Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ រំលឹក​ឲ្យ​អាជ្ញាធរ​មូលដ្ឋានត្រូវ​បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង និង សហការគ្នា ក្នុងការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អ​ថែមទៀត​

ដោយ Pothe Thun
14/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
171
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​មានមតិ​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន សមាជិក សមាជិកា​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ជា ច​ន្ទ័​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ភូមិ​ឃុំ មន្ត្រី​តាម​បណ្តា​ការិយាល័យ​ក្នុងស្រុក និង​សមាជិក សមាជិកា​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ក្រឡាញ់​ទាំងអស់ ត្រូវ​បន្ត​បម្រើសេវា​សាធារណៈ​ដែលជា​តម្រូវ​ការចាំបាច់​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ដោយ​ប្រកាន់ខ្ជាប់​តែ​អំពើ​ល្អ និង​ត្រូវអនុវត្ត​ការងារ​ទៅតាម​តួនាទី​ភារកិច្ច​របស់ខ្លួន ចៀសវាង​នូវ​បាតុភាព​ស៊ីសំណូកសូកប៉ាន់ លើ​ការផ្តល់​សេវាសាធារណៈ​ផ្សេងៗ ។​

​ឯកឧត្តម ជា ច​ន្ទ័​បរិបូរណ៍ មានប្រសាសន៍​ទៀតថា គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ស្តាប់​មតិយោបល់ ក្តីកង្វល់ និង បញ្ហា​ប្រឈម​របស់​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមការងារ​ទាំងអស់ ក្នុងការ​អនុវត្ត​ការងារ​ក្នុង​អាណត្តិ​ទី​១​កន្លងមក ជាពិសេស​ដើម្បី​ពង្រឹង​យន្តការ​បន្ត​ការគាំទ្រ​នូវ​ការអនុវត្តន៍​កម្មវិធី​គោលនយោបាយ និង​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​សម្រាប់​គោលដៅ​ស្រុក​នេះ​ថា តើ​ការអនុវត្ត​កន្លងមក​សម្រេចបាន​អ្វីខ្លះ និង​នៅ​ខ្វះខាត​ចំណុច​អ្វីខ្លះ ដែល​ត្រូវ​កែសម្រួល ត្រូវ​រួមគ្នា​បំពេញបន្ថែម ដែល​នេះ​ជា​ជំនួប​ប្រជុំ​លើកដំបូង​សម្រាប់​អាណត្តិ​ទី​២​នៃ​ក្រុមការងារ​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ក្រឡាញ់ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម ជា ច​ន្ទ័​បរិបូរណ៍ បាន​មានប្រសាសន៍​បន្ថែមទៀត​ថា អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ និង​សមាជិក​ក្រុមការងារ​ទាំងអស់ ត្រូវ​ចងចាំ​ថា ការបំពេញ​តួនាទី​ភារៈកិច្ច​ក្នុង​ការងារ បើ​មាន​ចំណុច​ល្អ​គឺ​មិនសូវ​ទទួលបាន​ការកោតសរសើ​រ​នោះទេ តែបើ​ភ្លាត់​ឱ្យមាន​លេចចេញ​ចំណុច​មិនល្អ​នោះ អ្វីៗ​ដែល​ខំ​ធ្វើ​កន្លងមក​វា​ក្លាយទៅជា​អសារ​ឥត​ការ ដូច​ពាក្យចាស់​ថា ធ្វើ​គុណ​មួយ​សំពៅ​ទោស​តូច​មួយ​ចូលទៅ​រលាយ​គុណ​អស់ ដូច្នេះ សូម​ប្រយ័ត្ន​ជន​ឆ្លៀតឱកាស​មក​បំផ្លាញ​កិច្ចការងារ​យើង ព្រោះ​គោលដៅ​បន្ត​របស់​យើង គឺ​ការពារ​ស​មិ​ទ្ឋ​ផល​ដែល​បាន​នឹង​កំពុង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន ដោយ​ឈរលើ​ការពង្រឹង​គោលជំហរ​ស​តិ​អារម្មណ៍ រក្សា​សាមគ្គី​ផ្ទៃក្នុង ស្គាល់​ច្បាស់​ពី​តួនាទី​ភារកិច្ច​របស់ខ្លួន និង​រួមគ្នា​ទប់ស្កាត់​នូវ​បាតុភាព​អសកម្ម​ដែលនាំឱ្យ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង ជាពិសេស ធ្វើយ៉ាងណា​ពង្រឹង​ឱ្យ​កាន់តែ​មាន​ប្រ​សិ​ទ្ឋ​ភាព​ថែមទៀត​លើ​ការបំរើ​សេវាសាធារណៈ​ដែលជា​កញ្ចប់​សេវា​តំរូវការ​ចាំ​ចាប់​របស់​ប្រជាពលរដ្ឋ ។​

​ឯកឧត្តម ជា ច​ន្ទ័​បរិបូរណ៍ បាន​សំណូមពរ​ដល់​រដ្ឋបាល​ស្រុក និង​កងកម្លាំង​មាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ស្រុក​ក្រឡាញ់​ត្រូវ​រួមគ្នា​បំផុស​ដល់​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ឱ្យ​ស្រឡាញ់​បរិស្ថាន អនាម័យ​សាធារណៈ ជាពិសេស​គួរ​នាំគ្នា​សំអាត​អនាម័យ​បរិស្ថាន​នៅ​ទីប្រជុំជន​ស្រុក ឱ្យបាន​ជាប្រចាំ និង ត្រូវ​ពង្រឹង​ផងដែរ ទៅលើ​សណ្តាប់ធ្នាប់​សាធារណៈ រួមគ្នា​បំផុស​បន្ថែមទៀត​ឱ្យ​ប្រជាពលរដ្ឋ និង​អ្នកបើកបរ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ព្រមទាំង​សហការគ្នា ទប់ស្កាត់​ឱ្យបាន​ជាប្រចាំ ដោយ​អនុវត្ដ​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ស្រុកក្រឡាញ់​ឯកឧត្តម ជា ច​ន្ទ័​បរិបូរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​ចំនួន​១៤​គ្រួសារនៅ​ស្រុក​វ៉ារិន បានទទួល​អំណោយ​សង្គ្រោះបន្ទាន់​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​ចំនួន​១៤​គ្រួសារនៅ​ស្រុក​វ៉ារិន បានទទួល​អំណោយ​សង្គ្រោះបន្ទាន់​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តសៀមរាប​

ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តសៀមរាប​

ជនជាតិ​ចិន​១៣​នាក់ជាប់​ពាក់ព័ន្ធ​ករណី​បើក​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​មិញ​នេះ​

ជនជាតិ​ចិន​១៣​នាក់ជាប់​ពាក់ព័ន្ធ​ករណី​បើក​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​មិញ​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.