Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកក្រឡាញ់ នឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ

ដោយ Pothe Thun
17/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកក្រឡាញ់ នឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ
116
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោកស្រី ម៉ន​នី រង្សី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ក្រឡាញ់ បាន​មានប្រសាសន៍​ឱ្យដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា​៖ រដ្ឋបាល​ស្រុក​ក្រឡាញ់​បាន​សាងសង់​អគារ​ការិយាល័យ​ច្រកចេញចូល​តែមួយ រួចរាល់​ជា​ស្ថាពរ​ហើយៗ នឹង​គ្រោង​បើក​ឲ្យ​ដំណើរ​ដើម្បី​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​ក្រឡាញ់ នៅក្នុង​ដំណាច់ ឆ្នាំ​២០១៩ ឆាប់ៗ​ខាងមុខនេះ ខណៈពេល​នេះ យើង​នៅ​មិនទាន់​ទទួលបាន​សម្ភារៈ​គ្រប់គ្រាន់​សម្រាប់​ការិយាល័យ ហើយ មន្ត្រី បុគ្គលិក​ជួរមុខ​និង​ជួរ​ក្រោយ​កំពុង​ទទួល​ការបណ្តុះបណ្តាល​នៅឡើយ​។​

​លោកស្រី ម៉ន​នី រង្សី បន្តថា បើតាម​ច្បាប់​តម្រូវ​គឺ​ការិយាល័យ​ច្រកចេញចូល​តែមួយ​នៅតាម​បណ្តា​ក្រុង​ស្រុក តម្រូវឱ្យមាន​មន្ត្រី​គ្រប់ផ្នែក ទាំង​ផ្នែក​ជួរមុខ និង​ជួរ​ក្រោយ​ហើយ​មន្ត្រី​ជួរមុខ​មាន​ភារៈកិច្ច បំរើសេវា​និត្យ​នុ​កូ​លកម្ម និង​អត្រានុកូលដ្ឋាន បំរើ​ដោយ​មន្ត្រី​៣​រូប មាន​តួនាទី ជា​បេឡាធិការ អ្នកទទួល​ពាក្យ និង​អ្នក​ផ្តល់ព័ត៌មាន ។ ចំណែក​មន្ត្រី​ផ្នែក​ជួរ​ក្រោយ តាមច្បាប់​ត្រូវមាន​មន្ត្រី​១០​រូប មាន​តួនាទី​ភារៈកិច្ច​លើ​១០​ជំនាញ តែ​សម្រាប់​ស្រុក​ក្រឡាញ់​មាន​មន្ត្រី​ចំនួន​តែ​៧​នាក់ ដើម្បី​បំរើសេវា​ដោយសារ​ស្រុក​ខ្វះខាត​មន្ត្រី​ជំនាញ ។ ចំពោះ​សេវា​ទាំង​១០​មុខ​នៅ​ផ្នែក​ជួរ​ក្រោយ ដែល​ទទួលបាន​ប្រតិភូកម្ម​ពី​រាជរដ្ឋាភិបាល​រួមមាន​៖​សុខាភិបាល អប់រំ ភូមិបាល កសិកម្ម វប្បធម៌ ឧស្សាហកម្ម រ៉ែ​និង​ថាមពល ទេសចរណ៍ និង​ពាណិជ្ជកម្ម ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោកស្រី ម៉ន​នី រង្សី បន្តទៀតថា សេវា​និ​ត្យា​នុ​កូ​លកម្ម និង​អត្រានុកូលដ្ឋាន​មិន​ត្រូវឱ្យ​ប្រជាពលរដ្ឋ​បង់ថ្លៃ​សេវា​នោះទេ ដោយឡែក​សេវា​ផ្សេងៗ​គឺ​ប្រជាពលរដ្ឋ​បង់ថ្លៃ​សេវា​ទៅតាម​តារាង​កំណត់​នៃ​ថ្លៃបង់​សេវា​ត្រឹមត្រូវ​តាម​ប្រកាស​របស់​អន្តរក្រសួង​ពាក់​ព័​ន្ឋ​និង​ក្រសួងមហាផ្ទៃ ដែល​តារាង​នោះ​មាន​បិទ​ជា​សាធារណៈ​នៅលើ​បញ្ជរ​ព័ត៌មាន​។ ចំពោះ​ការិយាល័យ​ច្រកចេញចូល​តែមួយ គឺជា​កន្លែង​ផ្តល់​សេវា​រដ្ឋបាល ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ចាំបាច់​អោយបាន​ទាន់ពេលវេលា មាន​តម្លាភាព និង​តាម​នីតិវិធី​សាមញ្ញ​ជា​កន្លែង​ប្រមូលផ្តុំ​សេវាកម្ម និង​នីតិវិធី​រដ្ឋបាល​មួយចំនួន ដែល​អតិថិជន​មក​ទទួល​ទម្រង់​បែប​ប​បទ និង​ទទួល​ព័ត៌មាន​គ្រប់គ្រាន់ ច្បាស់លាស់​ស្តីពី​ការផ្តល់សេវា​សាធារណៈ​ផ្សេងៗ និង​ការបង់​កំរៃ​សេវាកម្ម​កន្លែង​ផ្តល់​លទ្ធផល​សំរេច​ជា​ផ្លូវការ​លើ​សេចក្តីស្នើសុំ​ដល់​អតិថិជន​វិញ​។​

​លើសពីនេះ ការិយាល័យ​ច្រកចេញចូល​តែមួយ ជា​កន្លែង​ប្រមូលផ្តុំ​សេវា សាធារណៈ​ដែលមាន​គុណភាព ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ មិនមាន​លក្ខណៈ​ការិយាធិបតេយ្យ បំរើសេវា​មាន​ប្រសិទ្ធភាព ងាយស្រួល រហ័ស​ទាន់​ចិត្ត អាច​ជឿទុកចិត្ត​បាន​តាមរយៈ​ការអនុវត្ត​ឧបករណ៍​រួមគ្នា​មួយ​គឺ ការិយាល័យ​ច្រកចេញចូល​តែមួយ ។​លោកស្រី​អភិបាលស្រុក​រំពឹងទុក​ថា​៖​តាមរយៈ​សេវាកម្ម​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​នេះ នឹង​ជួយ​កាត់បន្ថយ​ថវិកា​ចំណាយ និង​កាត់បន្ថយ​ពេលវេលា​របស់​ប្រជាពលរដ្ឋ កាត់បន្ថយ​នូវ​កា​រិ​យា​ធិ​ប​ត្តេ​យ្យ និង​អំពើពុករលួយ​ផ្សេងៗ ខណៈដែល​កាលពីមុន​ប្រជាពលរដ្ឋ​ចង់​ស្នើសុំ​សេវាកម្ម​អ្វីមួយ​មានការ​ពាក់ព័ន្ធ គឺ​ពួកគាត់​ត្រូវ​ទៅ ទំនាក់ទំនង ផ្ទាល់​ជាមួយ​សមត្ថកិច្ច​ជាច្រើន​កន្លែង​។ ប៉ុន្តែ​ក្រោយ​បើក​ដំណើរការ​ការិយាល័យ​នៅ​ស្រុក​នេះ ពេលនោះ​ពួកគាត់ នឹង​គ្រាន់តែ​មក​ស្នើសុំ​សេវាកម្ម​ទាំងនេះ ដោយ​គ្រាន់​រង់ចាំតែ​ពេលវេលា​ដែល​មន្ត្រី​កំណត់​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ជាការ​ស្រេច ។

សូម​ជំរាប​ថា បន្ទាប់ពី​ការអនុវត្តន៍​សាកល្បង​នូវ​ការិយាល័យ ច្រកចេញចូល​តែមួយ​ក្នុង​ឆ្នាំ​២០១៥ ក្រោម​ការសម្របសម្រួល​របស់ គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ និង​មានការ​ចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍​នានា ក្រសួងមហាផ្ទៃ​បាន​សហការ​ជាមួយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា បង្កើតបានជា​បន្តបន្ទាប់ នូវ​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​ថ្នាក់រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គោលដៅ ដើម្បី​ប្រមូលផ្តុំ​ការផ្តល់សេវា​រដ្ឋបាល​នៅ​កន្លែង​តែមួយ តាមរយៈ​ការធ្វើប្រតិភូកម្ម​មុខងារ ក្នុង​ការផ្តល់សេវា​រដ្ឋ​បាល ។​សម្រាប់​ខេត្តសៀមរាប​នាបច្ចុប្បន្ន​នេះ​មាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​ចំនួន​៣​ហើយ គឺ​មាននៅ​ក្រុង​សៀមរាប , ស្រុក​ពួក និង​ស្រុក​ជីក្រែង​។​ដោយឡែក​ការិយាល័យ​ច្រកចេញចូល​តែមួយ គ្រោង​នឹង​បើក​នៅ​ស្រុក​ចំនួន​២​ទៀត គឺ ស្រុក​ក្រឡាញ់​និង​ស្រុក​សូទ្រនិគម និង​ជំហាន​ជា​បន្តបន្ទាប់​គ្រោង​នឹង​បង្កើត​នៅ​ស្រុក​មួយចំនួនទៀត​សម្រាប់​ខេត្តសៀមរាប ៕

អត្ថបទ និង រូបភាព ៖ យូវ វង្ស
កែសម្រួល ៖ អ៊ុន ណារាជ្យ

Tags: ការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលស្រុកក្រឡាញ់លោកស្រី ម៉ននី រង្សី អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្មេងៗ​ជំនាន់​ក្រោយនឹង​ស្គាល់​ពី​សម្បត្តិ​វប្បធម៌​ខ្មែរ​កាន់តែច្បាស់ តាមរយៈ​សៀវភៅ​ផាត់​ពណ៌​បេតិកភណ្ឌ​ទី​៣

ក្មេងៗ​ជំនាន់​ក្រោយនឹង​ស្គាល់​ពី​សម្បត្តិ​វប្បធម៌​ខ្មែរ​កាន់តែច្បាស់ តាមរយៈ​សៀវភៅ​ផាត់​ពណ៌​បេតិកភណ្ឌ​ទី​៣

ជនសង្ស័យ​ចំនួន​០៣​នាក់ត្រូវ​កំលាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ប​ញ្ចូ​ន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿង​ធាតុ​ញៀន​

ជនសង្ស័យ​ចំនួន​០៣​នាក់ត្រូវ​កំលាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ប​ញ្ចូ​ន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿង​ធាតុ​ញៀន​

អាជ្ញាធរ​ខេត្តសៀមរាប បើក​ការដ្ឋានសាងសង់​ផ្លូវដីសក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង ១៥០០​ម៉ែត្រ នៅ​ឃុំ​ដូន​កែវ ស្រុក​ពួក

អាជ្ញាធរ​ខេត្តសៀមរាប បើក​ការដ្ឋានសាងសង់​ផ្លូវដីសក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង ១៥០០​ម៉ែត្រ នៅ​ឃុំ​ដូន​កែវ ស្រុក​ពួក

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.