Sunday, June 4, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រារព្ធ​ខួប​៤២​ឆ្នាំទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របស់​ប្រល័យពូជសាសន៍ ប៉ុល ពត នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​

ដោយ Pothe Thun
20/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ​ជាតិ តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងការពារជាតិ ប្រារព្ធ​ខួប​៤២​ឆ្នាំ ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ «​ប៉ុល ពត​» (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩) នៅ​តំបន់​កោះ​ថ្ម ឃុំ​ទ​ន្លុ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុងនោះ​ក៍មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឥស្សរ​:​ជន​ជាន់ខ្ពស់​តាម​បណ្តា​ក្រសួង​នានា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ត្បូងឃ្មុំ ព្រមទាំង​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក​លោកស្រី ថ្នាក់ដឹកនាំ​តាម​បណ្តា​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ត្បូងឃ្មុំ កងកម្លាំង​ទាំង​៣​ប្រភេទ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​អះអាងថា ទីតាំង​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ គឺជា​ចំណុច​ចាប់ផ្តើម​ដំបូងបង្អស់ នៃ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​៤២​ឆ្នាំមុន​នោះ សម​មិត្ត ហ៊ុន សែន (​សម្តេច​តេ​ជោ ហ៊ុន សែន​) និង​កម្មាភិបាល​ដ៏​ទុកចិត្ត​៤​រូប គឺ​លោក នុ​ច ថន​, ញឹក ហួន​, ស៊ូ គីម​ស្រ៊ាង និង វ៉ា ប៉ោ​អ៊ា​ន បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​ក្នុងការ​រំដោះជាតិ​កម្ពុជា ចេញពី​របប​ប្រល័យ​ពូជ​សាន៍ ប៉ុល ពត​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

02/06/2023
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

02/06/2023

​ការ​ប្រារព្ធ​ខួប​៤២​ឆ្នាំ ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ «​ប៉ុល ពត​» គឺ​ចង់​បញ្ជាក់ និង​រម្លឹក​នូវ​ប្រវត្តិ​សាស្ត្រ​ដ៏​ជូរចត់ ក្នុងការ​បូជា​សាច់​ស្រស់​ឈាម​ស្រស់​របស់​សម​មិត្ត ហ៊ុន សែន និង​សម​មិត្ត​ផ្សេងទៀត ប្រាប់​ដល់​យុវជន​ជំនាន់​ក្រោយ​ឱ្យដឹង និង​ចងចាំ​បន្ថែមទៀត​។​

​នៅក្នុង​ឱកាស​នេះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នឹង​រៀបចំ​ពិធី​កាត់​ខ្សែបូរ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​ផ្លូវ​ប្រវត្តិសាស្ត្រ​សម្តេច​តេ​ជោ​» ដែលជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម​មាន​ប្រវែង​៩,៩០០​ម៉ែត្រ​, ធ្វើ​ពិធី​រំ​ឮ​ក​គុណ គោរព​ព្រះ​ភូមិ ទេព​បង្ហាញផ្លូវ ទេវតា​ថែរក្សា​ទឹកដី​, ពិធី​ដាំ​ដើម​ជ្រៃ ជា​និមិត្តរូប​។

​បន្ទាប់មក​សម្តេច​ពិជ័យ​សេនា នឹង​គណៈប្រតិភូ​ធ្វើដំណើរ​តាម​រថយន្ត​ផ្ទាល់ខ្លួន​ចេញពី​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន​កោះ​ថ្ម ទៅកាន់​ព្រំប្រទល់​កម្ពុជា​-​វៀតណាម ចំណុច​អាង​ដាច់ X16 «​ដើម​ត្រ​យឹ​ង​» និង​ធ្វើ​ពិធី​ទាញ​ស្បៃ​សម្ពោធ​ដាក់តាំង​ផ្ទាំង​សិលាចារឹក នៅ​ចំណុច​អាង​ដាច់​X16 «​ដើម​ត្រ​យឹ​ង​»​។​

«​ទិវា​ចងចាំ​នៃ​ដំណើរ​ឆ្ពោះទៅកាន់​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត​» ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​រាល់​ឯកសារ​នានា​របស់​សម​មិត្ត ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ដំណើរ​ការតស៊ូ​លះបង់​ជីវិត ដើម្បី​ជាតិ​មាតុភូមិ​ត្រូវបាន​ឆ្លាក់​នៅ​វិមាន​ឈ្នះ​-​ឈ្នះ ដើម្បី​ទុកឱ្យ​កូនចៅ ជំនាន់​ក្រោយ​បាន​សិក្សា​រៀនសូត្រ និង​ចងចាំ​នូវ​ព្រឹត្តិការណ៍​មួយ​នេះ​៕​

 

Tags: ទិវា​ចងចាំ​នៃ​ដំណើរ​ឆ្ពោះទៅកាន់​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពតប្រារព្ធ​ខួប​៤២​ឆ្នាំទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របស់​ប្រល័យពូជសាសន៍ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កំលាំង​រដ្ឋបាល​ជលផល​ខេត្តសៀមរាប ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងស្រុក​ពួក

កំលាំង​រដ្ឋបាល​ជលផល​ខេត្តសៀមរាប ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងស្រុក​ពួក

លោក ណេង ធូ ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​វ៉ារិន អាណត្តិ​ទី​៣ នៅ​ព្រឹក​មិញ​នេះ​

លោក ណេង ធូ ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​វ៉ារិន អាណត្តិ​ទី​៣ នៅ​ព្រឹក​មិញ​នេះ​

​តា​រាជ​បដិមា​ដ៏​ស័ក្តិសិទ្ធិនៃ​ប្រាសាទអង្គរវត្តកំពុង​ប្រឈម​នឹង​ការខូចខាត ដោយសារ​កត្តា​មនុស្ស​មក​បូជា​

​តា​រាជ​បដិមា​ដ៏​ស័ក្តិសិទ្ធិនៃ​ប្រាសាទអង្គរវត្តកំពុង​ប្រឈម​នឹង​ការខូចខាត ដោយសារ​កត្តា​មនុស្ស​មក​បូជា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    650 shares
    Share 260 Tweet 163
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

    110 shares
    Share 44 Tweet 28

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (493)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,078)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,742)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (731)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (788)
  • សាសនា និង មនុស្សធម៌ (832)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.