Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា អំពាវនាវ​ដល់​សប្បុរ​សជន​បរិច្ចាក​ឈាម​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ ខណៈ​កំពុង​ដឹកនាំ​យុវជន​ប្រមាណ​១.៥០០​នាក់ ស្ម័គ្រចិត្ត​បរិច្ចាក​ឈាម​ជូន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

ដោយ Pothe Thun
15/06/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា អំពាវនាវ​ដល់​សប្បុរ​សជន​បរិច្ចាក​ឈាម​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ ខណៈ​កំពុង​ដឹកនាំ​យុវជន​ប្រមាណ​១.៥០០​នាក់ ស្ម័គ្រចិត្ត​បរិច្ចាក​ឈាម​ជូន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​ក្នុងឱកាស​យុទ្ធនា​ការលើក​ទី​៣ នៃ​ការបរិច្ចាគ​ឈាម​ដើម្បី​ជួយសង្គ្រោះ​ជីវិត ដែល​រៀបចំ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប នា​ថ្ងៃទី​១៥ ខែ មិថុនា ឆ្នាំ ២០១៩​នេះ លោក ឡាយ គឹមសួគ៌ ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បាន​ឲ្យ​ដឹង នេះ​ជា​ឆ្នាំ​ទី​៣ ហើយ ដែល​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បើក​យុ​ទ្ឋ​នា​ការ​ទ្រង់ទ្រាយ​ធំ​ក្នុងការ​បរិច្ចាក​ឈាម​ដើម្បី​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម ក្រោម​ប្រធានបទ​៖ ផ្តល់​ឈាម​ដើម្បី​ជីវិត​គ្រួសារ​យើង​និង​មនុស្ស​គ្រប់គ្នា ដែល​ជាការ​ស្ម័គ្រ ចិត្ត​ចូលរួម ហើយ​នេះ​ជា​សកម្មភាព​មួយ ដែល​បង្ហាញ​ពី​ការចេះ​ជួយ​គ្នា​ទៅវិញទៅមក ដោយ​ស្ម័គ្រចិត្ត​របស់​សមាគម ខណៈ​ឆ្នាំ​ទី​១ យើង​មាន​អ្នកបរិច្ចាកឈាម​មាន​ចំនួន​តិច , ឆ្នាំ​ទី​២ ទទួលបាន​ឈាម​ពី​អ្នកស្ម័គ្រចិត្ត ៣៦៤​ប្លោក និង ឆ្នាំនេះ ចំនួន​អ្នកស្ម័គ្រចិត្ត​បរិច្ចាក​ឈាម ដែលមាន​ចំនួន​រហូតដល់​ប្រមាណ​១.៥០០​នាក់​។​

​លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​លើកឡើងថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ អត្រា​អ្នកជំងឺ​ដែល​បានមក​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ មួយចំនួន​ត្រូវការ​ឈាម​សង្គ្រោះបន្ទាន់ ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ , ស្ត្រី​ឆ្លង ទន្លេ , ហូរឈាម​ដោយសារ​ធ្លាយ​ក្រពះ , ក្រិន​ថ្លើម , ជំងឺ​មហា រីក​គ្រាប់​ឈាម , ជំងឺ​តម្រងនោម , ជំងឺ​វះកាត់​សរីរាង្គ​ផ្សេងៗ​និង​ជំងឺ​ជាច្រើន​ទៀត ដែល​ធ្វើឱ្យ​មន្ទីរពេទ្យ​ជួប​បញ្ហា​ប្រឈម​ចំពោះ​កង្វះខាត​ឈាម​សម្រាប់​ជួយសង្គ្រោះ​អ្នកជំងឺ​ទាំងនោះ ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ មានប្រសាសន៍​ទៀតថា ជាក់ស្តែង​តម្រូវការ​ឈាម​ប្រើប្រាស់​ជា​មធ្យម​ពី​៤៥០ ទៅ ៥០០​ប្លោក​ក្នុង​មួយខែ ក្នុងនោះ​ឈាម​ចំនួន​៤៥​ភាគរយ ត្រូវបាន​ផ្តល់​ដោយ​ក្រុមគ្រួសារ​អ្នកជំងឺ ដូច្នេះ​នៅ​ខ្វះ​ពី​៥០​ទៅ​៥៥ ភាគរយ​ទៀត ត្រូវការ​ជំនួយ​ពី​អ្នកស្ម័គ្រចិត្ត​បរិច្ចាក​ឈាម ដូច្នេះ តាមរយៈ​នេះ សូម​អំពាវនាវ​ដល់​សាធារណៈជន និង​សប្បុរសជន​ទាំងអស់ មេត្តា​ផ្តល់នូវ​កិច្ចសហការ​គាំទ្រ​ដល់​មន្ទីរពេទ្យបង្អែក​ខេត្ត​ទាំង​ផ្នែក​សម្ភារៈ​បរិក្ខា​ផ្សេងៗ ពិសេស​ផ្តល់​ការគៀងគរ​រក​អ្នកស្ម័គ្រចិត្ត​បរិច្ចាក​ឈាម បន្ត​ជា​និរន្តរ៍​ដើម្បីឱ្យ​មន្ទីរពេទ្យ​នេះ​ក្លាយជា​មន្ទីរពេទ្យ​មួយ​ជួយសង្គ្រោះ​ជីវិត​មនុស្ស​គ្រប់​ជ្រុងជ្រោយ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បានចាត់ទុក​សកម្មភាព​នៃ​ការបរិច្ចាគ​ឈាម​នេះ ពិត​ជាមាន​អត្ថប្រយោជន៍​ខ្លាំងណាស់ គឺ​ជួយ​ដល់​សង្គម ជួយ​អ្នកជំងឺ​ដែល​ខ្វះ​ឈាម បង្ហាញ​ពី​សាមគ្គីភាព និង​ចូលរួម​ការងារ​សង្គម​ដើម្បី​ប្រទេសជាតិ ម្យ៉ាងវិញទៀត​ក៏​ជាការ​រួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ជួយសង្គ្រោះ​ជីវិត​ជនរងគ្រោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ជា​អំពើ​មនុស្សធម៌ ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុងសង្គម​យ៉ាងពិត​ប្រាកដ​។​

​លោក អភិបាលរង​ខេត្ត មានប្រសាសន៍​ទៀតថា សកម្មភាព​នេះ​គឺ​ពិតជា​បានរួម​ចំណែក​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ច​គ្រួសារ របស់​ប្រជាពលរដ្ឋ​យើង ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​កាយវិការ​ប្រកបដោយ​មនុស្សធម៌​ដ៍​មានតម្លៃ​បំផុត ដែល​ប្រជាពលរដ្ឋ​គ្រប់រូប​គួរ​ចូលរួម​ទាំងអស់គ្នា និង ជាការ​រួមចំណែក​យ៉ាង​ធំធេង​ដល់​ការងារ​មនុស្សធម៌ ការជួយ​សង្គ្រោះ​មនុស្ស​ដែល​នៅ​វ័យ​កុមារ ដែលជា​ទំពាំង​ស្នង​ឫស្សី​ឱ្យមាន​សុខភាព​ល្អ មាន​បញ្ញាញាណ និង​សតិ​រឹងមាំ​សម្រាប់​សង្គមជាតិ​នាពេល​អនាគត ៕

   

​អត្ថបទ និង រូបថត : លោក យូ វង្ស​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: បរិច្ចាក​ឈាម​មជ្ឈមណ្ឌល​ផ្តល់​ឈាម​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាបមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​យុទ្ធនា​ការលើក​ទី​៣ នៃ​ការបរិច្ចាគ​ឈាម​ដើម្បី​ជួយសង្គ្រោះ​ជីវិតលោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ​ណះ​ប្រតិភូ​សារព័ត៌មានAMSអញ្ជើញ​ទស្សនា សារមន្ទីរសន្តិភាព​សកម្មភាពកំចាត់មីនខេត្តសៀមរាប​

គ​ណះ​ប្រតិភូ​សារព័ត៌មានAMSអញ្ជើញ​ទស្សនា សារមន្ទីរសន្តិភាព​សកម្មភាពកំចាត់មីនខេត្តសៀមរាប​

ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់​ក្រុមប្រឹក្សា​ស្រុក​ពួក អាណត្តិ​ទី​៣

ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់​ក្រុមប្រឹក្សា​ស្រុក​ពួក អាណត្តិ​ទី​៣

សមត្ថកិច្ច​បញ្ជូន​ជនជាតិ​ចិន​០៧​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​បើក​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​

សមត្ថកិច្ច​បញ្ជូន​ជនជាតិ​ចិន​០៧​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​បើក​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.