Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​នៅ​ខេត្តសៀមរាប ចេញ​សេចក្តីថ្លែងការណ៍​រួម ដោយ​រួមគ្នា​ប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ ក្នុង​យុគសម័យ​ឌីជីថល សំដៅ​បង្កើន​គុណភាព​ប្រសិទ្ធភាព​ក្នុង​វិស័យ​ព័ត៌មាន​

ដោយ Pothe Thun
14/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​នៅ​ខេត្តសៀមរាប ចេញ​សេចក្តីថ្លែងការណ៍​រួម ដោយ​រួមគ្នា​ប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ ក្នុង​យុគសម័យ​ឌីជីថល សំដៅ​បង្កើន​គុណភាព​ប្រសិទ្ធភាព​ក្នុង​វិស័យ​ព័ត៌មាន​
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម មាស សុភ​ណ្ឌ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន មានប្រសាសន៍ថា ក្រោយពី​ដំណើរការ​អស់​រយៈពេល​៤​ថ្ងៃ នៃ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី​១៦ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្តសៀមរាប ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ អង្គ​ស​ន្នី​សី​ទបាន​បិទ​បញ្ចប់​ការងារ​របស់ខ្លួន នៅ​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព ឯកឧត្តម ខៀវ កា​ញា​រី​ទ្ឋ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ព្រមទាំង​មានការ​ផ្តល់រ​ង្វាន់​ជ័យលាភី ដល់​ស្ថាប័ន​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដែលមាន​ស្នាដៃ​លេចធ្លោ​លើ​វិស័យ​ព័ត៌មាន នៅពេល​បាន​លើក​មក​ក្នុង​បទ​បង្ហាញ​ជា​បន្តបន្ទាប់​។​

​ឯកឧត្តម មាស សុភ​ណ្ឌ មានប្រសាសន៍​ទៀតថា អង្គ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នេះ បានចេញ​សេចក្តីថ្លែងការណ៍​រួម​ចំនួន​៦​ចំណុច ដោយ​រួមគ្នា​ប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ ក្នុង​យុគសម័យ​ឌីជីថល សំដៅ​បង្កើន​គុណភាព ប្រសិទ្ធភាព ក្នុង​វិស័យ​ព័ត៌មាន ពិសេស​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​ស្តាប់ អ្នកមើល និង​អ្នកអាន រួមមាន​៖

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

១. នា​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ ២០១៩ រដ្ឋមន្ត្រី​ព័ត៌មាន​មកពី​ប្រទេស​បង់​ក្លា​ដេ​ស កម្ពុជា មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន រួមទាំង​ប្រធាន​គណៈកម្មាធិការ​ទំនាក់ទំនង និង​ព័ត៌មាន​នៃ​ប្រទេស​កូរ៉េ និង​អនុរដ្ឋមន្ត្រី​ព័ត៌មាន​នៃ​ប្រទេស​សា​ម៉ា​វ បាន​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ី​-​ប៉ាស៊ីហ្វិក​នៅ​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​រួមគ្នា​ដោះស្រាយ​នូវ​បញ្ហាសំខាន់ៗ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាពិសេស​ពិភាក្សា​ពី​មធ្យោបាយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ព័ត៌មាន​ក្លែងក្លាយ​ដែល​បាន​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា និង​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សង្គម​។​

២. រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​បាន​ព្រមព្រៀងគ្នា​ដាក់​ឲ្យ​ដំណើរការ “​គំនិត​ផ្តួចផ្តើម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​អង្គរ​” (Angkor Fake News Initiative) ដែលជា​គម្រោង​ស្រាវជ្រាវ​រយៈពេល​មួយឆ្នាំ​លើ​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សង្គម ហើយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​-​ប៉ាស៊ីហ្វិក (AIBD) និង​អង្គការ​យូណេស្កូ នឹង​សហការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​សមាជិក និង​ដៃគូ​របស់​វិទ្យាស្ថាន ABD ដទៃទៀត នឹង​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ដែល​លទ្ធផល​នៃ​ការស្រាវជ្រាវ និង​អនុសាសន៍​នានា នឹង​ជួយ​បង្កើត​យន្តការ​ច្បាប់​មួយ​នៅក្នុង​បណ្តា​ប្រទេស​ជា​សមាជិក និង​ប្រទេស​ដទៃទៀត ដើម្បី​ជា​វិធានការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង​នៃ​ព័ត៌មាន​ក្លែងក្លាយ ដែល​ឥឡូវនេះ​កំពុង​រីក​រាលដាល​នៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក​។​

៣. រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​ក៏បាន​សម្រេចចិត្ត​យក​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​ដែលជា​ព្រឹត្តិការ​ប្រចាំឆ្នាំ ជា​វេទិកា​អចិន្ត្រៃយ៍​សម្រាប់​រដ្ឋមន្ត្រី និង​ភាគី​ពាក់ព័ន្ធ​នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ធ្វើការ​ពិនិត្យ និង​ពិភាក្សា​លើ​បញ្ហាសំខាន់ៗ ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួមមាន បញ្ហា​ប្រឈម និង​កាលានុវត្តភាព នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤​។​

៤. រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​បាន​ព្រមព្រៀងគ្នា​រៀបចំ​កិច្ចប្រជុំ​ពិសេស នៃ​រដ្ឋមន្ត្រី​ថ្នាក់​ព័ត៌មាន​អាស៊ី​-​ប៉ាស៊ីហ្វិក និង មានការ​ចូលរួម​ពី​បណ្តា​ដៃគូ​សំខាន់ៗ​នៃ​វិទ្យាស្ថាន AIBD នៅ​ប្រទេស​សា​ម៉ា​វ ក្នុង​ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខនេះ ហើយ​រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​ក៏បាន​ឯកភាពគ្នា​ជា​ឯកច្ឆ័ន្ទ​ថា​អាស៊ី​-​ប៉ាស៊ីហ្វិក ត្រូវការ​ផែនទី​បង្ហាញផ្លូវ (Road Map) ដើម្បី​ទប់ទល់​នឹង​ព័ត៌មាន​ក្លែងក្លាយ យើងទាំងអស់គ្នា​គួរ​រួបរួមគ្នា​ក្នុង​បុព្វ​ហេតុនេះ ដើម្បី​ការពារ និង​រក្សា​សង្គម​មួយ​ប្រកបដោយ​វិបុល​សុខ និង​បរិ​យាប​ន្ន ហើយ​វិទ្យាស្ថាន AIBD នឹង​បញ្ជូន​សំណើ​ទៅ​ប្រទេស​សា​ម៉ា​វ​ក្នុង​រយៈពេល​១៥​ថ្ងៃ​ដើម្បី​ធានា​ការសម្រេចបាន​នូវ​កិច្ចប្រជុំ​នេះ​។​

៥. ក្រៅពី​វិធានការ​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់ ក៏បាន​យល់ព្រម​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថា តើ​គួរ​ជួយ​សហគមន៍​ដែល​មិនទាន់​ទទួល​អត្ថប្រយោជន៍ ពី​ការធ្វើ​ឌីជីថល​ភាវូបនីយកម្ម​ដោយ​របៀប​ណា ហើយ​ជាការ​ចាំបាច់​ក្នុង​ត្រួត​ពិនិត្យឡើងវិញ ពី​តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ក្នុងការ​គាំទ្រ និង​ផ្តល់នូវ​ជំនួយ​ដល់​ក្រុម​ដែល​ជួប​ការលំបាក​នៅក្នុង​សង្គម​។​

៦. រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​រីករាយ​ចំពោះ​កិច្ចសហការ និង​ការគាំទ្រ​របស់លោក​អ្នក ។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្តសៀមរាប បានប្រកាស​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការចូលរួម​ពី​សំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល សមាជិក​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​និង​តំណាង​ក្រសួង​ស្ថាប័នរដ្ឋ ឯកអគ្គរដ្ឋទូត អគ្គរាជទូត​បរទេស​ចំនួន​១១​ប្រចាំ​នៅ​កម្ពុជា រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៃ​ប្រទេស​ក្នុង​តំបន់​ចំនួន​៦ ប្រធាន​និង​សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប អភិបាល​និង​អភិបាលរង​ខេត្តសៀមរាប មេបញ្ជាការ មេបញ្ជាការរង ស្នងការ ស្នងការរង និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្តសៀមរាប ថ្នាក់ដឹកនាំ​មន្ទីរ​ព័ត៌មាន​រាជធានី ខេត្ត​ទាំង​២៥ គណៈប្រតិភូ​ជា​អន្តរជាតិ អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ចូលរួម​ប្រមាណ​៥០០​នាក់ មកពី​បណ្ដា​ប្រទេស​ចំនួន​៤២ នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ព័ត៌មាន​ក្លែងបន្លំសន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត​សៀមរាប អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ក្រុង​សៀមរាប នៅ​ព្រឹក​មិញ​នេះ​

អភិបាលខេត្ត​សៀមរាប អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ក្រុង​សៀមរាប នៅ​ព្រឹក​មិញ​នេះ​

ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ រំលឹក​ឲ្យ​អាជ្ញាធរ​មូលដ្ឋានត្រូវ​បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង និង សហការគ្នា ក្នុងការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អ​ថែមទៀត​

ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ រំលឹក​ឲ្យ​អាជ្ញាធរ​មូលដ្ឋានត្រូវ​បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង និង សហការគ្នា ក្នុងការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អ​ថែមទៀត​

គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​ចំនួន​១៤​គ្រួសារនៅ​ស្រុក​វ៉ារិន បានទទួល​អំណោយ​សង្គ្រោះបន្ទាន់​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​ចំនួន​១៤​គ្រួសារនៅ​ស្រុក​វ៉ារិន បានទទួល​អំណោយ​សង្គ្រោះបន្ទាន់​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.