Tuesday, August 16, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ក្រុមប្រឹក្សា​ស្រុក​បន្ទាយស្រី អាណត្តិ​ទី​៣

ដោយ Pothe Thun
21/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ថាប់ សារ៉ន ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បន្ទាយស្រី អាណត្តិ​ទី​៣ ដែលមាន​សមាជិកា​-​សមាជិកា​ចំនួន​១៤​រូប ស្រី​០២​រូប កាលពី​រសៀល​ថ្ងៃទី​២០ ខែ មិថុនា ឆ្នាំ​២០១៩ នៅ​សាលាស្រុក​បន្ទាយស្រី ខេត្ត សៀមរាប ក្រោម​អធិបតីភាព​របស់ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ។​

​ក្នុង​កិច្ច​ស្វាគមន៍​របស់លោក ណុប វុទ្ធី អភិបាលស្រុក​បន្ទាយស្រី បានធ្វើ​សេចក្តីរាយការណ៍ អំពី​សម​ទ្ធិ​ផល ដែល​ស្រុក សម្រេចបាន​ក្នុង​រយៈពេល​៥​ឆ្នាំកន្លងមក លើ​កិច្ចអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត​និង​អ​រូបវន្ត័ នៅក្នុង​ស្រុក​បន្ទាយស្រី​។​

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម ទៀ សីហា បាន​លើកឡើងថា ទោះបី​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​ត្រូវបាន​ជ្រើសរើស​តាមរយៈ​នៃ​ការបោះឆ្នោត​ដោយផ្ទាល់ ឬ​មិនផ្ទាល់​ក្តី ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​គឺជា​ផ្នែក​មួយ​នៃ​អំណាចនីតិប្រតិបត្តិ និង​មាន​ស្វ័យភាព ក្នុង​ដែន​កំណត់​នៃ​ច្បាប់ លិខិតបទដ្ឋាន​ជា​ធរមាន ក្នុងការ​គ្រប់គ្រង​ចាត់ចែង​កិច្ចការ​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ។ ក្នុងការ​អនុវត្ត​ការងារ សមាជិក​ក្រុមប្រឹក្សា​ត្រូវខិតខំ​បម្រើ​ផលប្រយោជន៍ និង សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​ស្មើភាព យុត្តិធម៌ មិនត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​នោះឡើយ ។

ព័ត៌មានជាតិ ថ្មីៗ

កិច្ចប្រជុំណែនាំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍ ឆ្នាំ២០២២ របស់មន្ទីរផែនការខេត្តសៀមរាប

កិច្ចប្រជុំណែនាំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍ ឆ្នាំ២០២២ របស់មន្ទីរផែនការខេត្តសៀមរាប

16/08/2022
កិច្ចប្រជុំស្តីពីការចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋដែលបានសាងសង់ និងកាន់កាប់ដីធី្លក្នុងតំបន់រមណីយដ្ឋានអង្គរ

កិច្ចប្រជុំស្តីពីការចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋដែលបានសាងសង់ និងកាន់កាប់ដីធី្លក្នុងតំបន់រមណីយដ្ឋានអង្គរ

16/08/2022

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តទៀតថា ផ្អែក​តាម​របាយការណ៍​របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី​បានបង្ហាញ​ឲ្យ​ឃើញថា ក្រុមប្រឹក្សា​អាណត្តិ​ទី​២ គណៈ​អភិបាលស្រុក​បន្ទាយស្រី មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំង​មាន​សមត្ថកិច្ច រួមទាំង​ប្រជា​ការពារ និង ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​បន្ទាយស្រី បានរួម​សាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ក្នុងការ​កសាង​និង​អភិវឌ្ឍ​ស្រុក ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ រួមមាន​ការផ្តល់សេវា​សាធារណៈ ការអភិវឌ្ឍ​មូលដ្ឋាន ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ​នានា ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្នុងការ​ពង្រឹង សន្តិភាព សិ្ថ​រ​ភាព​នយោបាយ​សង្គម បានធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ​ដៃគូ​អភិវឌ្ឍន៍ ក៏​ដូច​អ្នក​វិយោគ​នានា ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាន​បោះជំហាន​ទៅមុខ​បន្តទៀត ។

​ឯកឧត្តម ទៀ សីហា ក៏​លើក​ពី​យន្តការ​មួយចំនួន​ដែលជា​មូលដ្ឋានគ្រឹះ ក្នុងការ​អនុវត្ត​ការងារ​របស់​សមាជិក​ក្រុមប្រឹក្សា អំពី​គោល​ការ​ច្បាប់ អង្គការ​វិន័យ ក្រមសីលធម៌ ដោយ​សង្កត់ធ្ងន់​លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ និង ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព សំខាន់​លើ​ការបង្ក្រាប់​រាល់​បទល្មើស​ព្រៃឈើ បំបាត់​កុងត្រូលជជុះ និង ការកាប់​ទន្ទ្រានព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​តំបន់​ធម្មជាតិ និង បង្ក​ឲ្យ​កើតមាន​គ្រោះធម្មជាតិ ទៀតផង ។

​ឯកឧត្តម​ក៏បាន​លើក​ផងដែរ​ថា ស្រុក​បន្ទាយស្រី គឺជា​ស្រុក​ដែលមាន​ប្រាសាទ​ស្រស់ស្អាត រួមទាំង​រមនីយដ្ឋាន ធម្មជាតិ បាន​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូលមក​ទស្សនា​កម្សាន្ត ហើយ​ក្រៅពី​វិស័យ​ទេសចរណ៍ ប្រជាពលរដ្ឋ​ប្រក​បរបរ ការងារ​កសិកម្ម​ទៀត​ផង ។ ឯកឧត្តម​សុំ​ឲ្យ​ក្រុមប្រឹក្សា គណៈ​អភិបាលស្រុក អាជ្ញាធរ​មូលដ្ឋាន និង កម្លាំង​សមត្ថកិច្ច ប្រដាប់អាវុធ​ទាំង​៣ រួមសហការ​គ្នា​ឲ្យ​ខាងតែបាន ក្នុងការ​អនុវត្ត​បង្ក្រាប ទប់ស្កាត់​នូវ​បញ្ហា​គ្រឿងញៀន​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ព្រមទាំង​បញ្ឈប់​នូវ​វប្បធម៌​អន្តរាគមន៍ ចំពោះ​រាល់​បទល្មើស​ទាំងឡាយ ពិសេស​ចំពោះ​ជន​ទាំងឡាយណា​ដែល​បាន​កាប់​ទន្ទ្រាន​ដីព្រៃ​ដែល​រដ្ឋ​គ្រប់គ្រង គឺ​ត្រូវអនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់ ។ ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន​ធ្វើការ​ណែនាំ មួយចំនួន អំពី​វិធានការណ៍ ចំពោះ​បញ្ហា​គ្រោះមហន្តរាយធម្មជាតិ សំខាន់​ចំពោះ រន្ទះបាញ់ ដែល​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​មេឃ​រកកល​រៀប​ភ្លៀង ។ ឯកឧត្តម​មានសង្ឃឹម យ៉ាង​ម៉ុ​ត​មាំ​ថា​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រី​អ្នកមុខអ្នកការ និង ប្រជាពលរដ្ឋ​ទាំងអស់​ក្នុងស្រុក​ជីក្រែង និង ខិតខំ​បំពេញការងារ រួមគ្នា ដើម្បី​សម្រេចបាន​នូវ​សម​ទ្ធិ​ផល​ថ្មី ថែមទៀត ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខនេះ ៕

​អត្ថបទ និង​រូបភាព​៖ លោក ម៉ី សុខា​រិ​ទ្ធ​

Tags: ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ក្រុង​សៀមរាបស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាសាលា​ចាប់ផ្តើម​គម្រោងស្តីពី​៖​ការទូត​ក្នុងការ​គ្រប់គ្រង​ទឹក​នៅ​អាង​ទន្លេមេគង្គ ដើម្បី​ឲ្យ​មានការ​ប្រើប្រាស់​អាង​ទន្លេ​ជារួម និង​សម្រេចបាន​ភាពរុងរឿង

សិក្ខាសាលា​ចាប់ផ្តើម​គម្រោងស្តីពី​៖​ការទូត​ក្នុងការ​គ្រប់គ្រង​ទឹក​នៅ​អាង​ទន្លេមេគង្គ ដើម្បី​ឲ្យ​មានការ​ប្រើប្រាស់​អាង​ទន្លេ​ជារួម និង​សម្រេចបាន​ភាពរុងរឿង

វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិលបើក​វេទិកា​ប្រមូល​មតិយោបល់ របស់​សមាគម​-​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហជីព ក្នុង​ខេត្តសៀមរាប ជា​លើក​ទី​២

វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិលបើក​វេទិកា​ប្រមូល​មតិយោបល់ របស់​សមាគម​-​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហជីព ក្នុង​ខេត្តសៀមរាប ជា​លើក​ទី​២

ក្រុមការងារ​ចម្រុះ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​និង​កាត់​ស្លាក​យីហោ​និង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ខេត្តសៀមរាប​ដែល​គ្មាន​លិខិតអនុញ្ញាត ខុស​លក្ខណៈ​ប​ច្ចេ​សទេស និង​លិខិតបទដ្ឋាន​គតិយុត្ត​

ក្រុមការងារ​ចម្រុះ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​និង​កាត់​ស្លាក​យីហោ​និង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ខេត្តសៀមរាប​ដែល​គ្មាន​លិខិតអនុញ្ញាត ខុស​លក្ខណៈ​ប​ច្ចេ​សទេស និង​លិខិតបទដ្ឋាន​គតិយុត្ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

08/08/2022
លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

08/08/2022
ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

03/08/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    199 shares
    Share 80 Tweet 50
  • អ្នកឧកញ៉ា គួច ម៉េងលី៖ អាណាព្យាបាល គួរផ្តោតសំខាន់ឱ្យកូនៗរបស់ខ្លួន សិក្សាចំណេះដឹងទូទៅភាសាជាតិជាមុន

    35 shares
    Share 14 Tweet 9
  • អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាភ្ញៀវទេសចរណ៍អន្ដរជាតិ ដែលទិញសំបុត្រចូលទស្សនាអង្គរមួយថ្ងៃ អាចទស្សនាបានពីរថ្ងៃ និងមានសុពលភាព៥ថ្ងៃ

    31 shares
    Share 12 Tweet 8
  • អាជ្ញាធរខេត្ដសៀមរាប បង្ហាញការព្រួយបារម្ភខណៈយុវជនមួយចំនួនកំពុងពេញនិយមខ្លាំងក្នុងការជក់បារី និងបារីអេឡិចត្រូនិក

    27 shares
    Share 11 Tweet 7
  • ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះមន្ដ្រី ឬអាជ្ញាធរ ចូលទៅកាន់កាប់ដីព្រៃលិចទឹកនៅបឹងទន្លេសាបក្រោយការកាត់ឆ្វៀល

    23 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • Actualizar Archivos Dll (1)
  • Dating Tips (2)
  • Driver Updater (1)
  • Malware Specific Removal (1)
  • Mise à jour DLL (1)
  • Missing Dll Files (1)
  • Open Dll Files (1)
  • Unwanted Ads Removal (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (407)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,747)
  • ព័ត៌មានកីឡា (34)
  • ព័ត៌មានជាតិ (4,138)
  • ព័ត៌មានជាតិទូទៅ (184)
  • ព័ត៌មានអន្តរជាតិ (616)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (583)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (742)
  • សាសនា និង មនុស្សធម៌ (730)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (159)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.