Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ស​ន្និ​ស​ទី​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦នៅ​ខេត្តសៀមរាប លើកឡើង​ពីប្រធានបទ​ថ្មី​មួយទៀត

ដោយ Pothe Thun
13/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ស​ន្និ​ស​ទី​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦នៅ​ខេត្តសៀមរាប លើកឡើង​ពីប្រធានបទ​ថ្មី​មួយទៀត ការរកចំណូល​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺមាន​សារៈសំខាន់​ណាស់ ដើម្បីអោយ​ដំណើរការ និង​រត់តាម​ទាន់​នូវ​ភាព​វិវត្តន៍​នៃ​បច្ចេកវិទ្យា​ទើប​មាន​មាន​អ្នកមើល​ច្រើន​។

​បច្ចុប្បន្ន ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលមាន​ដូចជា​ទូរទស្សន៍ កាសែត វិទ្យុ និង​បណ្តាញ​ផ្សេងៗ មានការ​វិវត្តន៍​យ៉ាង​លឿន រត់​ទៅតាម បច្ចេកវិទ្យា ។ ការវិវត្តន៍​នេះ គឺ​លុយ​ជា​បញ្ហាសំខាន់​មួយ ដែលជា​ចលករ​ជំរុញ​ភាព​រីកចំរើន​របស់​ប្រព័ន្ធ​ផ្សាយ​ទាំងនោះ ។​នេះ​បើតាម​ការលើកឡើង​រប​ស់លោក លាង ដឺ​លុច នាយក​ប្រតិបត្តិ​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច ថ្មី​ថ្មី ជា​វាគ្មិន​ក្នុង​ស​ន្និ​ស​ទី​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នៅ​ខេត្តសៀមរាប បានបញ្ជាក់​នៅក្នុង​ថ្ងៃទី​១៣​ខែមិថុនា ឆ្នាំ​២០១៩​។​លោក លាង ដឺ​លុច បន្តថា​៖ ការរកចំណូល​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺមាន​សារៈសំខាន់​ណាស់ ដើម្បីអោយ​ដំណើរការ និង​រត់តាម​ទាន់​នូវ​ភាព​វិវត្តន៍​នៃ​បច្ចេកវិទ្យា​ទើប​មាន​មាន​អ្នកមើល​ច្រើន ។ ប្រធានបទ​រក​ចំណូល​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ អាច​ចាត់ទុកជា​ប្រធានបទ​ធំជាងគេ​ក្នុង​ស​ន្និ​ស​ទី​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ពិសេស​ក្នុង​យុគសម័យ​ឌី​ថ​ល ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន​រំពឹងទុក​ថា​ការផ្សព្វផ្សាយ​តាម​ប្រ​ព័​ន្ឋ​ប្រពៃណី​ចាស់​បូក​ជាមួយ ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា​ឌីជីថល​នឹង​ទទួលបាន​ផលចំណេញ​កាន់តែច្រើន​​ថ្លែង​ឱ្យដឹង​ក្នុងពេល​សម្រាក​នៃ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល ឯកឧត្តម អ៊ិន ឆាយ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ឲ្យ​ដឹងថា វេទិកា​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ ជា​របៀបវារៈ​មួយ ក្នុងចំណោម​របៀបវារៈ​នៃ​សន្និសីទ​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នៅ​ក្រុង​សៀមរាប ពិភាក្សា​និង​ផ្តល់នូវ​គំនិតល្អៗ ផ្តោតលើ​វិធីសាស្ត្រ​នៃ​ការរកចំណូល​តាមរយៈ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​»​។​

ឯកឧត្តម បញ្ជាក់ថា​៖​តាមរយៈ​ការលើកឡើង​របស់​វាគ្មិន​សុ​ទ្ឋ​តែ​បានលើកឡើង​ពីបទ​ពិសោធ​នៃ​ការប្រើ​នូវ​បច្ចេកវិទ្យា​ទំនើប​បច្ចេកទេស លើកឡើង​បី​វិធីសាស្ត្រ និង​វិធានការ តាម​ប្រទេស​រៀងៗ​ខ្លួន ដើម្បី​ប្រមូល​ចំណូល យកមក​ធ្វើ​អាជីវកម្ម​នៅក្នុង​ស្ថាប័ន​ផ្សព្វផ្សាយ ជាពិសេស​បច្ចេកវិទ្យា​ឌី​ជី​ថ ដើម្បី​យកមក​បញ្ចូល​ក្នុង​ការផលិត​កម្មវិធី​របស់គេ តាម​ការទាក់ទាញ​អតិថិជន​តាមរយៈ​អ្នក​ស្តាប់ អ្នកទស្សនា អ្នកអាន និង​ទាក់ទាញ​អ្នកធ្វើអាជីវកម្ម ពាណិជ្ជកម្ម ឱ្យមក​ស្ថាប័ន​ផ្សព្វផ្សាយ​របស់​យើង ធ្វើយ៉ាងណា​ដើម្បី​ប្រមូល​ទាញយក​ចំណូល​មក​បំរើឱ្យ​ស្ថាប័ន​របស់ខ្លួន​។

​ឯកឧត្តម លើកឡើងថា​៖​វាគ្មិន​ខ្លះ​លើកឡើង​ពី​មធ្យ​បាយ​នៃ​ការរកចំណូល​របស់គេ​តាម​ការដាក់បញ្ចូល​ផ្សំគ្នា​រវាង​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​តាមបែប​ប្រពៃណី ជាមួយនឹង​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​ទំនើប ច្នៃប្រឌិត​ផលិត​ចេញ​ជា​កម្ម​វិធិ​ដែលមាន​គុណភាព​ខ្ពស់ និង​ប្រកបដោយ​ភាព​ទាក់ទាញ​។​

ឯកឧត្តម មានប្រសាសន៍​រំពឹងទុក​ថា​៖​តាមរយៈ​នៃ​វេទិកា​នេះ ស្ថាប័ន​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ផ្សេងៗ​របស់​កម្ពុជា​នឹង​ទទួលបាន​នូវ​គំនិត និង​បទពិសោធ​ល្អៗ យកទៅ​កែច្នៃ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​របស់ខ្លួន ស្របតាម​បរិបទ​ក្នុងប្រទេស​កម្ពុជា ដើម្បី​កែ​លំ​ង​កម្មវិធី​ផ្សព្វផ្សាយ​របស់ខ្លួន​ទាញយក​ប្រាក់ចំណូល​បាន​កាន់តែច្រើន​។​សូមបញ្ជាក់ថា អ្នកសារព័ត៌មាន និង​អ្នកជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​និង​អន្តរជាតិ ៦០០​នាក់ មកពី​៤២​ប្រទេស បានមក​ជួបជុំគ្នា​នៅ​លើក​ទឹកដី​អង្គរ ប្រទេស​កម្ពុជា​ក្នុង​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ រៀបចំឡើង​នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប ។ វាគ្មិន​ដែលមាន​បទពិសោធន៍​ខ្ពស់ ក្នុង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ៧០​រូប បាន​ធើ្វ​ការចែករំលែក​នូវ​ចំណេះ និង​បទពិសោធន៍​នៅក្នុង​សន្និសីទ​នេះ​លើ​ប្រធានបទ​ផ្សេងៗ​គ្នា ។​

​អត្ថបទ រូបភាព​៖ យូ វង្ស​

Tags: ចំណូល​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថលស​ន្និ​ស​ទី​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច ថ្មី​ថ្
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​នៅ​សង្កាត់​ស្លក្រាម ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ពី​អាជ្ញាធរ​ខេត្តសៀមរាប​

ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​នៅ​សង្កាត់​ស្លក្រាម ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ពី​អាជ្ញាធរ​ខេត្តសៀមរាប​

សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​នៅ​ខេត្តសៀមរាប ចេញ​សេចក្តីថ្លែងការណ៍​រួម ដោយ​រួមគ្នា​ប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ ក្នុង​យុគសម័យ​ឌីជីថល សំដៅ​បង្កើន​គុណភាព​ប្រសិទ្ធភាព​ក្នុង​វិស័យ​ព័ត៌មាន​

សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​នៅ​ខេត្តសៀមរាប ចេញ​សេចក្តីថ្លែងការណ៍​រួម ដោយ​រួមគ្នា​ប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ ក្នុង​យុគសម័យ​ឌីជីថល សំដៅ​បង្កើន​គុណភាព​ប្រសិទ្ធភាព​ក្នុង​វិស័យ​ព័ត៌មាន​

អភិបាលខេត្ត​សៀមរាប អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ក្រុង​សៀមរាប នៅ​ព្រឹក​មិញ​នេះ​

អភិបាលខេត្ត​សៀមរាប អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ក្រុង​សៀមរាប នៅ​ព្រឹក​មិញ​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.