Saturday, September 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា សិក្សា​ស្វែងយល់ ពិនិត្យ សម្រេច និង​តាមដាន បញ្ហា​ប្រឈម​នៃ​វិស័យ​ទាំង​បួន ក្នុង​ខេត្តសៀមរាប​

ដោយ Pothe Thun
20/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា បាន​ដឹកនាំ​ប្រតិភូ​គណៈកម្មការ ចុះ​បំពេញបេសកកម្ម​នៅ​ខេត្តសៀមរាប និង​ជួបប្រជុំ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​នៃ​ការអភិវឌ្ឍ​ជារួម​ក្នុង​ខេត្ត សមិទ្ធផល​ដែល​សម្រេចបាន និង​ពិនិត្យ តាមដាន នូវ​ការអនុវត្ត​កម្មវិធី​គោលនយោបាយ​របស់​រាជ រដ្ឋាភិបាល និង​បញ្ហា​ប្រឈម​នានា​នៃ​វិស័យ​ទាំង​បួន​ក្នុងបន្ទុក​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី បានលើកឡើង​នៅក្នុង​ជំនួប​កិច្ចប្រជុំ​នោះ ដោយ​បញ្ជាក់ថា ៖ យោងតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​កាន់តែ​វិវត្តន៍​គួរកត់សម្គាល់​នោះ ការអនុវត្ត​ការងារ​ប្រកបដោយ​ភាពច្បាស់លាស់​ត្រូវបាន​លើកកម្ពស់​បន្ថែមទៀត ដើម្បី​រក្សាបាន​នូវ​អ្វី​ដែលមាន​ស្រាប់ ហើយ​បន្ត​ជំរុញឱ្យមាន​ភាពប្រសើរ​ឡើង​នូវ​កិច្ចការ​ទាំងឡាយ​សម្រាប់​ថ្ងៃ​ខាងមុខ ដែល​នោះ​គឺជា​អ្វីដែល​យើងទាំងអស់គ្នា​ត្រូវធ្វើ ដើម្បី​ឆ្លើយតប និង បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព ។​

​សេចក្តីរាយការណ៍ របស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​បង្ហាញថា ៖ ទោះបី​ខេត្តសៀមរាប ជា​ខេត្ត​ដែលមាន​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​ខ្ពស់ វិស័យ​ផ្សេងៗ​ទៀត​ក៏មាន​សារ​:​សំខាន់ ក៏​មិនអាច​ខ្វះ​បាន​នោះឡើយ ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ជាប្រចាំ​ពី​សំណាក់​អាជ្ញាធរខេត្ត និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

29/09/2023
ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

29/09/2023

​មួយផ្នែក​នៃ​របាយការណ៍​នោះ អាជ្ញាធរខេត្ត​បានបញ្ជាក់​ទៅលើ​វិស័យ​អប់រំ​ថា ជា​វិស័យ​ដែល​អាជ្ញាធរខេត្ត តែង​បាន​យកចិត្តទុកដាក់​ខ្ពស់ បើទោះបីជា​វិស័យនេះ នៅមាន​បញ្ហា​ប្រឈម​ដោយ​អន្លើ​យ៉ាងណាក៏ដោយ ។ កន្លងមក អាជ្ញាធរ​ខេត្តសៀមរាប បានបង្ហាញ​អំពី​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ និង​បាន​ដាក់ចេញ​នូវ​វិធានការ​ទាន់ពេលវេលា ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ទាំងនោះ ដោយមាន​ការណែនាំ​ដល់​មន្ទីរអប់រំ ធ្វើយ៉ាងណា​លើកទឹកចិត្ត​ដល់​លោកគ្រូ អ្នកគ្រូ ឲ្យ​បន្ត​ការព្យាយាម​អស់ពី​លទ្ធភាព ក្នុងការ​បណ្តុះបណ្តាល​ប​ង្ហា​ត់​បង្រៀន​សិស្សានុសិស្ស ក៏ដូចជា​ចូលរួម​ក្នុងការ​ទប់ស្កាត់ បញ្ហា​ចំណាកស្រុក តាមរយ​:​នៃ​ការចុះកិច្ចសន្យា​ជាមួយ​អាណាព្យាបាល ដើម្បី​ឲ្យ​ពួកគាត់​បញ្ជូន​កូន​មក​រៀន អោយបាន​ទៀងទាត់ ។​

​គួរ​បញ្ជាក់ដែរថា ខេត្តសៀមរាប គឺជា​ខេត្ត​គោលដៅ​ទី​១៩​ហើយ ដែល​ប្រតិភូ​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា បាន​ចុះ​បំពេញបេសកកម្ម ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​នៃ​ការអភិវឌ្ឍ​ជារួម​ក្នុង​ខេត្ត សិក្សា​អំពី​សមិទ្ធផល​ដែល​សម្រេចបាន និង​ពិនិត្យ តាមដាន នូវ​ការអនុវត្ត​កម្មវិធី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​បញ្ហា​ប្រឈម​នានា​នៃ វិស័យ​ទាំង​បួន​ក្នុងបន្ទុក ហើយ​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​ប្រធាន មន្ទីរអប់រំ យុវជន កីឡា មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ និង មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ៕

 

​

អត្ថបទ និង រូបភាព ៖ លោក ងិន គឹម​ឡេង​

​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាបមន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​មន្ទីរអប់រំ យុវជន កីឡា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប​ជា​ខេត្ត ងាយ​រងគ្រោះនៃ​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍​

ខេត្តសៀមរាប​ជា​ខេត្ត ងាយ​រងគ្រោះនៃ​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍​

ក្រុមការងារ​ចម្រុះ​ខេត្តសៀមរាប បន្ត​អនុវត្តន៍​កាត់​ទម្លាក់​បណ្តាញ​ខ្សែ​កា​ប្លិ៍​លើ​អាកាស ជំហាន​ទី​១០ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​

ក្រុមការងារ​ចម្រុះ​ខេត្តសៀមរាប បន្ត​អនុវត្តន៍​កាត់​ទម្លាក់​បណ្តាញ​ខ្សែ​កា​ប្លិ៍​លើ​អាកាស ជំហាន​ទី​១០ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​

ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ក្រុមប្រឹក្សា​ស្រុក​បន្ទាយស្រី អាណត្តិ​ទី​៣

ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ក្រុមប្រឹក្សា​ស្រុក​បន្ទាយស្រី អាណត្តិ​ទី​៣

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    482 shares
    Share 193 Tweet 121
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ផ្លូវបេតុងចំនួនបួនខ្សែ ជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    215 shares
    Share 86 Tweet 54
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,991)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (812)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (857)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (202)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.