Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្មេងៗ​ជំនាន់​ក្រោយនឹង​ស្គាល់​ពី​សម្បត្តិ​វប្បធម៌​ខ្មែរ​កាន់តែច្បាស់ តាមរយៈ​សៀវភៅ​ផាត់​ពណ៌​បេតិកភណ្ឌ​ទី​៣

ដោយ Pothe Thun
17/06/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
238
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សៀវភៅ​ផាត់​ពណ៌​បេតិកភណ្ឌ​ទី​៣ រៀបរៀង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នឹងដាក់​ឲ្យ​សិស្សានុសិស្ស​អនុវត្ត​ឆាប់ៗ​នេះហើយ ដែល​សៀវភៅ​ផាត់​ពណ៌​មាន​បោះ​ពុ​ម្ភ​ឡើង​ក្នុង​គោលបំណង បង្កើន​សម្ភារៈ​សិក្សា​បន្ថែម​ដល់​សិស្ស សាលាបឋមសិក្សា ផ្តល់​ចំណេះដឹង​អំពី​វប្បធម៌​ទូទៅ អប់រំ​កុមារ និង​យុវវ័យ​ឲ្យ​ស្គាល់​អំពី​សម្បត្តិ​វប្បធម៌ ដែលជា​បេតិកភណ្ឌ ដ៏​មានតម្លៃ​របស់​ជាតិ​និង​របស់​ពិភពលោក ជាពិសេស​បង្កើន​ស្មារតី​ស្រលាញ់ និង​ជួយ​ថែរក្សា​ការពារ​បេតិកភណ្ឌ​។​

​សៀវភៅ​ផាត់​ពណ៌​បេតិកភណ្ឌ​ទី​៣ ដែលមាន​ចំណងជើង​ថា “​ស្វែងយល់​អំពី​រាជធានី​អង្គរ​” ចំណាយ​អស់​រយៈពេល​ប្រមាណ ២​ឆ្នាំ តាមរយៈ​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ជាតិ​អប្សរា មជ្ឈមណ្ឌល​ជាតិ​យុវជន​ខេត្តសៀមរាប នៃ​ក្រសួង​អប់រំ យុវជន​និង​កី​ទ្បា ព្រមទាំង​មានការ​គាំទ្រ​យ៉ាងសកម្ម​ពី​សហព័ន្ធ​ជាតិ នៃ​សមាគម​យូណេស្កូ​ជប៉ុន ហៅ​កាត់​ថា «NFUAJ»​។​

​លោក អ៊ឹម សុខ​រិទ្ធី ប្រធាន​ក្រុមការងារ​រៀបចំ​សៀវភៅ​ផាត់​ពណ៌​ទី​៣ របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ក្នុង​សៀវភៅ​ផាត់​ពណ៌​នេះ នឹងដាក់​ឲ្យ​សិស្សានុសិស្ស និង​យុវជន ដែល​ស្ថិតនៅក្នុង​គម្រោង​អប់រំ​បេតិកភណ្ឌ​ក្នុង​តំបន់​អង្គរ និង​បន្ទាយឆ្មារ ធ្វើការ​សិក្សា ស្វែងយល់ និង​កំសាន្ត​។ ចំណុច​សំខាន់​នៃ​រូបភាព​ទាំងនោះ នឹង​បង្ហាញ​អំពី​ទ្រង់ទ្រាយ​របស់​រាជធានី​អង្គរ ប្រព័ន្ធធារាសាស្ត្រ ព្រះបរមរាជវាំង​ខ្មែរ ផ្ទះសម្បែង និង​របៀប​រស់នៅ​រប​ស់​ខ្មែរ​នា​សម័យអង្គរ ប្រភេទ​ផ្ទះ​ខ្មែរ តំបន់​ការពារ​បេតិកភណ្ឌ​ទី​១ និង​ទី​២ ទេសភាព​វប្បធម៌ នៃ​រមណីយដ្ឋាន​អង្គរ ដែលជា​បេតិកភណ្ឌ​ពិភពលោក ព្រមទាំង​មរតក​បេតិកភណ្ឌ​វប្បធម៌​អរូបី​មួយចំនួនទៀត ដែល​ទើបបាន​ចាត់​ចូល​ជា​បេតិកភណ្ឌ​អរូបី​ពិភពលោក​កន្លងមក​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​គួរ​រំឭក​ឲ្យ​ដឹងថា សៀវភៅ​ផាត់​ពណ៌​បេតិកភណ្ឌ​ទី​១ បាន​ផលិត​ក្នុង​ឆ្នាំ​២០០៩ និង​ទី​២​ផលិត​នៅ​ឆ្នាំ​២០១១​។ សៀវភៅ​ផាត់​ពណ៌​ទាំងពីរ​ភាគ ដែល​បានដាក់​ឲ្យ​ប្រើប្រាស់​កន្លងមក ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​លោកស្រី​នាយិកា លោកនាយក លោកគ្រូ អ្នកគ្រូ ព្រម​ទាំ​សិស្សានុសិស្ស យុវវ័យ​អំពី​ខ្លឹមសារ សារៈសំខាន់ អប់រំ​អំពី​វប្បធម៌ ប្រពៃណី​ទូទៅ ព្រមទាំង​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​។

​សូម​ជម្រាប​ដែរ​ថា ការរៀបចំ​សៀវភៅ​ទី​៣​នេះ​ក៏​ដូចគ្នា​នឹង​ភាគ​ទី​២​ដែរ ពោលគឺ​តម្រូវ​ឲ្យ​បង្កើត​សៀវភៅ​សម្រាប់​ជា​ជំនួយ​ដល់​លោកគ្រូ អ្នកគ្រូ ធ្វើការ​ណែនាំ​សិស្ស​នៅក្នុង​ថ្នាក់រៀន​ជាមុនសិន​។ នេះ​គឺ​ក្នុង​គោលបំណង​ឲ្យ​សិស្ស​បានដឹង​អំពី រចនាសម្ព័ន្ធ​របស់​រា​ជ​ធានី​អង្គរ រូបរាង​របស់​ព្រះបរមរាជវាំង ប្រព័ន្ធធារាសាស្ត្រ គំរូ​ផ្ទះសម្បែង​ជាមុនសិន មុននឹង ទៅ​ទស្សនា​ស្វែងយល់​អំពី​រមណីយដ្ឋាន​អង្គរ ព្រមទាំង​បណ្តុះ​គំនិត​ការពារ​តំបន់​បេតិកភណ្ឌ និង​គំនិត​អភិរក្ស ផ្ទះ​បុរាណ​ខ្មែរ​ផង​។ តាមរយ​: សៀវភៅ​ផាត់​ពណ៌ ៣​ជំនាន់​នេះដែរ​គឺជា​សកម្មភាព​មួយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងការ​ចូលរួម​បណ្តុះបណ្តាល​ធនធានមនុស្ស សម្រាប់​ក្លាយជា​អ្នក​បន្តវេន​ការពារ​និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ​។ ហើយ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​អប់រំ​បេតិកភណ្ឌ​ដល់​សិស្ស​ក្នុង​តំបន់​អង្គរ​និង​បន្ទាយឆ្មារ ដែល​គម្រោង​នេះ​ទទួលបាន​ការអបអរ​សាទរ​ពី​អង្គប្រជុំ​បច្ចេកទេស​លើក​ទី​៣២ នៃ ICC-Angkor កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​កន្លងទៅនេះ​។​

​អត្ថបទ និង​រូបភាព​: លោក អ៉ិ​ន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ​: លោក សេង ផល្លី​

Tags: សម្បត្តិ​វប្បធម៌​ខ្មែរ​សៀវភៅ​ផាត់​ពណ៌​បេតិកភណ្ឌ​ទី​៣​ស្វែងយល់​អំពី​រាជធានី​អង្គរ​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនសង្ស័យ​ចំនួន​០៣​នាក់ត្រូវ​កំលាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ប​ញ្ចូ​ន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿង​ធាតុ​ញៀន​

ជនសង្ស័យ​ចំនួន​០៣​នាក់ត្រូវ​កំលាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ប​ញ្ចូ​ន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿង​ធាតុ​ញៀន​

អាជ្ញាធរ​ខេត្តសៀមរាប បើក​ការដ្ឋានសាងសង់​ផ្លូវដីសក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង ១៥០០​ម៉ែត្រ នៅ​ឃុំ​ដូន​កែវ ស្រុក​ពួក

អាជ្ញាធរ​ខេត្តសៀមរាប បើក​ការដ្ឋានសាងសង់​ផ្លូវដីសក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង ១៥០០​ម៉ែត្រ នៅ​ឃុំ​ដូន​កែវ ស្រុក​ពួក

ពិធី​ប្រកាស​ព្រះរាជក្រឹត្យនិងប្រកាសនីយបត្រ​តែងតាំង​គោរមងារ​ព្រះ​អនុគណ​ស្រុក​ប្រាសាទបាគង​

ពិធី​ប្រកាស​ព្រះរាជក្រឹត្យនិងប្រកាសនីយបត្រ​តែងតាំង​គោរមងារ​ព្រះ​អនុគណ​ស្រុក​ប្រាសាទបាគង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.