Friday, September 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តសៀមរាប​

ដោយ Pothe Thun
14/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តសៀមរាប​
61
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ នៅ​សាលប្រជុំ​ធំសាលា​ខេត្តសៀមរាប បានរៀបចំ​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន​ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ក្រុង ប្រធាន​និង​សមា ជិ​ក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ​ក្នុង​ខេត្ត ប្រធាន​ក្រុមប្រឹក្សា​និង​គណៈ​អភិបាលក្រុង​ស្រុក និង មន្ត្រី​អ្នកមុខអ្នកការ​ក្នុង​ខេត្ត​ជាច្រើនរូប ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​កន្លងទៅនេះ បាន​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ដំណើរ​វិវត្តន៍​រីកចម្រើន នៃ​កំណែទម្រង់រដ្ឋបាល​សាធារណៈ និង កម្មវិធី​នយោបាយ​សម្រាប់​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលជា​ពិសេស​នោះ​គឺ​កំណែទម្រង់រដ្ឋបាល សាធារណៈ កម្មវិធី​នយោបាយ​សម្រាប់​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ រួមបញ្ចូល​ទាំង​គោ​លន​យោ បាយ​វិមជ្ឈការ​និង​វិសហមជ្ឈការ ដែល​នាំ​ឲ្យ​មានការ​ធានាបាន នូវ​ការគ្រប់គ្រង​មួយ​ប្រកបដោយ​អភិបាលកិច្ច​ល្អ ប្រជា​ធិ​ប តេ​យ្យ ធានាបាន​ការចូលរួម​របស់​ប្រជាជន និង​បង្កើនបាន​នូវ​ការទទួលខុសត្រូវ​រប​ស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ចំពោះ​ប្រជាពលរដ្ឋ​មូលដ្ឋាន ។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

28/09/2023
ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

28/09/2023

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍​ទៀតថា ឆ្នាំ ២០១៩ – ២០២០​នេះ រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​ជំរុញ​កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ ឲ្យ​ឈានចូល​តំណាក់កាល​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ដែល​ក្នុងនោះ​មាន​កិច្ច​ការសំខាន់ៗ​ជាអាទិ ភាព​ចំនួន​៤ គឺ ទី​១- ការបង្កើន​ផ្ទេរ​មុខងារ​និង​ធនធាន​ឲ្យ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ , ទី​២- ការផ្ទេរ​មន្ត្រី​បុគ្គលិក​របស់​ក្រសួងមហាផ្ទៃ​ប្រមាណ​ជា​៦.០០០​នាក់ មកជា​មន្ត្រី​បុគ្គលិក​របស់​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ , ទី​៣- ការកែសម្រួល​រចនាសម្ព័ន្ធ​និង​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រុង​-​ស្រុក និង​ទី​៤- បង្កើន​ការផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​បាន​ដល់​រដ្ឋបាល​ឃុំ​សង្កាត់ ។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍​បន្ថែមទៀត​ថា ទោះបី​ឯកឧត្តម លោកជំទាវ ដែលមាន​សមាសភាព​ម​ក​ពី​គណបក្សនយោបាយ​ផ្សេងគ្នា​ក៏ពិតមែន តែ​គោលការណ៍​ច្បាប់​ក្រុមប្រឹក្សា គឺជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ ក្នុងការ​បម្រើ​នូវ​ផលប្រយោជន៍ និង សេចក្តី​តម្រូវការ​រប​ស់​ប្រជាពលរដ្ឋ មិន​ប្រកាន់​និន្នាការ គណបក្សនយោបាយ​ឡើយ ដូច្នេះ​ដើម្បី​សម្រេចបាន​ភារកិច្ច​ទាំងនេះ ត្រូវខិតខំ​ពង្រឹងស្មារតី សាមគ្គី​ឯកភាព​ផ្ទៃក្នុង ឲ្យ​បានល្អ​ក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង កងកម្លាំង​សមត្ថកិច្ច លើកកម្ពស់​ការទទួល​ខុសត្រូវ ភាពម្ចាស់ការ ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច សំដៅ​អភិវឌ្ឍន៍​មូលដ្ឋាន ក្នុងការ​ឆ្លើយតប​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច របស់ខ្លួន ព្រមទាំង​ត្រូវយក​ចិ​ត្ដ​ទុកដាក់​បំពេញភារកិច្ច ដើម្បី​ការពារ ផលប្រយោជន៍​បងប្អូន​ប្រជាពលរដ្ឋ និង សម្រេចបាន​នូវ​សមិទ្ធផល​ថ្មីៗ ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខនេះ ។​

​សូម​បញ្ជាក់ដែរថា សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប​សម្រាប់ អណ​ត្តិ​ទី​៣​នេះ មាន​សមាសភាព​ចំនួន​២៧​រូប ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២៦​រូប និង មកពី​គណបក្ស​រួបរួម​ជាតិ​ចំនួន​១​រូប ក្នុងនោះ​មាន​ស្ត្រី​ចំនួន​០៣​រូប និង មាន ជនជាតិខ្មែរ​ឥស្លាម​ចំនួន​០១​រូប ដែលមាន​ឯកឧត្តម អ៊ឹង ហឿន ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ ៕

        

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ក្រុង​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនជាតិ​ចិន​១៣​នាក់ជាប់​ពាក់ព័ន្ធ​ករណី​បើក​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​មិញ​នេះ​

ជនជាតិ​ចិន​១៣​នាក់ជាប់​ពាក់ព័ន្ធ​ករណី​បើក​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​មិញ​នេះ​

អភិបាលខេត្ត​សៀមរាប​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលាស្តីពី«​មូលដ្ឋានគ្រឹះ​នៃ​មនុស្ស​ល្អ​»

អភិបាលខេត្ត​សៀមរាប​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលាស្តីពី«​មូលដ្ឋានគ្រឹះ​នៃ​មនុស្ស​ល្អ​»

សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា អំពាវនាវ​ដល់​សប្បុរ​សជន​បរិច្ចាក​ឈាម​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ ខណៈ​កំពុង​ដឹកនាំ​យុវជន​ប្រមាណ​១.៥០០​នាក់ ស្ម័គ្រចិត្ត​បរិច្ចាក​ឈាម​ជូន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា អំពាវនាវ​ដល់​សប្បុរ​សជន​បរិច្ចាក​ឈាម​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ ខណៈ​កំពុង​ដឹកនាំ​យុវជន​ប្រមាណ​១.៥០០​នាក់ ស្ម័គ្រចិត្ត​បរិច្ចាក​ឈាម​ជូន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    174 shares
    Share 70 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,989)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (811)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.