Sunday, December 14, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពិធី​ប្រកាស​ព្រះរាជក្រឹត្យនិងប្រកាសនីយបត្រ​តែងតាំង​គោរមងារ​ព្រះ​អនុគណ​ស្រុក​ប្រាសាទបាគង​

ដោយ Pothe Thun
18/06/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
76
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ នៅ​វត្ត​បាគង ស្ថិតក្នុង​ភូមិ​ឳ​ឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង មាន​រៀបចំ​ប្រារព្ធ​ពិធី​ប្រកាស​ព្រះរាជក្រឹត្យ ប្រកាសនីយបត្រ​តែងតាំង​គោរមងារ និង​ស្រោច​សុគ​ន្ឋ​វា​រី ប្រគេន​ព្រះ​យស​ធម្ម អ៊ូ សូត្រ រាជាគណៈ​ថ្នាក់​កិត្តិយស និង ជា​ព្រះគ្រូ​បា​សា​ទា​ភិ​រ័​ក្ខ​ព្រះ​អនុគណ​ស្រុក​ប្រាសាទបាគង ក្រោម​ព្រះអធិបតីភាព​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដោយ​មានការ​និមន្ត និង អញ្ជើញ​ចូលរួម​ពី​សំណាក់​មន្ត្រី​សង្ឃ​ខេត្ត ស្រុក ក្រុង និង លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត អភិបាលស្រុក​និង​មន្ត្រីរាជការ​ក្នុងស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជា​ពុទ្ធបរិស័ទ​ក្នុងស្រុក​ប្រាសាទបាគង​យ៉ាងច្រើន​កុះករ ។​

​សូមបញ្ជាក់ថា ព្រះគ្រូ​បា​សា​ទា​ភិ​រ័​ក្ខ អ៊ូ សូត្រ ត្រូវ​បានប្រកាស​ព្រះរាជក្រឹត្យ ទទួល​ងារ​ជា​ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ជាទី​ប្រឹក្សា​សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស , ប្រកាសនីយបត្រ​ជា​ព្រះ​អនុគណ​ស្រុក​ប្រាសាទបាគង ជា​ព្រះគ្រូ​ធម្មាចារ្យ​ប្រធាន​មណ្ឌល​វិបស្សនាធុរៈ​ប្រចាំខេត្ត​សៀមរាប និង ជា​ចៅអធិការ​វត្ត​បាគង​។​

​ព្រះ​តេជគុណ អ៊ូ សូត្រ ប្រសូត្រ​នៅ​ឆ្នាំ​១៩៣៣ នៅ​ភូមិ​ឳ​ឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​បួស​នៅ​វត្ត​ដំណាក់​ឆ្នាំ​១៩៨៣ និង​ក្រោយមក​និមន្ត​មក​វត្ត​បាគង ហើយ​ព្រះអង្គ​ឡើងជា​ចៅអធិការ​នៅ​ឆ្នាំ​១៩៩៣ និង​ទទួល​ជា​ឧបជ្ឈាយ៍​ស្រុក​នៅ​ឆ្នាំ​១៩៩៨ និង​ជា​អនុគណ​ស្រុក​ស្តីទី​ចាប់ពី​ឆ្នាំ​២០១៦​មក ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

10/12/2025
តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

10/12/2025

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ ថា នៅ​កម្ពុជា​វិស័យ​អាណាចក្រ​និង​ពុ​ទ្ឋ​ចក្រ តែងតែ​ដើរ​ទន្ទឹមគ្នា​ពុំ​អាច​ខ្វះ​មួយណា​បានឡើយ ក្នុងការ​ចូលរួម​ជួយ​ស្តារ​និង​អភិវឌ្ឍន៍​សង្គមជាតិ​ឱ្យ​រីកចម្រើន ខណៈ​វិស័យ​ព្រះពុទ្ធសាសនា​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ថា ព្រះ​ពុ​ទ្ឋ​សាសនា​ជា​សាសនា​របស់​រដ្ឋ ហើយ​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ វិស័យ​ពុ​ទ្ឋ​ចក្រ​នៅ​កម្ពុជា មានការ​អភិវឌ្ឍ​រីកលូតលាស់​គួរឱ្យកត់សំគាល់ ដូច្នេះ វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា​នៅ​កម្ពុជា អាច​រីកចម្រើន​ទៅបាន គឺ​អាស្រ័យ​ដោយ​ប្រទេសជាតិ​មាន​សុខសន្តិភាព ហើយ​ដោយសារ​កត្តា​សុខសន្តិភាព​នេះហើយ បានធ្វើ​ឲ្យ​ប្រជា​ពុ​ទ្ឋ​បរិស័ទ មានឱកាស​ប្រកប​កិច្ចការ​រកស៊ី​ជួញដូរ ដោយ​មិនមាន​ការភ័យខ្លាច ដែល​ញ៉ាំងឱ្យ​កម្រិត​សេដ្ឋកិច្ច​និង​ជីវភាព​ក្នុង​គ្រួសារ​ចេះតែ​រីកលូតលាស់ ហើយ​ពួកគាត់​រីករាយ​និង​ជ្រះថ្លា​ក្នុងការ​មក​ធ្វើ​បុណ្យទាន​ផ្សេងៗ មាន​សុខសន្តិភាព​ទើប​យើង​មានឱកាស​បាន​បំពេញ​បុណ្យ​តាម​ទៅ​កាល​វេលា តាម​គន្លង​ប្រពៃណី​ពី​ជីដូន​ជីតា​បាន​ពេញលេញ​ដោយ​គ្មាន​ក្តីបារម្ភ ។​

​លោក ពៅ​ពិសិដ្ឋ ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​មូលដ្ឋាន ព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​នៅក្នុង​ស្រុក​ប្រាសាទបាគង ជាពិសេស​វត្ត​បាគង​នេះ​តែម្តង ក្រោម​ការដឹកនាំ​របស់​ព្រះគ្រូ បា​សាទ​ភិ​រ័​ក្ខ អ៊ូ សូត្រ ព្រះ​អនុគណ​ស្រុក​និង​ជា​ព្រះចៅអធិការ​វត្ត​បាគង បានធ្វើឱ្យ​អារាម​មួយ​នេះ​ទទួលបាន​នូវ​ការអភិវឌ្ឍ បាន​កសាង​និង​ជួសជុល​នូវ​ស​មិ​ទ្ឋ​ផល​នានា​ជាច្រើន ដូចជា ព្រះវិហារ កុដិ សាលាឆាន់ មណ្ឌល​វិបស្សនា​សមាធិ អនុ​វិទ្យា ល័យ បាគង សាលាបឋមសិក្សា​នានា​ក្នុងភូមិ កសាង​ផ្លូវ​ក្រាល​គ្រួស​ក្រហម​និង​ជាពិសេស​ផ្តល់​អំណោយ​សប្បុរសធម៌​ជួយ​ដល់​សាខា​កាកបាទក្រហម​ខេត្ត​ផងដែរ ។​

​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស មាន​ថេរៈ​ដិ​កា​ថា ស​មិ​ទ្ឋ​ផល​រីកចម្រើន​ក្នុង​វត្ត​បាគង នេះ បានបង្ហាញ​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ រួមសហការ​គ្នា​បានល្អ​ជាមួយ​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុង​មូលដ្ឋាន និង​ព្រះសង្ឃ​ក្នុង​វត្ត នាំគ្នា​អភិវឌ្ឍ​អារាម​នេះ​បាន​រីកចម្រើន លេចចេញ​នូវ​ស​មិ​ទ្ឋ​ផល​ជាច្រើន​គួរឱ្យកត់សម្គាល់ ដូច្នេះ​តាមរយៈ​នេះ សូមឱ្យ​រក្សា​នូវ​ជំហរ​សាមគ្គី​ភាពជា​ធ្លុង​មួយ រវាង​អាជ្ញាធរ​មូលដ្ឋាន ព្រះសង្ឃ និង ប្រជា​ពុ​ទ្ឋ​បរិស័ទ ដើម្បី​រួមគ្នា​បន្ត​ជ្រោង​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា​ឱ្យ​ស្ថិតស្ថេរ​គង់វង្ស និង រួម​សាមគ្គី​គ្នា​បន្ត​ការអភិវឌ្ឍ​ឱ្យ​កាន់​រីកចម្រើន​បន្ថែមទៀត សម្រាប់​ទុកជា​កេរដំណែល​តកូនតចៅរ​បស់​យើង​នាពេល​អនាគត​។​

​ជាមួយគ្នានេះដែរ សម្តេចព្រះ​មហាសង្ឃរាជ បាន​មាន​ព្រះរាជបន្ទូល​ដាស់តឿន​ឱ្យ​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ទាំងអស់ ពិចារណា​ដោយ​ដើរ​តាមផ្លូវ​ម​ជ្ឈឹ​មា​បដិបទា គោរ​ប្រតិបត្តិ​តាម​ឱវាទ​ព្រ​ពុ​ទ្ឋ​ជា​ម្ចាស់ គឺ​ដើរ​ផ្លូវកណ្តាល ពោលគឺ​នៅត្រង់ណា​ត្រូវ​ស្អាត​ត្រង់នោះ ដោយ​ការសម្អាត​កាយវាចារ​ចិត្ត និង​ស្អាត​ទាំង​ឥរិយាបទ​ទាំង​បួន ដេក​ដើរ​ឈរ​អង្គុយ ក៏ត្រូវ​ការ​ដុស​ខាត​សម្អាត​ឱ្យបាន​ជាប្រចាំ​ផងដែរ ព្រមទាំង​ការ​អាស្រ័យ​នូវ​គ្រឿង​អាហារ​បរិភោគ រក​ទទួលទាន​ប្រចាំថ្ងៃ ក៏ត្រូវ​ពិចារណា​ឱ្យបាន​សមរម្យ​តាម​ការគួរ ដើម្បី​ថែរក្សា​ការពារ សេចក្តីសុខសាន្ត​របស់​សង្គមជាតិ ដោយ​ប្រកាន់យក​មាគ៌ា​ព្រះពុទ្ធ សម​នឹង​ទស្សនៈ​ដែលថា ព្រះពុទ្ធសាសនា​ជា​កម្លាំង​ដឹកនាំ​ចរិយា​ធម៌ ក្នុងការ​លុបបំបាត់​អំពើហិង្សា​សង្គម ៕

 

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ពិធី​ប្រកាស​ព្រះរាជក្រឹត្យនិងប្រកាសនីយបត្រ​តែងតាំង​គោរមងារព្រះគ្រូ​បា​សា​ទា​ភិ​រ័​ក្ខ អ៊ូ សូត្រ​ព្រះ​អនុគណ​ស្រុក​ប្រាសាទបាគង​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរា​ស្នើសុំ​ប្រជាជន​កុំ​កាប់​ដើមឈើ​ក្នុង​តំបន់​អង្គរ​ដោយ​គ្មាន​ការអនុញ្ញាត​

អាជ្ញាធរ​ជាតិ​អប្សរា​ស្នើសុំ​ប្រជាជន​កុំ​កាប់​ដើមឈើ​ក្នុង​តំបន់​អង្គរ​ដោយ​គ្មាន​ការអនុញ្ញាត​

ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ស្រុក​ជីក្រែង​

ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ស្រុក​ជីក្រែង​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ក្នុងស្រុក​អង្គរធំ ក្នុងឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​វស្សា សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ក្នុងស្រុក​អង្គរធំ ក្នុងឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​វស្សា សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    36 shares
    Share 14 Tweet 9
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9048 shares
    Share 5450 Tweet 1499
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63287 shares
    Share 43687 Tweet 8167
  • សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

    13 shares
    Share 5 Tweet 3
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    320 shares
    Share 128 Tweet 80

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,022)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,507)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,094)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.