Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គ​ណះ​ប្រតិភូ​សារព័ត៌មានAMSអញ្ជើញ​ទស្សនា សារមន្ទីរសន្តិភាព​សកម្មភាពកំចាត់មីនខេត្តសៀមរាប​

ដោយ Pothe Thun
15/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គ​ណះ​ប្រតិភូ​សារព័ត៌មានAMSអញ្ជើញ​ទស្សនា សារមន្ទីរសន្តិភាព​សកម្មភាពកំចាត់មីនខេត្តសៀមរាប​
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បន្ទាប់ពី​បានបញ្ចប់​ដោយ​ជោគជ័យ​នៃ​ដំណើរការ អង្គ​សន្និសីទ​កំពូល​ប្រព​ន្ធ័​ផ្សព្វផ្សាយ អាស៊ី AMS លើក ទី​១៦ នៅលើ​ទឹកដី​អង្គរ​នៃ​ខេត្តសៀមរាប​រួចមក នៅ​រសៀល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ គ​ណះ​ប្រតិ​ភូសារ ព័ត៌មាន អន្តរជាតិ​មកពី ទូទាំង​ពិភពលោក ជាច្រើន​រយ​នាក់ រួមជាមួយ ឯកឧត្តម យូ​ប៉េ ញី​ន (U Pe Myint) រដ្ឋមន្ត្រី ព័ត៌មាន នៃ​សហភាព មី​យ៉ាន់​ម៉ា ឯកឧត្តម ហាសាន់ ម៉ា​ហា​ម៉ាត់ (Hasan Mahmud) រដ្ឋមន្ត្រី​ព័ត៌មាន នៃ​ប្រទេស បង់​ក្លា​ដេ​ស និង ឯកឧត្តម លេ​លៃ​ឡេ​ពូ​ល រី​ម​ម៉ូ​នី អា​ហ្វី (Lealailepule Rimoni Aiafí) អនុរដ្ឋមន្ត្រី ព័ត៌មាន​នៃ​ប្រទេស​សារ​ម៉ៅ ដែល​បានមក​ចូលរួម​ក្នុង​អង្គ​សន្និសីទ​បាន​អញ្ជើញ​ទៅ​ទស្សនា​សារមន្ទីរ​សន្តិភាព សកម្មភាព​កំចាត់មីន​ខេត្តសៀមរាប​។ ។​

​ឯកឧត្តម កឹម គុណ​វ​ឌ្ឍ ឯកឧត្តម ទន់ សា​រ៉ា​ត រដ្ឋលេខាធិការ ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ជូន​ដំណើរ គ​ណះ​ប្រតិ​ភូសារ ព័ត៌មាន អន្តរជាតិ រួមជាមួយ រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី ព័ត៌មាន ទៅ​ទស្សនា​សារ មន្ទីរ​សន្តិភាព​សកម្ម​ភាព​កំចាត់មីន មាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ​នៃ​ទីបញ្ជាការ​ស៊ីម៉ាក់​ភូមិភាគ​២ ខេត្តសៀមរាប ដែលមាន​ផ្ទៃ ដី ទំហំ ១២ ហិកតា ។ ទីបញ្ជាការ​នេះ រួមមាន​អង្គភាព​ចំនួន​៣ សំខាន់ៗ របស់ ស៊ីម៉ាក់​គឺ កងឯកភាព កំចាត់មីន​ទី​៤ មជ្ឈមណ្ឌល សុនខ​ជាតិ និង សារមន្ទីរ​សន្តិភាព​ស​កម្ម​ភាព កំចាត់មីន​។

​តាម​ការបញ្ជាក់​របស់​អ្នកគ្រប់គ្រង​សារមន្ទីរ​សន្តិភាព​សក​ម្ម​ភាព​កំចាត់មីន​ខេត្តសៀមរាប បានអោយដឹងថា សារមន្ទីរ​សន្តិភាព​ស​កម្ម​ភាព​កំចាត់មីន មាន​ចំណុច​ជាច្រើន​ដែល​ត្រូវ​ទស្សនា​ដូចជា​រឿងរ៉ាវ​នៃ​ប្រវត្តិ និង​និយមន័យ​នៃ​អនុសញ្ញា​អូ​តា​វ៉ា ដែល​ប្រទេស​កម្ពុជា គឺជា​រដ្ឋ​សមាជិក​, ការបង្ហាញ​ពី​របៀប​បោសសម្អាត​មីន នៅក្នុង​ចម្ការមីន សិប្ប និមិត្ត​តូច​មួយ​. សាល​ពិ​ព័រ​ណ៌​ធំ ដែល​នៅក្នុង​សាល​នេះ មាន​វិចិត្រសាល ជា ច្រើន​បន្ទប់​ដូចជា៖:
១. បន្ទប់​ប្រវត្តិសាស្ត្រ​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា
២. បន្ទប់​តាំង​បង្ហាញ​គ្រាប់មីន​ប្រឆាំង​មនុស្ស​គ្រប់​ប្រភេទ​និង​គ្រាប់​មីនតោន​
៣. បន្ទប់​បង្ហាញ​ពី​គ្រាប់បែក​ចង្កោម​គ្រប់​ប្រភេទ​
៤. បន្ទប់​តាំង​បង្ហាញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​
៥. បន្ទប់​បង្ហាញ​ពី​សាវតា​របស់​ស៊ីម៉ាក់​
៦. បន្ទប់​បង្ហាញ​ពី​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​គ្រប់​ប្រភេទ​
៧. បន្ទប់​បង្ហាញ​ពី​ម៉ាស៊ីនរាវមីន​គ្រប់​ប្រភេទ
៨. បន្ទប់​បង្ហាញ​ពី​ការអប់រំ​ផ្សព្វផ្សាយ ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​គ្រាប់ យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​
៩. បន្ទប់​បង្ហាញ​ពី​ការកសាង​សន្តិភាព និង ការអភិវឌ្ឍ​ន៏ តាមរយះ​ការ​បោស សម្អាត​គ្រាប់មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

31/05/2023
គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

31/05/2023

​ផ្នែក​ខាងក្រៅ​នៃ​សាល​ធំ​មាន​ផ្នែក​ជាច្រើន ដែល​ត្រូវ​ទស្សនា​ដូចជា​: ប្រវត្តិ​ជនរងគ្រោះ និង​ជនពិការ​ដោយសារ​គ្រាប់មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់ ផ្ទុះ​. ផែនទី​បង្ហាញ​ពី​ទីតាំង​រង ផលប៉ះពាល់​ដោយសារ​គ្រាប់មីន គ្រាប់បែក ចង្កោម គ្រាប់​ទម្លាក់​ពី​យន្តហោះ និង​ទីតាំង​ប្រតិបត្តិការ​របស់​ស៊ីម៉ាក់ នៅក្នុង ប្រទេស កម្ពុជា​. ដំរី​សន្តិភាព (​ធ្វើ​ពី​គ្រាប់មីន​និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​) សព្វាវុធ​ចាស់ៗ​បន្សល់​ពី​សង្គ្រាមរ៉ាំរ៉ៃ​ជាច្រើន​ទសវត្ស​រ៏​នៅ​ប្រទេស​កម្ពុជា . ទីតាំង បង្ហាញ​ពី​របៀប​កប់​មីន​ក្នុងសម័យ​សង្គ្រាម​. ទីតាំង​បង្ហាញ​ពី​គ្រឿងយន្ត កសិកម្ម និង​បណ្តា​គ្រឿងយន្ត ដ៏ទៃទៀត​ដែល​រង ការខូចខាត ដោយសារ​ផ្ទុះ​គ្រាប់ មីនតោន ឧ​បករ​ណ៏​វាយកំទេច​គ្រាប់មីន​. ទីតាំង​ធ្វើ​សកម្មភាព​បង្ហាញ​ពី​របៀប បោសសម្អាត គ្រាប់មីន និង​គ្រាប់ យុទ្ធ​ភ័​ណ្ឌ មិនទាន់​ផ្ទុះ (​ធ្វើ​សកម្មភាព​បង្ហាញ ដោយ​កណ្តុ​រហិត​មីន មនុស្ស និង​សុនខ​ហិត​មីន​) ។​

​ចម្ការមីន​សិប្ប​និមិត្ត ដែលមាន​វិសាលភាព​លើ​ផ្ទៃដី​ទំហំ ១ ហិកតា​។ ទីតាំង​នេះ​មាន​ចំនុច​ជាច្រើន​ដែល​ត្រូវ​ទស្សនា​ដូចជា ភូមិឋាន​ចាស់ៗ បោះបង់ ចោល ដោយសារ​រង​ផលប៉ះពាល់​ពី​គ្រាប់មីន និង គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ទីតាំង​បង្ហាញ​ពី​គ្រាប់បែក​ចង្កោម និង​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ មកលើ​ផ្ទៃដី ទីតាំង​បង្ហាញ​ពី​យុទ្ធសាស្ត្រ​សង្គ្រាម និង​យុទ្ធសាស្ត្រ​ទ័ពព្រៃ របស់​ខ្មែរក្រហម ក្នុងការ​សម្លាប់​សត្រូវ (​របៀប​ដាក់​មីន បង្កៃ របៀប​ដាក់​គ្រាប់​បង្កៃ លាយ​ជាមួយ គ្រាប់មីន ជាដើម ។ ទីតាំង​បង្ហាញ​ពី​ក្រុម​បោសសម្អាត គ្រាប់​យុទ្ធ​ភ័​ណ្ឌ មិន ទាន់​ផ្ទុះ គ្រប់​ប្រភេទ នៅ ក្នុង​ទឹក​។ ទីតាំង​បង្ហាញ​ពី​បន្ទាយ​ទា​ហ៊ាន ចាស់ និង យុទ្ធសាស្ត្រ ការពារ​ខ្លួន និង​វាយលុក​។ ទីតាំង​បង្ហាញ​ពី​ភូមិឋាន មានការ អភិវឌ្ឍ​ន៏ ក្រោយពេល​បោសសម្អាត​គ្រាប់ មីន និង គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន ទាន់​ផ្ទុះ រួចរាល់​។ ទីតាំង​បង្ហាញ​ពី​ផ្នូរ កប់​សព​សុនខ ហិត​មីន ។​

​ដោយសារ​សារមន្ទីរ​សន្តិភាព​សក​ម្ម​ភាព​កំចាត់មីន​មាន​ចំណុច​និង​ទីតាំង​ជាច្រើន​ត្រូវ​ទស្សនា ព្រមទាំង​មាន​វិសាលភាព ធំ​ទូលាយ​។ ដូច្នេះ​ភ្ញៀវ​ដែល​មក ទស្សនា​ត្រូវ​ចំណាយពេល​យ៉ាងតិច ១ ម៉ោង ដើម្បី​ដឹង​ពី​រឿងរ៉ាវ​ទាំងអស់ នៅក្នុង សារមន្ទីរ​នេះ​។ សម្រាប់​ម​គ្គុ​ទេស​របស់​សារមន្ទីរ មាន​អតីត​ភាពជា​កងទ័ព និង បាន​បម្រើ​ការងារ នៅ ស្ថាប័ន​ស៊ីម៉ាក់​អស់​រយះពេល​ច្រើនជាង ២០ ឆ្នាំ ដោយ មាន​ជំនាញ​ផ្សេងៗ គ្នា​ដូចជា គ្រូបង្រៀន ក្នុង​វិស័យ​បោសសម្អាត​គ្រាប់មីន អ្នកជំនាញ​គ្រឿងផ្ទុះ អ្នក​បោសសម្អាត​មីន​ជាដើម​។​

​សារមន្ទីរ​សន្តិភាព​និង​បើក​ឲ្យ​ចូល​មើល​ទស្សនា​ដោយ​សេរី​មិន​គិតថ្លៃ​បើក រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៧:៣០ នាទី ព្រឹក ដល់​ម៉ោង ៥:០០ ល្ងាច​។

​នៅមុន​ដំណើរការ​នៃ​អង្គ​សន្និសីទ​កំពូល ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់​ហើយ​ថា ការនាំ​ភ្ញៀវ ជា​អ្នកសារព័ត៌មាន​បរទេស មក​ទស្សនា​សារមន្ទីរ​មីន​នេះ ដើម្បី​អ្នក​ទាំងអស់នោះ​បានដឹង ពី​ការលំបាក​របស់​កម្ពុជា ហើយ ស្វែងយល់​បន្ថែម​ពី​ប្រវត្តិ​សង្គ្រាម និង​ការអភិវឌ្ឍ​រីកចំរើន បានដឹង​ពី​តម្លៃ ឬ ទំងន់ នៃ​សង្គ្រាម និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ក្រោយពី​សង្គ្រាម​រហូតដល់ មានការ អភិវឌ្ឍ​រីកចំរើន​ដូច​សព្វថ្ងៃនេះ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា អគ្គនាយក មជ្ឍមណ្ឌល​សក្មភាព​កំចាត់មីន​កម្ពុជា បាន​ថ្លែង​ការ​អរគុណ​ចំពោះ ឯ ឧ រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់ និង​រៀបចំ​អោយ មាន​កម្មវិធី​ទស្សនកិច្ច នៅ​សារមន្ទីរ​សន្តិភាព​សម្ម​ភាព​មីន របស់​អង្គការ​ស៊ីម៉ាក់ ខេត្តសៀមរាប ជូន​គ​ណះ​ប្រតិភូ​សារព័ត៌មាន​អន្តរជាតិ ដែល​បានមក​ទស្សនា នា ពេលខាងមុខ​នេះ ដើម្បី​សិក្សា​ស្វែងយល់ បន្ថែម​ពី​ប្រវត្តិ​សង្គ្រាម និង​ការ អភិវឌ្ឍ​ន៏ រីកចំរើន​នៅ​កម្ពុជា ៕

Tags: គ​ណះ​ប្រតិភូ​សារព័ត៌មាន AMSសារមន្ទីរ សន្តិភាព​សកម្មភាព កំចាត់មីន ខេត្តសៀមរាប​អង្គ​សន្និសីទ​កំពូល​ប្រព​ន្ធ័​ផ្សព្វផ្សាយ អាស៊ី AMS លើក ទី​១៦
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់​ក្រុមប្រឹក្សា​ស្រុក​ពួក អាណត្តិ​ទី​៣

ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់​ក្រុមប្រឹក្សា​ស្រុក​ពួក អាណត្តិ​ទី​៣

សមត្ថកិច្ច​បញ្ជូន​ជនជាតិ​ចិន​០៧​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​បើក​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​

សមត្ថកិច្ច​បញ្ជូន​ជនជាតិ​ចិន​០៧​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​បើក​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​

ការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកក្រឡាញ់ នឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ

ការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកក្រឡាញ់ នឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    644 shares
    Share 258 Tweet 161
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    87 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,071)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,729)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (830)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.