Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាបអញ្ជើញ​ប្រកាស​ការចូល​កាន់តំណែង​ក្រុមប្រឹក្សា​ស្រុក​ស្រីស្នំ ចំនួន​១៥​រូប​

ដោយ Pothe Thun
19/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
82
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាល​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​រដ្ឋបាល​ស្រុក​ស្រីស្នំ មាន​រៀបចំ​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ស្រុក​ស្រីស្នំ អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក និង មន្ត្រី អាជ្ញាធរ​ក្នុងស្រុក​ស្រីស្នំ​ជាច្រើនរូប ។​

​ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា បាន​មានប្រសាសន៍ថា ក្រុមប្រឹក្សា​ស្រុក​ស្រីស្នំ ដែល​បាន​ជាប់ឆ្នោត តាមរយៈ​ការបោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សា​ក្រុង​ស្រុក​អាណត្តិ​ទី​៣ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​កន្លងមកនេះ គឺជា​តំណាង របស់​ប្រជាពលរដ្ឋ​ស្រុក​ស្រីស្នំ​ទាំងមូល​។ លើសពីនេះ ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ ក៏​ជា​ផ្នែក​មួយ​នៃ​អំណាចនីតិប្រតិបត្តិ និង​មាន​ស្វ័យភាព​ក្នុង​ដែន​កំណ​ត់នៃ​ច្បាប់ លិខិតបទដ្ឋាន​ជា​ធរមាន ក្នុងការ​គ្រប់គ្រង​ចាត់ចែង​កិច្ចការ​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ហើយ​ក្នុងការ​អនុវត្ត​ការងារ សមាជិក​ក្រុមប្រឹក្សា​ត្រូវខិតខំ​បម្រើ​ផលប្រយោជន៍ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​ស្មើភាព ដោយ​យុត្តិធម៌ និង ដោយ​មិនត្រូវ​ប្រកាន់​និន្នាការ​នយោបាយ ទោះបី​លោក លោកស្រី​មកពី​គណបក្សនយោបាយ​ផ្សេងៗ​គ្នា​ក៏ដោយ​។​

ព័ត៌មានជាតិ ថ្មីៗ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង ជំនាញដើម្បីភាពជោគជ័យ ទទួលបានការងារ និងជំនាញពិតប្រាកដ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង “ជំនាញដើម្បីភាពជោគជ័យ” ទទួលបានការងារ និងជំនាញពិតប្រាកដ

26/09/2023
ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

25/09/2023

​ឯកឧត្តម​អភិបាលខេត្ត បាន​គូសបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​ការបោះឆ្នោត​ឆ្នាំ​២០០៩​មក រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ជំរុញ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ឱ្យ​ឈានចូល​ដំណាក់កាល​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ក្នុងនោះ​មាន​កិច្ចការ​សំខាន់ៗ​ចំនួន ៤ គឺ​ទីមួយ ការបង្កើត​ការផ្ទេរ​មុខងារ និង​ធនធាន​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ទី ពីរ ការផ្ទេរ​មន្ត្រី​បុគ្គលិក​ក្រសួងមហាផ្ទៃ​ប្រមាណ​ជាង ៦​ពាន់​នាក់ មកជា​មន្ត្រី​បុគ្គលិក​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ទី​បី កែសម្រួល​រចនាសម្ព័ន្ធ និង​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​នៅ​ថ្នាក់ក្រុង​-​ស្រុក និង​ទី​បួន ការបង្កើន​ការផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន​ដល់​រដ្ឋបាល​ឃុំ​-​សង្កាត់​។​

​ឆ្លៀ​ង​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​កោតសរសើរ​អំពី​កិច្ចសហការ​ល្អ​រវាង​គ​ណៈ​អភិបាលស្រុក​ស្រីស្នំ និង​ក្រុមប្រឹក្សា​ស្រុក​ស្រីស្នំ​អាណត្តិ​ទី​២ ព្រមទាំង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំង​មាន​សមត្ថកិច្ច ក្នុងការ​អភិវឌ្ឍ​មូលដ្ឋាន ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ​នានា ការថែរក្សា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក​។​

​សូម​បញ្ជាក់ដែរថា សមាជិក​ក្រុមប្រឹក្សា​ស្រុក​ស្រីស្នំ សម្រាប់​អាណត្តិ​ទី​៣​នេះ មាន​សមាសភាព​ចំនួន​១៥​រូប ក្នុងនោះ​១៤​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​១​រូប​ទៀត​មកពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​មាន​លោក តូច ស៊ីម មកពី​គណបក្ស​ប្រជាជន​កម្ពុជា ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក ៕

​រូបភាព ៖ លោក ខេង ឧ​ត្ត​ម និង​លោក អ៊ុន ណា​រា​ជ្រ​
​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ក្រុមប្រឹក្សា​ស្រុក​ស្វាយ​លើ អាណត្តិ​ទី​៣ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ក្រុង​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះសង្ឃ​ក្នុង​ក្រុង​សៀមរាប​នាំយក​ទៀន​ព្រះវស្សា​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​អាស្រម​មួយ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

ព្រះសង្ឃ​ក្នុង​ក្រុង​សៀមរាប​នាំយក​ទៀន​ព្រះវស្សា​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​អាស្រម​មួយ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​កិច្ចប្រជុំ​លើក​ទី​១៩​នៃ​ក្រុមការងារ កូ​ដិ​ច អាស៊ាន​( ATFC )

​កិច្ចប្រជុំ​លើក​ទី​១៩​នៃ​ក្រុមការងារ កូ​ដិ​ច អាស៊ាន​( ATFC )

ស៊ីម៉ាក់ យក​កាំភ្លើង​ប្រមាណ​២​ម៉ឺន​ដើមច្នៃ​ជា​រូបសំណាក​ផ្សេងៗដាក់​តាំងនៅ​សារមន្ទីរ​សន្ដិភាព​សក​ម្ម​ភាព​កំចាត់មីន នៅ​ខេត្ដ​សៀមរាប​

ស៊ីម៉ាក់ យក​កាំភ្លើង​ប្រមាណ​២​ម៉ឺន​ដើមច្នៃ​ជា​រូបសំណាក​ផ្សេងៗដាក់​តាំងនៅ​សារមន្ទីរ​សន្ដិភាព​សក​ម្ម​ភាព​កំចាត់មីន នៅ​ខេត្ដ​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    174 shares
    Share 70 Tweet 44
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (529)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,980)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (807)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (200)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.