Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លោក ណេង ធូ ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​វ៉ារិន អាណត្តិ​ទី​៣ នៅ​ព្រឹក​មិញ​នេះ​

ដោយ Pothe Thun
20/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ មិថុនា ឆ្នាំ​២០១៩​នេះ នៅ​រដ្ឋបាល​ស្រុក​វ៉ារិន មាន​រៀបចំ​ពិធី​ប្រកាស​ចូលកាន់​តំណែង ក្រុមប្រឹក្សា ស្រុក អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត ដោយមាន​ការចូលរួម ពី​សំណាក់​អស់លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អាជ្ញាធរ​ស្រុក កងកម្លាំងប្រដាប់អាវុធ តំណាង​គណបក្សនយោបាយ​ក្នុង​ក្រុមប្រឹក្សា និង មន្ត្រី អាជ្ញាធរ​ក្នុងស្រុក​ជាច្រើនរូប​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក នាក់ ណេ​រ៉ុ​ន បាន​គូសបញ្ជាក់ថា ក្នុងនាម​ជា​សមាជិក ក្រុមប្រឹក្សា ដែល​ជាប់ឆ្នោត​នេះ អស់លោក លោកស្រី ដែលមាន​សមាសភាព​ម​ក​ពី​គណបក្សនយោបាយ​ផ្សេងៗ ក៏ពិតមែន តែ​តាម​គោលការណ៍ ច្បាប់ ក្រុមប្រឹក្សា គឺជា​តំណាង​ប្រជាពលរដ្ឋ​ទាំងមូល ត្រូវខិតខំ​បម្រើ​ផលប្រយោជន៍ សេចក្តី​តម្រូវការ របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។​

​លោក នាក់ ណេ​រ៉ុ​ន បន្តថា មូលដ្ឋានគ្រឹះ​ក្នុងការ​អនុវត្ត​ការងារ​របស់​សមាជិក​ក្រុមប្រឹក្សា គឺ​ត្រូវគោរព​នូវ​គោល​ការ​ច្បាប់ អង្គការ​វិន័យ ក្រមសីលធម៌ និង​ត្រូវ​សង្កត់ធ្ងន់​លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ និង ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព ពិសេស ការបង្ក្រាប់​រាល់​បទល្មើស​ព្រៃឈើ ការកាប់​ទន្ទ្រានព្រៃ​យក​ដី​ធ្វើជា​កម្ម​សិទ្ធ កុងត្រូលជជុះ និង ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម ព្រមទាំង​គ្រប់គ្រង​ឲ្យ​ខាងតែបាន​ចំពោះ​ប្រជាពលរដ្ឋ​ចំណាកស្រុក និង ចំណូល ក្នុងការ​ធានា​នូវ​សុវត្ថិភាព និង សន្តិសុខ​បានល្អ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក​អភិបាលរង​ខេត្ត ក៏បាន​ធ្វើការ​កោតសរសើ​រ និង វាយតម្លៃ​ខ្ពស់ ចំពោះ​សម​ទ្ធិ​ផល ដែល​ស្រុក​វ៉ារិន សម្រេចបាន​រយៈពេល​៥​ឆ្នាំ​មក ក្នុង អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ស្រុក ពិតជា​ការចូលរួមចំណែក ក្នុងការ​ពង្រឹង​សន្តិភាព សិ្ថ​រ​ភាព​នយោបាយ​សង្គម បានធ្វើ​ឲ្យ កម្ពុជា​ទទួលបាន​ការ​គាំទ្រ ពី​សំណាក់​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ ដៃគូ អភិវឌ្ឍន៍ ក៏​ដូច​អ្នក​វិយោគ​នានា ដែល​ធ្វើ​ឲ្យ​ប្រជា​ពល រដ្ឋ​បាន​បោះជំហាន ទៅមុខ​បន្តទៀត ។

​លោក នាក់ ណេ​រ៉ុ​ន ក៏បាន​ផ្តាំផ្ញើ​ដល់​លោក លោកស្រី ប្រធាន និង សមាជិក​ក្រុមប្រឹក្សា​ស្រុក​វ៉ារិន ដែល​ត្រូវ​បានប្រកាស​នៅពេលនេះ ត្រូវខិតខំ​ប្រឹងប្រែង​អនុវត្ត​បន្តការងារ​ស្នូល​របស់ខ្លួន ដោយមាន​ការឯកភាព​ផ្ទៃក្នុង សាមគ្គី ភាពល្អ ព្រមទាំង​ចេះ​បែងចែក​នូវ​តួនាទី​ជូន​ដល់​សមាជិក​ក្រុមប្រឹក្សា​របស់ខ្លួន ដោយ​មិន​បក្ខពួក ស្រប​ពេលដែល​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដែល​បាន​កំពុង​បន្ត​ជម្រុញ​ការអនុវត្ត កម្មវិធី​ក​ម្រែ​ទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ។​

​លោក​ក៏​សង្ឃឹម​ជឿរ​ជាក់​ថា​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រី​អ្នកមុខអ្នកការ និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុងស្រុក​វ៉ារិន និង​ខិតខំ​បំពេញការងារ​រួមគ្នា ដើម្បី​សម្រេចបាន​នូវ​សម​ទ្ធិ​ផល​ថ្មី ថែមទៀត ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ ជាពិសេស ត្រូវខិតខំ​បម្រើ​ផលប្រយោជន៍ និង សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​ស្មើភាព យុត្តិធម៌ មិនត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​នោះឡើយ ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​សូម​បញ្ជាក់ដែរថា សមាជិក​ក្រុមប្រឹក្សា​ស្រុក​វ៉ាន​រិ​ន សម្រាប់​អាណត្តិ​ទី​៣​នេះ មាន​សមាសភាព​ចំនួន​១៧​រូប ស្រី​០២​រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ១៤​រូប គណបក្ស​ហ្វុ​ន​ស៊ិន​ប៊ិច ចំនួន ២​រូប គណបក្ស​រួបរួម​ជាតិ ០១​រូប ដោយមាន​លោក ណេង ធូ ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​វ៉ារិន​៕

អត្តបទនិងរូបថត៖​រដ្ឋបាល​ខេត្តសៀមរាប​

Tags: ​ក្រុមប្រឹក្សា​ស្រុក​វ៉ារិន អាណត្តិ​ទី​៣
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​តា​រាជ​បដិមា​ដ៏​ស័ក្តិសិទ្ធិនៃ​ប្រាសាទអង្គរវត្តកំពុង​ប្រឈម​នឹង​ការខូចខាត ដោយសារ​កត្តា​មនុស្ស​មក​បូជា​

​តា​រាជ​បដិមា​ដ៏​ស័ក្តិសិទ្ធិនៃ​ប្រាសាទអង្គរវត្តកំពុង​ប្រឈម​នឹង​ការខូចខាត ដោយសារ​កត្តា​មនុស្ស​មក​បូជា​

អាជ្ញាធរ​ខេត្តសៀមរាប គ្រោង​នឹង​ដំឡើង​នូវ​ឧបករណ៍ស្រូប​រន្ទះនៅ​ទីតាំង​មួយចំនួន​ដែល​តែងតែមាន​ករណី​ផ្គរ​រន្ទះ​កើតឡើង​

អាជ្ញាធរ​ខេត្តសៀមរាប គ្រោង​នឹង​ដំឡើង​នូវ​ឧបករណ៍ស្រូប​រន្ទះនៅ​ទីតាំង​មួយចំនួន​ដែល​តែងតែមាន​ករណី​ផ្គរ​រន្ទះ​កើតឡើង​

ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា សិក្សា​ស្វែងយល់ ពិនិត្យ សម្រេច និង​តាមដាន បញ្ហា​ប្រឈម​នៃ​វិស័យ​ទាំង​បួន ក្នុង​ខេត្តសៀមរាប​

ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា សិក្សា​ស្វែងយល់ ពិនិត្យ សម្រេច និង​តាមដាន បញ្ហា​ប្រឈម​នៃ​វិស័យ​ទាំង​បួន ក្នុង​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.