Saturday, March 25, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិលបើក​វេទិកា​ប្រមូល​មតិយោបល់ របស់​សមាគម​-​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហជីព ក្នុង​ខេត្តសៀមរាប ជា​លើក​ទី​២

ដោយ Pothe Thun
21/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​វេទិកា​សន្ទនា​រវាង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​ជាមួយ​អង្គការ សមាគម សហជីព និង​សហគមន៍ ក្នុង​ខេត្តសៀមរាប ដែលមាន អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម សហជីព និង​សហគមន៍ ចូលរួម​ប្រមាណ​២០០​ស្ថាប័ន បានបង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​ល្អ រវាង​រាជរដ្ឋាភិបាល រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាមួយ​ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​នានា​នៅ​មូលដ្ឋាន ដែល​វា​បាន​ប្រមូល​នូវ​ធាតុ​ចូល​សំខាន់ៗ​ជាច្រើន ដើម្បី​ជំរុញ​ឲ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ប្រកបដោយ​ចីរភាព​។​

​មានប្រសាសន៍​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ឯកឧត្តម កឹម​រ័ត្ន ពិសិដ្ឋ រដ្ឋលេខាធិការ​ស្តីទី​ការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល (​វ​.​ស​.​ស​) បាន​បង្ហាញថា វេទិកា​ដូចគ្នានេះ បានរៀបចំ​ម្ដង​រួច​ម្ដងមកហើយ​កាលពី​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៨ វេទិកា​លើក​ទី​២​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​វា​ឡើង ដើម្បី​ស្ដាប់​មតិយោបល់ អំពី​បញ្ហា​ប្រឈម និង​សំណូមពរ​នានា របស់​ដៃគូ​អភិវឌ្ឍ និង​ធ្វើការ​ដោះស្រាយ ក៏​ដូច​ប្រមូល​បញ្ហា​ប្រឈម​នានា​ដែល​មិនទាន់​ដោះស្រាយ ដាក់ជូន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​ឯកឧត្តម កឹម​រ័ត្ន ពិសិដ្ឋ បាន​បន្ថែមថា ឆ្នាំ​២០១៩​នេះ វេទិកា​សន្ទនា​រវាង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​ជាមួយ​អង្គការ សមាគម សហជីព និង​សហគមន៍ ក្រោម​ប្រធានបទ “​ការពង្រឹង​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​សម្រេចបាន​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​” បានធ្វើ​បទ​បង្ហាញ និង​ផ្ដល់​ចំណេះដឹង​សំខាន់ៗ​ជាច្រើន ដើម្បី​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍ និង​វិស័យ​ឯកជន យល់​អំពី​តួនាទី​របស់ខ្លួន​កាន់តែច្បាស់ ក្នុងនោះ​វេទិកា​នេះ ក៏បាន​អញ្ជើញ​អ្នកជំនាញ​ផ្នែក​ច្បាប់ ពី​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​កម្ពុជា ធ្វើ​បទ​បង្ហាញ​ពី​ទិដ្ឋភាព​ច្បាប់ និង​ច្បាប់​ពន្ធដារ​ពាក់ព័ន្ធ​នឹង​វិស័យ​សង្គម​ស៊ីវិល​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

24/03/2023
សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

24/03/2023

​ឯកឧត្តម កឹម​រ័ត្ន ពិសិដ្ឋ បាន​បញ្ជាក់ថា ជាមួយគ្នា​នោះដែរ ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល ក៏​នឹងចូលរួម​សម្រេច នូវ​គោលដៅ​អភិវឌ្ឍ ប្រកបដោយ​ចីរភាព​២០៣០ ដែលជា​ក្របខណ្ឌ នៃ​គោលដៅ​អភិវឌ្ឍ​រួម ទូទាំង​សាកលលោក របស់​អង្គការសហប្រជាជាតិ ជាមួយនឹង​ប្រទេស​កម្ពុជា​ផងដែរ ខណៈ​កម្ពុជា​ជា​សមាជិក​មួយ​នៃ​បណ្ដា​សមាជិក ជិត​២០០​ប្រទេស ដែល​បាន​ឯកភាព​បេ្ដ​ជ្ញា សម្រេច​គោលដៅ​អភិវឌ្ឍ​នេះ ដោយ​មិន​ទុក​នរណាម្នាក់​ចោល​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​ទទួលស្គាល់ថា អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក និង​បរទេស សហជីព និង​សហគមន៍ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់ និង​គាំទ្រ​ដល់​សេវា​សង្គម​នៅតាម​មូលដ្ឋាន​ជនបទ និង​សហគមន៍​ដាច់ស្រយាល និង​ធ្វើ​សកម្មភាព​នៅ​គ្រប់​ក្រុង​-​ស្រុក ក្នុង​វិស័យ​សំខាន់ៗ ដែល​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ចសង្គម​នៅក្នុង​ខេត្តសៀមរាប ក៏ដូចជា​លើកកម្ពស់​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាង​ផុសផុល និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្នុងនោះ អង្គការ​សង្គម​ស៊ីវិល ក៏បាន​ចូលរួម​ផងដែរ​ក្នុងការ​តស៊ូ​មតិ​ឲ្យ​មាន​កំណែទម្រង់​ជាតិ ដើម្បី​លើកកម្ពស់​សុខភាព អប់រំ អភិបាលកិច្ច សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ច្បាប់ សេវា​សង្គម បរិស្ថាន សុខុមាលភាព​ស្ត្រី និង​កុមារ​។​

​តាមរយៈ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ច្បាប់​ស្តីពី​សហជីព ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ សមាគម​-​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហជីព ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់​កំណត់ មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការធ្វើសកម្មភាព​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ស្របតាម​ច្បាប់ និង​លក្ខន្តិកៈ​របស់ខ្លួន​ដែល​បាន​តម្កល់​នៅ​ក្រសួងមហាផ្ទៃ និង​អនុស្សរណៈ​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លក្ខន្តិកៈ​របស់ខ្លួន​ដែល​បាន​តម្កល់​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ទន្ទឹមនេះ សមាគម​-​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហជីព ក៏​ទទួលបាន​ការលើកទឹកចិត្ត និង​ការអនុគ្រោះ​នានា ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា​ជា​ធរមាន ប៉ុន្តែ​រាល់​សកម្មភាព​ទាំងនោះ ត្រូវ​ស្ថិតនៅក្រោម​ក្របខណ្ឌ​ច្បាប់ និង​ដាច់ខាត​មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ​ប៉ះពាល់​ដល់​សន្តិសុខ សន្តិភាព និង​សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ​ទូទៅ​ឡើយ​។​

​លោក ពៅ ពិសិដ្ឋ បាន​អំពាវនាវ ដល់​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សម្របសម្រួល និង​បង្កលក្ខណៈ​ងាយស្រួល​ដល់ សមាគម​-​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហជីព​ស្របច្បាប់​ទាំងនោះ ក្នុង​ការធ្វើសកម្មភាព​ដោយ​សេរី គ្មាន​ការគំរាមកំហែង និង​មិន​លំអៀង ស្របតាម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ច្បាប់​ស្តីពី​សហជីព ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន​។​
​លោក អភិបាលរង​ខេត្ត ក៏បាន​ស្នើ​ដល់ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល សហជីព សហគមន៍ និង​ដៃគូ​អភិវឌ្ឍ​នានា បន្ត​ផ្តល់​ការគាំទ្រ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​អាជ្ញាធរ​ខេត្តសៀមរាប ក្នុងការ​លើកកម្ពស់​ល​ទ្ធិ​ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន និង​រុងរឿង ដូច​បណ្តា​ប្រទេស​នានា​លើ​សាកលលោក ជាពិសេស​សូម​បន្ត​ចូលរួម និង​គាំទ្រ​គម្រោង​ផែនការអភិវឌ្ឍន៍ ០៥​ឆ្នាំ និង​គម្រោង​វិនិយោគ ០៣​ឆ្នាំ​រំកិល​របស់​រដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់​។​

​អត្ថបទ​៖ សេង ផល្លី​
​រូបភាព​៖ លោក អ៊ុន ណា​រាជ្យ និង​លោក ងិន គឹម​ឡេង​

Tags: វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិលសមាគម​-​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហជីព ក្នុង​ខេត្តសៀមរាប​លើក​ទី​២
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារ​ចម្រុះ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​និង​កាត់​ស្លាក​យីហោ​និង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ខេត្តសៀមរាប​ដែល​គ្មាន​លិខិតអនុញ្ញាត ខុស​លក្ខណៈ​ប​ច្ចេ​សទេស និង​លិខិតបទដ្ឋាន​គតិយុត្ត​

ក្រុមការងារ​ចម្រុះ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​និង​កាត់​ស្លាក​យីហោ​និង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ខេត្តសៀមរាប​ដែល​គ្មាន​លិខិតអនុញ្ញាត ខុស​លក្ខណៈ​ប​ច្ចេ​សទេស និង​លិខិតបទដ្ឋាន​គតិយុត្ត​

ឯកឧត្តម ហ៊ុន ម៉ា​នី អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅក្នុង​ខេត្តសៀមរាប ប្រមាណ​១​ពាន់​នាក់​

ឯកឧត្តម ហ៊ុន ម៉ា​នី អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅក្នុង​ខេត្តសៀមរាប ប្រមាណ​១​ពាន់​នាក់​

ភ្ញៀវ​ទេសចរណ៍​បរទេសងាកមកចាប់អារម្មណ៍រទេះគោខ្មែររួមនិងសត្វព្រៃនិងដំណាំកសិកម្មរបស់ពលរដ្ឋនៅក្រុងសៀមរាប

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1370 shares
    Share 548 Tweet 343
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    886 shares
    Share 354 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    647 shares
    Share 259 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    575 shares
    Share 230 Tweet 144
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (475)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,026)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,619)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (701)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (782)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.