Friday, May 20, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ផ្តល់​គំនិត​ផ្តួចផ្តើម​នូវ​ចំណុច​អាទិភាព​ចំនួន​៧សម្រាប់​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​

ដោយ Pothe Thun
13/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​ក្នុងឱកាស​បើក​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ដើម្បី​ឲ្យ​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ដែលជា​ចរន្ត​នៃ​ការរីកលូតលាស់​ផ្នែក​វិទ្យាសាស្ត្រ ការធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា ដើម្បី​អភិវឌ្ឍ​ទីផ្សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល ការបង្កើន​ទំនុកចិត្ត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ការទំនាក់ទំនង និង​សន្តិសុខ នៅក្នុង​តំបន់ និង​នៅលើ​សកលលោក ខ្ញុំ​សូម​ផ្តល់​គំនិត​ផ្តួចផ្តើម​នូវ​ចំណុច​អាទិភាព​មួយចំនួន​ដល់​អង្គ​សន្និសីទ​ដូចខាងក្រោម​៖

១. ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​សកលលោក ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន បទពិសោធន៍ ការអភិវឌ្ឍ​បច្ចេកវិទ្យា និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូបវ័ន្ត ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ និង​ការបង្កើតឡើង​នូវ​កាលានុវត្តភាព​នៃ​បច្ចេកវិទ្យា​ឌីជីថល​។​

២. បង្កើន​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ព័ត៌មាន​ក្លែងបន្លំ និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងបន្លំ​។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរមីនកម្ពុជាបង្ហាញថាភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់ធនធាន និងជំនាញបច្ចេកទេស ប្រកបដោយជោគជ័យ និងបានអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា ទី១៨

អាជ្ញាធរមីនកម្ពុជាបង្ហាញថាភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់ធនធាន និងជំនាញបច្ចេកទេស ប្រកបដោយជោគជ័យ និងបានអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា ទី១៨

19/05/2022
សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ជាងបីពាន់នាក់ នៅខេត្ដសៀមរាប

សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ជាងបីពាន់នាក់ នៅខេត្ដសៀមរាប

19/05/2022

៣. ពង្រឹង​ការអនុវត្ត​ច្បាប់ ក្រមសីលធម៌​វិជ្ជាជីវៈ ជៀសវាង​ការផ្សាយ​ព័ត៌មាន​ក្លែងបន្លំ គុំនំ​គុំ​គួ​ន ការជេរប្រមាថ ការ​ញុះញង់​បញ្ឆេះ​កំហឹង​ដោយ​ការ​ស្អប់ខ្ពើម រើសអើង បង្ក​ឲ្យ​មាន​អរិភាព បង្កជម្លោះ ជាតិ​សាសន៍ សាសនា ឬ​បំផ្លើស​ព័ត៌មាន​ខុសពី​ការពិត ធ្វើ​ឲ្យ​សភាពការណ៍​មាន​ភាព​តានតឹង​។​

៤. ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​បាន​ជិតស្និទ្ធ ដើម្បី​ដោះស្រាយ​ទំនាស់​នៃ​ការផ្សាយ​ព័ត៌មាន ដែល​បង្ក​ឲ្យ​កើតមាន​អរិភាព និង​ផលប៉ះពាល់​ផ្សេងៗ នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​។​

៥. យកចិត្តទុកដាក់​បង្កើន​សមត្ថភាព​យល់ដឹង​ទាំង​ផ្នែក​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​ដើរទា​ន់​តម្រូវការ​ទីផ្សារ ការវិវត្ត​នៃ​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការវិវត្ត​សភាពការណ៍​សកលលោក​។​
៦. ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី ត្រូវមាន​ភាព​វ័យឆ្លាត និង​ចេះ​បត់បែន​ទៅតាម​ស្ថានភាព​ជាក់ស្តែង និង​ការវិវត្ត​បច្ចេកវិទ្យា​ទំនើប ដើម្បី​ប្រឈម​នឹង​ការប្រកួតប្រជែង​ទីផ្សារ​ក្នុង​យុគសម័យ​ឌីជីថល​។​

៧. កសាង​គោលនយោបាយ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ បទ​ប្បញ្ញត្តិ​ច្បាប់​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​បទ​ប្បញ្ញត្តិ​ស្តង់ដា​សុវត្ថិភាព​ឌីជីថល ដែលជា​កត្តាចាំបាច់​ក្នុងការ​គ្រប់គ្រង​សុវត្ថិភាព​ទិន្នន័យ ការធ្វើ​ពាណិជ្ជកម្ម ការទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងបន្លំ និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ខ្ញុំ​សង្ឃឹមថា សន្និសីទ​នេះ នឹង​ពិភាក្សា​យ៉ាង​ផុសផុល​អំពី​កាលានុវត្តភាព​នៃ​បច្ចេកវិទ្យា​ឌីជីថល បញ្ហា​ប្រឈម​នានា កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ ការប្រយុទ្ធប្រឆាំង​ទៅនឹង​ព័ត៌មាន​ក្លែងបន្លំ ព្រមទាំង​វិធីសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​កើតចេញពី​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ក្នុង​ស្មារតី​រួមចំណែក​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច នៅក្នុង​តំបន់ និង​សកលលោក ប្រកបដោយ​ចីរភាព និង​សុខសន្តិភាព​យូរអង្វែង​។​

​គួររំលឹកថា នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្តសៀមរាប បានប្រកាស​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការចូលរួម​ពី​សំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល សមាជិក​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​និង​តំណាង​ក្រសួង​ស្ថាប័នរដ្ឋ ឯកអគ្គរដ្ឋទូត អគ្គរាជទូត​បរទេស​ចំនួន​១១​ប្រចាំ​នៅ​កម្ពុជា រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៃ​ប្រទេស​ក្នុង​តំបន់​ចំនួន​៦ ប្រធាន​និង​សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប អភិបាល​និង​អភិបាលរង​ខេត្តសៀមរាប មេបញ្ជាការ មេបញ្ជាការរង ស្នងការ ស្នងការរង និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្តសៀមរាប ថ្នាក់ដឹកនាំ​មន្ទីរ​ព័ត៌មាន​រាជធានី ខេត្ត​ទាំង​២៥ គណៈប្រតិភូ​ជា​អន្តរជាតិ អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ចូលរួម​ប្រមាណ​៥០០​នាក់ មកពី​បណ្ដា​ប្រទេស​ចំនួន​៤២ នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ៕

​អត្ថបទ ៖ លោក លីវ សាន្ត​
​រូបថត ៖ លោក យូ វង្ស​

Tags: ​ចំណុច​អាទិភាព​ចំនួន​៧ សម្រាប់​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បទ​បង្ហាញ​ស្តីពីកិច្ចសហប្រតិបត្តិការ កម្ពុជា​-​ថៃ ក្នុង​ទសវត្ស​ខាងមុខ !

បទ​បង្ហាញ​ស្តីពីកិច្ចសហប្រតិបត្តិការ កម្ពុជា​-​ថៃ ក្នុង​ទសវត្ស​ខាងមុខ !

មន្ត្រី​ជំនាញ​របស់​គណៈកម្មាធិកា​រ អាយ​ស៊ី​ស៊ី​-​អង្គរ ទទួលស្គាល់ថាអ្នកជំនាញ​ជួសជុល​ប្រាសាទបុរាណ​ខ្មែរ មានការ​ទទួលខុសត្រូវ​ខ្ពស់​

មន្ត្រី​ជំនាញ​របស់​គណៈកម្មាធិកា​រ អាយ​ស៊ី​ស៊ី​-​អង្គរ ទទួលស្គាល់ថាអ្នកជំនាញ​ជួសជុល​ប្រាសាទបុរាណ​ខ្មែរ មានការ​ទទួលខុសត្រូវ​ខ្ពស់​

ស​ន្និ​ស​ទី​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦នៅ​ខេត្តសៀមរាប លើកឡើង​ពីប្រធានបទ​ថ្មី​មួយទៀត

ស​ន្និ​ស​ទី​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦នៅ​ខេត្តសៀមរាប លើកឡើង​ពីប្រធានបទ​ថ្មី​មួយទៀត

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (365)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,646)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,972)
  • ព័ត៌មានជាតិទូទៅ (112)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (547)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (727)
  • សាសនា និង មនុស្សធម៌ (712)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (152)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.