់ តំណាង​ក្រុមហ៊ុន និង ជា​ប្រធាន​សហជីព ក្រុមហ៊ុន អិ​ល​ជី ឌី​ស​ភ្លេ (LG Display) បាន​លើកឡើងថា ក្រុម​បុគ្គលិក​ស្ម័គ្រចិត្ត​របស់​ក្រុមហ៊ុន​យើង បាន​ប្រើ​រយៈពេល​ប្រមាណ​មួយខែ ពោលគឺ​នៅ​ខែឧសភា ឆ្នាំ​២០១៩ និង​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​សាងសង់​អាគារ​សិក្សា​ថ្មី​មួយ​ខ្នង និង​ក្លោងទ្វារ​ចំនួន​មួយ ជូន​ដល់​កុមារ​តូចៗ ក៏ដូចជា​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​នេះ​។ លើសពីនោះ ក្រុម​បុគ្គលិក​ស្ម័គ្រចិត្ត​ទាំងអស់នេះ ក៏បាន​ជួយ​លាបថ្នាំ​លើ​អាគារ​សិក្សា​ដែលមាន​ស្រាប់​ចំនួន​២​ខ្នង​ផងដែរ​។​

​ព្រះ​ភិក្ខុនី សាន់ មូ​ន ប្រធាន​អង្គការ ឡុ​ត​ទុ​ស វើ​ល (Lotus world) ខេត្តសៀមរាប បាន​មាន​សង្ឃដីកា​ថ្លែងអំណរគុណ​ដល់ ក្រុមហ៊ុន និង ប្រធាន​សហជីព ក្រុមហ៊ុន អិ​ល​ជី ឌី​ស​ភ្លេ (LG Display) ដែល​តែងតែ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​អប់រំ​នៅក្នុង​ខេត្តសៀមរាប ព្រះអង្គ​ក៏បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន រួម​និង​បុគ្គលិក​ទាំងអស់​បន្ត​ជួយ​បន្ថែមទៀត​ដល់​វិស័យ​អប់រំ​ក្នុង​ខេត្តសៀមរាប ក៏ដូចជា​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​គួរ​បញ្ជាក់ថា នេះ​គឺជា​សាលា​ទី​៩​ហើយ​ក្នុង​ខេត្តសៀមរាប ដែល​ក្រុមហ៊ុន និង ប្រធាន​សហជីព ក្រុមហ៊ុន អិ​ល​ជី ឌី​ស​ភ្លេ (LG Display) បាន​ជួយ​សាងសង់ គិត​តាំងពី​ឆ្នាំ​២០១៥​។​

​រូបភាព ៖ លោក ហាំ ម៉េង​ហួត​
​អត្ថបទ ៖ សេង ផល្លី​

Tags: ក្រុមហ៊ុន អិ​ល​ជី ឌី​ស​ភ្លេព័ត៌មាន ខេត្តសៀមរាប​សាលាបឋមសិក្សា​ប្រដាក់ស្រុកពួក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩នៅ​ខេត្តសៀមរាបបានប្រកាស​បើក​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​មិញ​នេះ ក្រោម​អធិបតីភាព​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​

អភិបាលខេត្ត​សៀមរាប​អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ក្រុមការងារ​រ​បស់​ក្រុមហ៊ុន មី​តស៊ូ​បី​ស៊ី ខ​ប​ភើ​រ៉េ​ស្សី​ន​

អភិបាលខេត្ត​សៀមរាប​អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ក្រុមការងារ​រ​បស់​ក្រុមហ៊ុន មី​តស៊ូ​បី​ស៊ី ខ​ប​ភើ​រ៉េ​ស្សី​ន​

ស្ត្រី​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខេត្តសៀមរាប​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ពាក់ព័ន្ធ​ករណី​ពេស្យាចារ​លើ​កុមារ

ស្ត្រី​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខេត្តសៀមរាប​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ពាក់ព័ន្ធ​ករណី​ពេស្យាចារ​លើ​កុមារ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.