Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ស៊ីម៉ាក់ យក​កាំភ្លើង​ប្រមាណ​២​ម៉ឺន​ដើមច្នៃ​ជា​រូបសំណាក​ផ្សេងៗដាក់​តាំងនៅ​សារមន្ទីរ​សន្ដិភាព​សក​ម្ម​ភាព​កំចាត់មីន នៅ​ខេត្ដ​សៀមរាប​

ដោយ Pothe Thun
20/06/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
92
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាំភ្លើង​ខូចគុណភាព ប្រមាណ​២​ម៉ឺន​ដើម ត្រូវបាន​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ហៅ​កាត់​ថា​ស៊ីម៉ាក់ (CMAC) កែឆ្នៃ​ធ្វើជា​រូបសំណាក និង​វត្ថុ​ផ្សេងៗ ដូច​រូប​សត្វ​ដំរី ដើមឈើ រថក្រោះ ផែនទី នាឡិកា កៅអី ជាដើម ដើម្បីឱ្យ​យុវជន​ជំនាន់​ក្រោយ បាន​សិក្សា​ស្វែងយល់​ពី​អតីតកាល​របស់​ប្រទេស​កម្ពុជា ដែល​បាន​ជួប​សោក​នា​កម្ម​នៅក្នុង​សម័យ​សង្គ្រាម​កន្ល​ង​មក​។​

​ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា បាន​ប្រាប់​អ្នកសារព័ត៌មាន ក្នុងពេល​ប្រតិ​ភូម នៃ​កិច្ចប្រជុំ​ស​ន្នី​សិទ​កំពូល​អាស៊ី​លើក​ទី​១៦ ទៅធ្វើ​ទស្សនៈកិច្ច​នៅ​សារៈមន្ទីរ​សន្ដិភាព​សក​ម្ម​ភាព​កំចាត់មីន កន្លងទៅនេះ​ថា ការ​រចនា​កាំភ្លើង​ខូចគុណភាព​នេះ បាន​ធ្វើឡើង​ប្រហែល​៣​ស​ប្ដា​យ៍មក​ហើយ​។ ការកែច្នៃ​សំណាក​កាំភ្លើង ទាំងនេះ ដូចជា​សត្វ​ដំរី​សន្ដិភាព រថពាសដែក ជាដើម​ឈើ រូប​ផែនទី និង​រូប​នាឡិកា​ជាដើម ក្នុង​គោលបំណង​ចង់បង្ហាញ​ពី​ការប្រើប្រាស់​អាវុធ​ទាំងអស់នោះ មកជា​គំនិត​សន្ដិភាព​និយម​វិញ​។ ទាំងនោះ​គឺជា​ភស្ដុតាង សម្រាប់​ទុក​អប់រំ​ទៅដល់​ក្មេងៗ និង​យុវជន​ជំនាន់​ក្រោយ​ឱ្យ​យល់​ពី​ប្រវត្តិ​របស់​ពួកវា ថា​តើ​អាវុធ​ដ៏​កាច​សាហាវ និង​ច្រើន​សន្ធឹកសន្ធាប់​ទាំងនេះ គេ​យកមក​ធ្វើ​អ្វី ប៉ុន្ដែ​បើ​យក​កាំភ្លើង​ទាំងនោះ​ទៅ​កម្ទេចចោល​អស់ នោះ​វា​នឹង​បាត់បង់​នូវ​វត្ថុតាង ដែល​បង្ហាញ​អំពី​សោកនាដកម្ម​ដ៏​ឈឺចាប់ នៃ​សង្គ្រាម​នៅ​កម្ពុជា​។​

​តាម​ការ​ឲ្យ​ដឹង​ពី​មន្ដ្រី​បម្រើការ​នៅក្នុង​សារមន្ទីរ​សន្ដិភាព​សក​ម្ម​ភាព​កំចាត់មីន ខេត្ដ​សៀមរាប​បាន​និយាយថា ស៊ីម៉ាក់​មាន​កិច្ចព្រមព្រៀង​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ ពី​ការទទួលយក​កាំភ្លើង និង​អាវុធយុទ្ធភណ្ឌ​ចាស់ៗ មក​កែច្នៃ ដើម្បី​ជា​ប្រយោជន៍​ជាតិ ហើយ​ស៊ីម៉ាក់ ក៏បាន​ទទួល​កាំភ្លើង និង​អាវុធ​ចាស់ៗ អស់​គុណភាព​ពី​អគ្គស្នងការ​នគរបាល​ជាតិ ជាង ១ ម៉ឺន​ដើម ដើម្បី​យកមក​កែច្នៃ​ជា​រូប​សត្វ និង​វត្ថុ​ផ្សេងៗ​ជាដើម​។ ការ​តម្លើង និង​រចនា​រូប​ទាំងអស់នេះ គឺ​ក្រុមការងារ​ស៊ីម៉ាក់ ជា​អ្នកធ្វើ​ដោយផ្ទាល់​តែម្ដង​»៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង​រូបភាព​៖ ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: CMACកាំភ្លើង​កាំភ្លើង​ខូចគុណភាពសារមន្ទីរ​សន្ដិភាព​សក​ម្ម​ភាព​កំចាត់មីន នៅ​ខេត្ដ​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ អាណត្តិ​ទី​៣

ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ អាណត្តិ​ទី​៣

ប្រវត្តិ​នៃ​ការជួសជុលបដិមា​តារា​ជ​ ក្នុងប្រាសាទអង្គរវត្ត

ប្រវត្តិ​នៃ​ការជួសជុលបដិមា​តារា​ជ​ ក្នុងប្រាសាទអង្គរវត្ត

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រារព្ធ​ខួប​៤២​ឆ្នាំទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របស់​ប្រល័យពូជសាសន៍ ប៉ុល ពត នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រារព្ធ​ខួប​៤២​ឆ្នាំទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របស់​ប្រល័យពូជសាសន៍ ប៉ុល ពត នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.