Saturday, July 2, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

​កិច្ចប្រជុំ​លើក​ទី​១៩​នៃ​ក្រុមការងារ កូ​ដិ​ច អាស៊ាន​( ATFC )

ដោយ Pothe Thun
19/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លទ្ធភាព​នៃ​ការធ្វើ​សុខដុម​នីយកម្ម​ស្តង់ដារ និង បទបញ្ញត្តិ​បច្ចេកទេស សម្រាប់​ប្រទេស​អាស៊ាន ដោយ​ប្រើប្រាស់​ស្តង់ដារ​ក្រម​ម្ហូបអាហារ​អន្តរជាតិ ដែល​ហៅ​កាត់​ថា កូ​ដិ​ច ( CODEX ) ជា​គោល ត្រូវបាន​លើកយក​មក​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមការងារ​អ្នកបច្ចេកទេស​ម្ហូបអាហារ កូ​ដិ​ច អាស៊ាន ( ATFC ) លើក​ទី​១៩ នៅ​ខេត្តសៀមរាប !

កូ​ដិ​ច ( CODEX ) គឺជា​ក្រម​ម្ហូបអាហារ​ជា​អន្តរជាតិ ដែល​រៀបរាប់​អំពី​អាហារ​មាន​សុវត្ថិភាព អាហារ​ល្អ​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​គ្រប់​ទីកន្លែង ។ កិច្ចប្រជុំ​ក្រុមការងារ កូ​ដិ​ច អាស៊ាន ដែល​ហៅ​កាត់​ថា ( ATFC ) លើក​ទី​១៩ ត្រូវបាន​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩​នៅ​ក្រុង​សៀមរាប ។ ក្នុងចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​១០ មាន​វត្តមាន​ប្រទេស​ចំនួន​០៨​បាន​ចូលរួម រួមទាំង​មាន​វត្តមាន​ផងដែរ តំណាង​ក្រសួង​ពាក់ព័ន្ធ​មួយចំនួនទៀត​របស់​ក​ម្ពុ​ជា ដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក្រសួងសុខាភិបាល និង ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ។ កម្ពុជា ដែលមាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម ជា​ចំណុច​ទំនាក់ទំនង​កូ​ដិ​ច​ជាតិ បាន​ធ្វើជា​ម្ចាស់ផ្ទះ​ប្តូរ​វេន ក្នុង​ការដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​កូ​ដិ​ច​អាស៊ាន លើក​ទី​១៩ នេះ ។

ឯកឧត្តម ផាន អូន អគ្គនាយករង អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ថ្លែង​បើក​កិច្ចប្រជុំ​នោះ ដោយ​បង្ហាញ​ឲ្យ​ដឹងថា ៖ ចាប់តាំងពី​ការចាប់​កំណើត​របស់ខ្លួន​នៅក្នុង​ឆ្នាំ​១៩៦៣ គម្រោង​កូ​ដិ​ច ( CODEX )​បាន​វិ​វត្ត​ខ្លួន​ដោយ​ឈរលើ​យន្តការ​តម្លាភាព និង​មាន​លក្ខណៈ​រាប់បញ្ចូល​គ្រប់​ទិដ្ឋភាព ក្នុងការ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ចំពោះមុខ ។ នីតិវិធី​អនាម័យ និង ភូតគាម​អនាម័យ ដែល​ស្របទៅតាម​បែបបទ​ស្តង់ដារ​ពិភពលោក ត្រូវបាន​ចាត់ទុកថា ជាការ​ចាំបាច់ ដើម្បី​ការបារ​សុខុមាលភាព​មនុស្ស សត្វ និង រុក្ខជាតិ ។ បញ្ហា​សុខភាព​សាធារណៈ ដែល​ទាក់ទិន​ទៅនឹង​សុវត្ថិភាព​ម្ហូបអាហារ ជា​ញឹកញាប់​ធ្វើ​ឲ្យ កូ​ដិ​ច ក្លាយជា​ចំណុចកណ្តាល​នៃ​កិច្ចពិភាក្សា​អន្តរជាតិ ។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

01/07/2022
កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

01/07/2022

របៀបវារៈ ដែល​ក្រុមការងារ​កូ​ដិ​ច​អាស៊ាន ( ATFC ) បើក​កិច្ចប្រជុំ​លើក​ទី​១៩​នេះ រួមមាន​៧​ចំណុច​សំខាន់ៗ ដែល​ពាក់ព័ន្ធ​ទៅនឹង​របាយការណ៍​វឌ្ឍនភាព​របស់​កិច្ចប្រជុំ​កូ​ដិ​ច​អន្តរជាតិ លើ​ការពិភាក្សា​គោលជំហរ​រួម​របស់​អាស៊ាន ដែលមាន​នៅក្នុង​សេចក្តីព្រៀង​និង​សំណើរ​ថ្មី ក្នុង​កិច្ចការ​កូ​ដិ​ច ។ កិច្ចប្រជុំ ក៏​ត្រូវបាន​ពិភាក្សា​ផងដែរ នូវ​បញ្ហា​មួយចំនួនទៀត ដែល​នឹង​លើកឡើង​ដោយ​ប្រទេស​ជា​សមាជិក ដូចជា​ការពិភាក្សា​លើ​សេចក្តីព្រៀង​ស្តង់ដារ​ម្ហូបអាហារ​មួយចំនួន​ពាក់ព័ន្ធ​ទៅនឹង​កត្តា​គុណភាព សមាសភាព​ផ្សំ សារធាតុ​ចម្លង សារធាតុ​បន្ថែម​ក្នុង​ម្ហូបអាហារ សំណល់​ថ្នាំ​ព្យាបាល​សត្វ ការដាក់​ស្លាក​សញ្ញា ការពិនិត្យ​លើ​សំណើរ​ថ្មី​ដែល​ស្នើ​ដោយ​សមាជិក​កូ​ដិ​ច​អាស៊ាន ក្នុងការ​រៀបចំ​ធ្វើ​ស្តង់ដារ​ម្ហូបអាហារ​មួយចំនួន បន្ត​ពិនិត្យ​លើ​នីតិវិធី​រៀបចំ​គោលជំហរ​រួម​របស់​អាស៊ាន ក្នុងការ​ឆ្លើយតប​ទៅនឹង​កិច្ចការ​កូ​ដិ​ច​អន្តរជាតិ ។

កូ​ដិ​ច ( CODEX ) គឺជា​ក្រុម​ជំនាញ​ម្ហូបអាហារ​អន្តរជាតិ បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៦៣ មាន​ឈ្មោះថា គណកម្មាធិការ​កុដិ​ច ( Codex Alimentarius ) ដោយមាន​ការចូលរួម​ពី​អង្គការ​ស្បៀង​និង​កសិកម្ម​សហប្រជាជាតិ ( FAO ) និង​អង្គការ​សុខភាព​ពិភពលោក ( WHO ) មកដល់ពេលនេះ​មាន​សមាជិក​សារុប ១៨៨​ប្រទេស ដែល​ក្នុងនោះ​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​ក្នុង​ឆ្នាំ​១៩៧៤ ។ ដោយឡែក ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ក្រុមការងារ ដូ​ដិ​ច បង្កើតឡើង​ក្នុង​ឆ្នាំ​២០០១ ក្នុង​បំណង​ដើរតួ​ជា​វេទិការ​មួយ ពិភាក្សា​អំពី​លទ្ធភាព​ក្នុង​ការធ្វើ​សុ​ខុ​ដុម​នីយកម្ម​ស្តង់ដារ និង បទបញ្ញត្តិ​បច្ចេកទេស សម្រាប់​បណ្តា​ប្រទេស​អាស៊ាន ដោយ​ប្រើប្រាស់​ស្តង់ កូ​ដិ​ច សម្រាប់​ម្ហូបអាហារ ជា​គោល ។​

យ៉ាងណាក៏ដោយ នៅ​កម្ពុ​ជាប​ច្ចប្ប​ន្ន​នេះ បញ្ហា​សុវត្ថិភាព​ចំណីអាហារ វា​គឺជា​បញ្ហា​ប្រឈម​មួយ កំពុង​បាន​ក្លាយជា​ប្រធានបទ​ក៏​ក្តៅគគុក ។ ការ​បរិ​គោគ​ចំណីអាហារ បន្លែ ផ្លែឈើ ត្រី​សាច់ ដែល​មិនមាន​ការប្រុងប្រយ័ត្ន​នោះ សារធាតុ​គីមី​នឹង​ត្រូវបាន​ចូលលុកលុយ​បំផ្លាញ​សុខភាព​មនុស្ស​យ៉ាងធ្ងន់ធ្ងរ ។ នៅក្នុង​បទសម្ភាសន៍​ក្រៅ​កិច្ចប្រជុំ​នោះ ស្តីអំពី​ការទប់ស្កាត់ កុំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ក្លាយខ្លួនជា​ជនរងគ្រោះ ដោយសារតែ​ការ​បរិ​គោគ​ចំណីអាហារ​មិនមាន​សុវត្ថិភាព ឯកឧត្តម ផាន អូន អគ្គនាយករង អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បានបង្ហាញ​អំពី​យន្តការ​និង​សកម្មភាព​របស់​នាយក​ដ្ឋា​ន​កាំកុងត្រូល យ៉ាង​ដូច្នេះ​ថា ៖ —— ( បទសម្ភាសន៍ ក្នុង​វីដេអូ​) —— ៕

 

​អត្ថបទ និង​រូបភាព​៖ លោក ងិន គឹម​ឡេង លោក យូ វង្ស លោក ស៊ាន សុផាត​

Tags: ATFCCODEXCodex Alimentarius​កិច្ចប្រជុំ​លើក​ទី​១៩​នៃ​ក្រុមការងារ កូ​ដិ​ច អាស៊ាន​( ATFC )ស្តង់ដារ​ក្រម​ម្ហូបអាហារ​អន្តរជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស៊ីម៉ាក់ យក​កាំភ្លើង​ប្រមាណ​២​ម៉ឺន​ដើមច្នៃ​ជា​រូបសំណាក​ផ្សេងៗដាក់​តាំងនៅ​សារមន្ទីរ​សន្ដិភាព​សក​ម្ម​ភាព​កំចាត់មីន នៅ​ខេត្ដ​សៀមរាប​

ស៊ីម៉ាក់ យក​កាំភ្លើង​ប្រមាណ​២​ម៉ឺន​ដើមច្នៃ​ជា​រូបសំណាក​ផ្សេងៗដាក់​តាំងនៅ​សារមន្ទីរ​សន្ដិភាព​សក​ម្ម​ភាព​កំចាត់មីន នៅ​ខេត្ដ​សៀមរាប​

ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ អាណត្តិ​ទី​៣

ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ អាណត្តិ​ទី​៣

ប្រវត្តិ​នៃ​ការជួសជុលបដិមា​តារា​ជ​ ក្នុងប្រាសាទអង្គរវត្ត

ប្រវត្តិ​នៃ​ការជួសជុលបដិមា​តារា​ជ​ ក្នុងប្រាសាទអង្គរវត្ត

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    190 shares
    Share 76 Tweet 48
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (567)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (735)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.