Saturday, July 2, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩នៅ​ខេត្តសៀមរាបបានប្រកាស​បើក​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​មិញ​នេះ ក្រោម​អធិបតីភាព​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​

ដោយ Pothe Thun
12/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្តសៀមរាប បានប្រកាស​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការចូលរួម​ពី​សំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល សមាជិក​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​និង​តំណាង​ក្រសួង​ស្ថាប័នរដ្ឋ ឯកអគ្គរដ្ឋទូត អគ្គរាជទូត​បរទេស​ចំនួន​១១​ប្រចាំ​នៅ​កម្ពុជា រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៃ​ប្រទេស​ក្នុង​តំបន់​ចំនួន​៦ ប្រធាន​និង​សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប អភិបាល​និង​អភិបាលរង​ខេត្តសៀមរាប មេបញ្ជាការ មេបញ្ជាការរង ស្នងការ ស្នងការរង និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្តសៀមរាប ថ្នាក់ដឹកនាំ​មន្ទីរ​ព័ត៌មាន​រាជធានី ខេត្ត​ទាំង​២៥ គណៈប្រតិភូ​ជា​អន្តរជាតិ អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ចូលរួម​ប្រមាណ​៥០០​នាក់ មកពី​បណ្ដា​ប្រទេស​ចំនួន​៤២ នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ។​

​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី ជា​ព្រឹត្តិការណ៍​អន្តរជាតិ​នាំមុខគេ​មួយ​ក្នុង​វិស័យ​សោតទស្សន៍ ដែល​ផ្ដល់​កាលានុវត្តភាព​ដល់​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន ប្រតិបត្តិ​ករ​សោតទស្សន៍ និង បុគ្គលិក​បម្រើការ​ងារ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ថ្នាក់ដឹកនាំ​សកលវិទ្យា​ល័យ អ្នកសារព័ត៌មាន អ្នកជំនាញ និង អ្នកតាក់តែង​គោលនយោបាយ​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ជួបជុំ និង ពិភាក្សា​អំពី​ការអភិវឌ្ឍ​គុណភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ក្នុងអំឡុងពេល​នៃ​បដិវត្ត​បច្ចេកវិទ្យា​ទំនើប ។​

​លោក Fayyaz Sheheryay ប្រធាន​វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​ប៉ាស៊ីហ្វិក មានប្រសាសន៍ថា បច្ចេកវិទ្យា​ឌីជីថល និង​ទិន្នន័យ​ធំៗ​តាម​ប្រទេស​និ​មួយៗ ទីផ្សារ​និ​មួយៗ និង​សង្គម​និ​មួយៗ កំពុង​ជួយ​សម្រួល​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម បង្កើន​គុណភាព​នៃ​អភិបាលកិច្ច និង​បង្កើន​កម្រិត​នៃ​សេវាសាធារណៈ និង​តម្លាភាព​ហើយ​តាម​ការពិសោធន៍ និង​ភស្តុតាង​ជាច្រើន​បាន​បញ្ជាក់ថា ឌីជីថល​ភា​វូប​និ​យក​ម្ម បាន​ចូលរួម​ក្នុងការ​កាត់បន្ថយ​ភាព​អត់​ការងារ​ធ្វើ ការកែលម្អ​គុណភាព​នៃ​ជីវិត និង​ការបង្កើន​លទ្ធភាព​រប​ស់​ប្រជាពលរដ្ឋ ក្នុងការ​ទទួលយក​សេវាកម្ម​សាធារណៈ តែ​វា​អាស្រ័យ​លើ​វិសាលភាព នៃ​ការទទួលយក និង​ការអនុវត្ត​ជាក់ស្ដែង ។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

01/07/2022
កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

01/07/2022

​មានប្រសាសន៍​បើក​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​បាន​ខិតខំ​ជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អាស៊ី ឲ្យ​ដើរ​ទាន់​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ទំនើប​នាបច្ចុប្បន្ន និង បាន​លើកកម្ពស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ឲ្យ​កាន់​តែមាន​សក្ដានុពល ព្រមទាំង​ជំរុញ​ការអភិវឌ្ឍ​ទីក្រុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ឌីជីថល ឆ្លើយតប​ទៅនឹង​ការប្រកួតប្រជែង​ទីផ្សារ​លើ​វិស័យ​សារព័ត៌មាន រវាង​សារព័ត៌មាន​ប្រពៃណី ជាមួយ​សារព័ត៌មាន​ឌីជីថល ក៏ដូចជា​ការប្រកួតប្រជែង​ជាមួយ​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​កំពុង​ពេញនិយម​នាពេល​បច្ចុប្បន្ន និង សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង មន្ត្រី​គ្រប់លំដាប់​ថ្នាក់​នៃ​ក្រសួង​ព័ត៌មាន ដែល​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​រៀបចំ​សន្និសីទ​ដ៏​មាន​សារៈសំខាន់​នេះ ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​ទៀតថា កម្ពុជា ពិត​មាន​កិត្តិយស​ដ៏​ឧត្ដុង្គឧត្ដម ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​នេះ ដើម្បី​ផ្លាស់ប្ដូរ​មតិ​ស្ដីពី​វិទ្យាសាស្ត្រ និង​ការវិវត្ត​បច្ចេកវិទ្យា​ទំនើប​នាបច្ចុប្បន្ន សម្រាប់​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ព័ត៌មាន ព្រមទាំង​ចក្ខុវិស័យ​រយៈពេល​វែង​ទៅ​អនាគត ដើម្បី​ប្រែក្លាយ​បច្ចេកវិទ្យា​ឌីជីថល ភ្ជាប់​ជាមួយ​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ក្នុង​គោលដៅ​ជំរុញ​ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម ប្រព័ន្ធ​ផ្សព្វផ្សាយ​ទៅក្នុង​ទីផ្សារ​ឲ្យ​កាន់​តែមាន​សក្ដានុពល​ថែមទៀត ព្រមទាំង​បានប្រែក្លាយ​ឌីជីថល ឆ្ពោះទៅកាន់​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ជាមួយនឹង​ការបង្កើតឡើង​នូវ​កាលានុវត្តភាព និង អត្ថប្រយោជន៍ ដូច​ជាទី​១. បច្ចេកវិទ្យា​ឌីជីថល បាន​ជំនួស​ការប្រើប្រាស់​បច្ចេក​វិទ្យា​អាណា​ឡូ​ក ប្រកប​ដោយមាន​សក្ដានុពល , ទី​២. បច្ចេកវិទ្យា​ឌីជីថល បានរួម​បញ្ចូល​គ្នា​រវាង​វិស័យ​ទូរគមនាគមន៍​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​បង្កើតបាន​នូវ​សក្ដានុពល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឌីជីថល និង បណ្ដាញ​ទំនាក់​ទំនងជា​សកល តាម​ប្រព័ន្ធ​អន​ឡាញ និង បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្សេងៗ​ទៀត និង ទី​៣. បច្ចេកវិទ្យា​ឌីជីថល បានធ្វើ​ឲ្យ​ការគ្រប់គ្រង​ប្រទេស ក្លាយទៅជា​រដ្ឋាភិបាល​ឌីជីថល ក្នុងការ​បង្កើន​សកម្ម​ភាព​សេដ្ឋកិច្ច​ឌីជីថល ការលើកកម្ពស់​គុណភាព ប្រសិទ្ធភាព​នៃ​សេវាសាធារណៈ ប្រកបដោយ​គណនេយ្យភាព តម្លាភាព និង ការតភ្ជាប់​បណ្ដាញ​ទំនាក់ទំនង​ផ្ទៃក្នុង និង សកលលោក​ទាំងមូល ។​

​សូមបញ្ជាក់ថា នេះ​ជា​លើកទីមួយ​ហើយ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការរៀបចំ​ប្រារព្ធ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​នេះ ខណៈពេលដែល​កាលពី​លើក​ទី​១៥ បាន​ប្រារព្ធ​ឡើង​នៅ​ប្រទេស​ឥណ្ឌា ហើយ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​នេះ បានរៀបចំ​ប្រារព្ធ​ដំបូង​នៅ​ឆ្នាំ​២០០៤ ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី រហូតដល់​ឆ្នាំ​២០០៨​ហើយ​តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ៕

      

​អត្ថបទ ៖ លោក លីវ សាន្ត​
​រូបថត ៖ លោក យូ វង្ស

Tags: ខេត្តសៀមរាបវិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​ប៉ាស៊ីហ្វិក​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ីសន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាអ្នកសារព័ត៌មាន​ជាតិ ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត​សៀមរាប​អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ក្រុមការងារ​រ​បស់​ក្រុមហ៊ុន មី​តស៊ូ​បី​ស៊ី ខ​ប​ភើ​រ៉េ​ស្សី​ន​

អភិបាលខេត្ត​សៀមរាប​អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ក្រុមការងារ​រ​បស់​ក្រុមហ៊ុន មី​តស៊ូ​បី​ស៊ី ខ​ប​ភើ​រ៉េ​ស្សី​ន​

ស្ត្រី​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខេត្តសៀមរាប​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ពាក់ព័ន្ធ​ករណី​ពេស្យាចារ​លើ​កុមារ

ស្ត្រី​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខេត្តសៀមរាប​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ពាក់ព័ន្ធ​ករណី​ពេស្យាចារ​លើ​កុមារ

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ផ្តល់​គំនិត​ផ្តួចផ្តើម​នូវ​ចំណុច​អាទិភាព​ចំនួន​៧សម្រាប់​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    190 shares
    Share 76 Tweet 48
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (567)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (735)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.