Sunday, June 4, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ អាណត្តិ​ទី​៣

ដោយ Pothe Thun
20/06/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
59
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ គឺជា​ផ្នែក​មួយ​នៃ​អំណាចនីតិប្រតិបត្តិ និង​មាន​ស្វ័យភាព​ក្នុង​ដែន​កំណ​ត់នៃ​ច្បាប់ លិខិតបទដ្ឋាន​ជា​ធរមាន ក្នុងការ​គ្រប់គ្រង​ចាត់ចែង​កិច្ចការ​មូលដ្ឋាន​របស់​ខ្លួន ។ លោក ឃុ​ត សំអាត ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ អាណត្តិ​ទី​៣ ដែលមាន​សមាជិក​-​សមាជិកា​ចំនួន​១៩​រូប មាន​ស្រី​០២​រូប ក្នុងនោះ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១៧​រូប គណបក្ស​រួបរួម​ជាតិ​០២​រូប កាលពី​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលាស្រុក​ក្រឡាញ់ ក្រោម​អធិបតីភាព​របស់ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ។

​

​ក្នុង​កិច្ច​ស្វាគមន៍​របស់លោកស្រី ម៉ន មនីរ​ង្សី អភិបាលស្រុក​ក្រឡាញ់ បានធ្វើ​សេចក្តីរាយការណ៍ អំពី​សម​ទ្ធិ​ផល ដែល​ស្រុក​សម្រេចបាន​ក្នុង​រយៈពេល​៥​ឆ្នាំកន្លងមក លើ​កិច្ចអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​និង​អ​រូបវន្ត័ នៅក្នុង​ស្រុក​ក្រឡាញ់ ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

02/06/2023
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

02/06/2023

​បន្ទាប់ពី​គណៈអធិបតី​ធ្វើការ​ប្រគល់​នូវ​អនុក្រឹត្យ និង ការធ្វើ​ចំណាប់អារម្មណ៍​ប្តេជ្ញាចិត្ត​របស់ លោក ឃុ​ត សំអាត ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ អាណត្តិ​ទី​៣​រួចមក មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា បាន​លើកឡើងថា ទោះបី​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​ត្រូវបាន​ជ្រើសរើស​តាមរយៈ​នៃ​ការបោះឆ្នោត​ដោយផ្ទាល់ ឬ​មិនផ្ទាល់​ក្តី ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ គឺ ជា​ផ្នែក​មួយ​នៃ​អំណាចនីតិប្រតិបត្តិ និង​មាន​ស្វ័យភាព​ក្នុង​ដែន​កំណ​ត់នៃ​ច្បាប់ លិខិតបទដ្ឋាន​ជា​ធរមាន ក្នុងការ​គ្រប់គ្រង​ចាត់ចែង​កិច្ចការ​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ។ ក្នុងការ​អនុវត្ត​ការងារ សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ត្រូវខិតខំ​បម្រើ​ផលប្រយោជន៍ និង សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​ស្មើភាព យុត្តិធម៌ មិនត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​នោះឡើយ ។

​ឯកឧត្តម​អភិបាលខេត្ត​បន្តទៀតថា ផ្អែក​តាម​របាយការណ៍​របស់​រដ្ឋបាល​ស្រុក​ក្រឡាញ់ ក៏បាន​បង្ហាញ​ឲ្យ​ឃើញថា ក្រុមប្រឹក្សា​ស្រុក​អាណត្តិ​ទី​២ គណៈ​អភិបាលស្រុក​ក្រឡាញ់ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំង​មាន​សមត្ថកិច្ច រួមទាំង​ប្រជា​ការពារ និង ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ក្រឡាញ់ បានរួម​សាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ក្នុងការ​កសាង​និង​អភិវឌ្ឍ​ស្រុក ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ រួមមាន​ការផ្តល់សេវា​សាធារណៈ ការអភិវឌ្ឍ​មូលដ្ឋាន ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ​នានា ស​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្នុងការ​ពង្រឹង សន្តិភាព សិ្ថ​រ​ភាព​នយោបាយ​សង្គម បានធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ​ដៃគូ​អភិវឌ្ឍន៍ ក៏​ដូច​អ្នក​វិយោគ​នានា ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាន​បោះជំហាន​ទៅមុខ​បន្តទៀត ។

​ឯកឧត្តម​ក៏មាន​ចំណាប់អារម្មណ៍​ផងដែរ ចំពោះ​ការយកចិត្តទុកដាក់​ក្នុង​វិស័យ​អប់រំ ព្រមទាំង​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក​យកចិត្តទុកដាក់​ចំពោះ​សំណង់អាណាធិបតេយ្យ នៅក្នុង​ទីរួមស្រុក និង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សោ​ភណ្ឌ​ភាព​តាម​ដងផ្លូវ ដែល​ភ្ញៀវ​ធ្វើដំណើរ​ឆ្លងកាត់​ទៅមក ព្រមទាំង​ងាយ​ទទួលរង​គ្រោះថ្នាក់​ដោយ​ចរាចរណ៍​ទៀតផង ។

​ឯកឧត្តម ទៀ សីហា ក៏​លើក​ពី​យន្តការ​មួយចំនួន​ដែលជា​មូលដ្ឋានគ្រឹះ ក្នុងការ​អនុវត្ត​ការងារ​របស់​សមាជិក​ក្រុមប្រឹក្សា អំពី​គោល​ការ​ច្បាប់ អង្គការ​វិន័យ ក្រមសីលធម៌ ក្នុងនោះ​ដោយ​សង្កត់ធ្ងន់​លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ និង ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព សំខាន់​លើ​ការ បង្ក្រាប់​រាល់​បទល្មើស​ព្រៃ​ឈើ បទល្មើស​នេសាទ បំបាត់​កុងត្រូលជជុះ និង ការកាប់​ទន្ទ្រានព្រៃ​លិច​ទឹក​យក​ដី​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​តំបន់​ធម្មជាតិ និង​ក្តាប់​ឲ្យ​បាន​អំពី​ប្រជាពលរដ្ឋ​ធ្វើ​ចំណាក់ស្រុក​និង​ចំណូល​ថ្មី នៅក្នុង​មូលដ្ឋាន​ខ្លួន ដើម្បី​ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ រួមទាំង​បញ្ហា​គ្រឿងញៀន និង សុំ​ឲ្យ​បញ្ឈប់​នូវ​វប្បធម៌​អន្តរាគមន៍ គឺ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស ត្រូវ​ទទួលទោស​តាមច្បាប់ ។ ឯកឧត្តម​មានសង្ឃឹម យ៉ាង​ម៉ុ​ត​មាំ​ថា​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រី​អ្នកមុខអ្នកការ និង ប្រជាពលរដ្ឋ​ទាំងអស់​ក្នុងស្រុក​ក្រឡាញ់ និង ខិតខំ​បំពេញការងារ​រួមគ្នា ដើម្បី​សម្រេចបាន​នូវ​សម​ទ្ធិ​ផល​ថ្មី ថែមទៀត ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខនេះ ៕

    

​រូបភាព និង​អត្ថបទ​៖ លោក ម៉ី សុខា​រិ​ទ្ធ​

Tags: ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ អាណត្តិ​ទី​៣ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ក្រុង​សៀមរាបស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រវត្តិ​នៃ​ការជួសជុលបដិមា​តារា​ជ​ ក្នុងប្រាសាទអង្គរវត្ត

ប្រវត្តិ​នៃ​ការជួសជុលបដិមា​តារា​ជ​ ក្នុងប្រាសាទអង្គរវត្ត

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រារព្ធ​ខួប​៤២​ឆ្នាំទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របស់​ប្រល័យពូជសាសន៍ ប៉ុល ពត នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រារព្ធ​ខួប​៤២​ឆ្នាំទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របស់​ប្រល័យពូជសាសន៍ ប៉ុល ពត នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​

កំលាំង​រដ្ឋបាល​ជលផល​ខេត្តសៀមរាប ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងស្រុក​ពួក

កំលាំង​រដ្ឋបាល​ជលផល​ខេត្តសៀមរាប ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងស្រុក​ពួក

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    650 shares
    Share 260 Tweet 163
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

    110 shares
    Share 44 Tweet 28

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (493)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,078)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,742)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (731)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (788)
  • សាសនា និង មនុស្សធម៌ (832)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.