Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ក្នុងស្រុក​អង្គរធំ ក្នុងឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​វស្សា សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ​

ដោយ Pothe Thun
18/06/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​វស្សា សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា គម្រប់​ខួប​៨៣ យាង​ចូល​៨៤​ព្រះវស្សា នា​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​ដឹកនាំ​សហការី រៀបចំ​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត និង​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ចំន​នួន​៧​អង្គ និង ចែក​អំណោយ​មនុស្សធម៌ ដល់​បងប្អូន​ប្រជាពលរដ្ឋ ងាយ​រងគ្រោះ រួមមាន ចាស់ ជរា​គ្មាន​ទីពឹង , ជនពិការ , កុមារកំព្រា , អ្នក​ផ្ទុកមេរោគ​អេដស៍ , ស្ត្រី​មេ​មា​យ និង​ជនក្រីក្រ​មានកូន​ច្រើន ចំនួន​៨៤​គ្រួសារ មកពី​ឃុំ​ទាំង​៤ នៃ​ស្រុក​អង្គរធំ នៅ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​អង្គរធំ ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ឃី​ត​១ កញ្ចប់ , មី​១​កេស , ត្រីខ ១​យួរ , អង្ករ ៣០​គីឡូក្រាម , មុង​សុវត្ថិភាព ១ និង​ថវិកា​ចំនួន​២​ម៉ឺន​រៀល ។​

​ក្នុងឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ឧត្តុង្គឧត្តម​នេះ លោកជំទាវ ទាង អេង ទៀ សីហា បាន​មានប្រសាសន៍ថា យើងទាំងអស់គ្នា​ជា​កូនចៅ ចៅទួត​របស់​ព្រះអង្គ សូម​សម្ដែង​នូវ​ការគោរព និង​ចងចាំ​គ្មាន​ថ្ងៃ​បំភ្លេចបាន នូវ​ស្នា​ព្រះ​ហត្ថ​ព្រះរាជ​សកម្មភាព​សម្ដេចម៉ែ សម្ដេច​យាយ​ជា​អម្ចាស់ ក្នុង​ព្រះរាជ​បេសកកម្ម​បម្រើ​ប្រទេសជាតិ​មាតុភូមិ ក្នុង​វិស័យ​មនុស្សធម៌ និង សូម​បួងសួង​ថ្វាយព្រះពរ​ជ័យ​មហាប្រសើរ ថ្វាយ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គ​មាន​ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះកាយពល​មាំមួន ព្រះជន្ម​យឺតយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​របស់​ប្រជារាស្ត្រ​ជា​កូន ចៅ ចៅទួត​របស់​ព្រះអង្គ​តរៀង​ទៅ ។​

​ក្នុងឱកាស​នេះដែរ លោកជំទាវ ទាង អេង ទៀ សីហា បាន​ពាំ​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង ឯកឧត្ដម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ហើយ​ការចែក​អំណោយ​មនុស្សធម៌​នាពេលនេះ គឺ​ក្រោម​ការយកចិត្តទុកដាក់​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ដែល​តែងតែ​គិតពី​សុខទុក្ខ និង​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំងប្រទេស ជាពិសេស បងប្អូន​ជា​ជនក្រីក្រ ជន​ងាយ​រងគ្រោះ ជន​ចាស់ជរា អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ទុរគតជន​នានា ដូច្នេះ​សូម​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ខិតខំ​ថែទាំ​សុខភាព និង ប្រកប​របរ​ចិញ្ចឹមជីវិត​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​លោកជំទាវ ទាង អេង ទៀ សីហា មានប្រសាសន៍​ទៀតថា បច្ចុប្បន្ន​ការប្រែប្រួល​អាកាសធាតុ គឺ​តែងតែមាន​កើតឡើង​ជាយថាហេតុ​នៅ​គ្រប់​ទីកន្លែង មិនថាឡើយ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នោះឡើយ គឺ​នៅលើ​ពិភពលោក​ទាំងមូល តែងតែមាន​ទទួលរង​ផលប៉ះពាល់ ហើយ​វា​ធ្ងន់ធ្ងរ​ជាង​នៅ​ប្រទេស​យើង​ទៀតផង ដូច្នេះ​ក្នុងនាម​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន និង​ក្នុងនាម​ឯកឧត្តម ទៀ សីហា សូម​បងប្អូន​ត្រូវមាន​ការប្រុងប្រយ័ត្ន​នៅ​គ្រប់​វិនាទី ថ្វីត្បិតតែ​យើង​មិនអាច​ទប់ស្កាត់បាន ចំពោះ​បញ្ហា​រន្ទះបាញ់ ប៉ុន្តែ​យើង​ត្រូវមាន​វិធីសាស្ត្រ ធ្វើយ៉ាងណា​ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស សត្វពាហនៈ ការខូចខាត​ទ្រព្យសម្បត្តិ យើង​អាចជួយ​គ្នា និង ព្យា យាម​តស៊ូ ក្នុងការ​ទ្រទ្រង់​ជីវភាព​ក្រុមគ្រួសារ ។​

​ជាមួយគ្នានេះដែរ លោកជំទាវ បាន​ក្រើនរំលឹក​ដល់​បងប្អូន​ជា​ស្ត្រី ត្រូវយក​ចិត្ត​ទុក ដាក់​ខ្ពស់​ចំពោះ​សុខភាព​មាតា និង​ទារក នៅពេល​កូនៗ​របស់ខ្លួន មាន​ជំងឺ ត្រួវ​នាំទៅ​ពិនិត្យ​ព្យាបាល​នៅតាម​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​មូលដ្ឋាន​ខ្លួន និង ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស​សិស្សានុសិស្ស​ទាំង​អស់ ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង ញៀន ដែល​ធ្វើ​ឲ្យ​ខូច​នូវ​សុខភាព សតិបញ្ញា​ស្មារតី រងគ្រោះ​ដល់​ក្រុមគ្រួសារ និង សង្គមជាតិ ព្រមទាំង​ខូច​នូវ​អនាគត​របស់ខ្លួន​ទៀតផង ៕

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ក្នុងស្រុក​អង្គរធំសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបអំណោយ​មនុស្សធម៌ឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​វស្សា សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​១៤០​គ្រាប់ត្រូវបាន​ប្រជាពលរដ្ឋ​រកឃើញ ហើយ​បានប្រគល់​ទៅ​ឲ្យ​អង្គភាព​ដោះមីន​កម្ពុជា​

ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់​ក្រុមប្រឹក្សា​ស្រុក​ស្វាយ​លើ អាណត្តិ​ទី​៣

ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់​ក្រុមប្រឹក្សា​ស្រុក​ស្វាយ​លើ អាណត្តិ​ទី​៣

គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តសៀមរាប បូកសរុប​វាយតម្លៃ​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩

គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តសៀមរាប បូកសរុប​វាយតម្លៃ​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.