Saturday, July 2, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តសៀមរាប បូកសរុប​វាយតម្លៃ​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩

ដោយ Pothe Thun
19/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
103
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បន្ទាប់ពី​ធ្វើការ​បូកសរុប​សន្លឹកឆ្នោត​ជា​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី ៣ ក្នុង​ខេត្តសៀមរាប​រួចរាល់​មក ជា​លទ្ធផល​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ២៦​អាសនៈ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួលបាន ១​អាសនៈ នៃ​អាសនៈ​សរុប​ចំនួន​២៧​។ ដោយឡែក ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​ស្រុក អាណត្តិ​ទី​៣ ក្នុង​ខេត្តសៀមរាប​វិញ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អាសនៈ​២០៥ និង​១១​អាសនៈ​ទៀត​បាន​ទៅ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៃ​អាសនៈ​សរុប​២១៦​។​

​នេះ​បើ​យោងតាម​របាយការណ៍ របស់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តសៀមរាប នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ នៅក្នុង​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ​អាណត្តិ​ទី ៣​ឆ្នាំ ២០១៩ និង​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០១៩​។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

01/07/2022
កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

01/07/2022

​លោក នឹម វ៉ាន់​សំ ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី ៣ ក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅនេះ មាន​បេក្ខជន​ឈរឈ្មោះ​ចំនួន ១៦២៥​នាក់ ក្នុងនោះ​ស្រី​៥១៩​នាក់ មកពី​គណបក្សនយោបាយ​ចំនួន ០៦​គណបក្ស រួមមាន គណបក្ស​ប្រជាជន គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​មាន​អ្នកចូលរួម​សង្កេត​ការ​ចំនួន​៣៨​នាក់ មកពី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា និង​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ប្រជាធិបតេយ្យ​កម្ពុជា​។ ក្នុងនោះដែរ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តសៀមរាប ពុំ​ទទួលបាន​ពាក្យបណ្ដឹង ឬ​ការតវ៉ា​ពី​ភាគី​ណាមួយ​ឡើយ ដែល​ការបោះឆ្នោត​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការរីកចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ប្រកបដោយ តម្លាភាព យុ​តិ្ត​ធម៌ គ្មាន​ការ​គំរាម​គំហែង គ្មាន​ការគៀបសង្កត់ និង​គ្មាន​អំពើរ​ហិង្សា​។​

​លោក ពៅ ពិសិដ្ឋ តំណាង​ឯកឧត្តម​អភិបាលខេត្ត និង​ជា​អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ចាប់តាំងពី​ការបោះឆ្នោតជាតិ​ឆ្នាំ​១៩៩៣ មកទល់នឹង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣​នេះ កម្ពុជា​បានធ្វើការ​បោះឆ្នោត​ដោយផ្ទាល់ និង​មិនផ្ទាល់ ស្របតាម​គោល​ការ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ស្របតាម​រដ្ឋធម្មនុញ្ញ​ចំនួន ១៦​លើក​រួចមកហើយ​។

​លោក ពៅ ពិសិដ្ឋ បាន​គូសបញ្ជាក់ថា ផ្អែក​តាម​បទពិសោធន៍​ជា​អន្តរជាតិ គ្មាន​ប្រទេស​ណាមួយ​រៀបចំ​ចាត់ចែង​ការបោះឆ្នោត​ល្អឥតខ្ចោះ​នោះឡើយ​។ ដោយឡែក តាមរយៈ​ការបោះឆ្នោត​ទាំង​១៦​លើក​នោះ ម​ជ្ឈ​ជាតិ និង​អន្តរជាតិ​បាន​វាយតម្លៃ​ខ្ពស់​មកលើ​ប្រទេស​កម្ពុជា​ថា​មាន​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​បើកចំហ​កាន់តែ​ប្រសើរ ដល់​ភ្នាក់ងារ​គណបក្សនយោបាយ អ្នក​អង្កេត​ការណ៍​ជាតិ​-​អន្តរជាតិ​នានា ចូលរួម​ប្រកបដោយ​សន្តិសុខ និង​សុវត្ថិភាព រីឯ​សមិទ្ធផល​សម្រាប់​ប្រជាជន​កម្ពុជា​វិញ​គឺ​ទទួលបាន​នូវ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​សង្គម ជា​បន្តបន្ទាប់​។​

​លោក​អភិបាលរង​ខេត្តសៀមរាប បាន​អះអាងថា ក្នុង​ដំណើរការ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០២០​ខាងមុខ រដ្ឋបាល​ខេត្តសៀមរាប ប្ដេជ្ញា​ថា​នឹង​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​មិនទាន់​ចុះឈ្មោះ និង​អ្នក​ទើប​គ្រប់​អាយុ​ចុះឈ្មោះ​បោះឆ្នោត ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បានជា​អតិបរមា តាមរយៈ​ការណែនាំ និង​ជម្រុញ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​ចុះ​ស្រង់​ស្ថិតិ និង​ផ្សព្វផ្សាយ​វេលា​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ទូលំទូលាយ​។​

​គួរ​បញ្ជាក់ថា តាម​របាយការណ៍​ប៉ាន់ស្មាន របស់​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តសៀមរាប កាលពី​ខែមីនា ឆ្នាំ​២០១៩ ប្រជាជន​ក្នុង​ខេត្តសៀមរាប​សរុប​មាន​ចំនួន ១,០៧៧,៧៦១​នាក់ ប្រជាពលរដ្ឋ​អាយុ​១៨​ឆ្នាំ​ឡើង​មាន​ចំនួន​៧១០,០២៨​នាក់ និង​មិនទាន់​ចុះឈ្មោះ​បោះឆ្នោត ៦៥,៦៣០​នាក់​។​

​រូបភាព និង​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី ៣​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តសៀមរាបបូកសរុប​វាយតម្លៃ​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​មនុស្ស​៣​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​វ៉ារិន​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​ករណី​ឆបោកគឺ​ទម្លាក់​មាស​កាឡៃ​ដូរ​យក​ខ្សែ​កមាស​ពី​ជនរងគ្រោះ​

​មនុស្ស​៣​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​វ៉ារិន​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​ករណី​ឆបោកគឺ​ទម្លាក់​មាស​កាឡៃ​ដូរ​យក​ខ្សែ​កមាស​ពី​ជនរងគ្រោះ​

ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ស្រុក​អង្គរជុំ​

ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ស្រុក​អង្គរជុំ​

អភិបាលខេត្ត​សៀមរាបអញ្ជើញ​ប្រកាស​ការចូល​កាន់តំណែង​ក្រុមប្រឹក្សា​ស្រុក​ស្រីស្នំ ចំនួន​១៥​រូប​

អភិបាលខេត្ត​សៀមរាបអញ្ជើញ​ប្រកាស​ការចូល​កាន់តំណែង​ក្រុមប្រឹក្សា​ស្រុក​ស្រីស្នំ ចំនួន​១៥​រូប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    190 shares
    Share 76 Tweet 48
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (567)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (735)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.