Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ភ្ញៀវ​ទេសចរណ៍​បរទេសងាកមកចាប់អារម្មណ៍រទេះគោខ្មែររួមនិងសត្វព្រៃនិងដំណាំកសិកម្មរបស់ពលរដ្ឋនៅក្រុងសៀមរាប

ដោយ Pothe Thun
21/06/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
53
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ភ្ញៀវ​ទេសចរណ៍​បរទេស​បាន​សម្រុក​នាំគ្នា​មក​តាម​ជនបទ ដើម្បី​ជិះរទេះ​គោ និង​ដើរ​ទស្សនា​កម្សាន្ត​នូ​វក​សិ​ទេសចរណ៍ របស់​ពលរដ្ឋ​នៅក្នុង​សង្កាត់​ជ្រាវ និង​សង្កាត់​សៀមរាប​នៃ​ក្រុង​សៀមរាប​។ នេះ​ជា​ផ្នែក​មួយ​នៃ​ទេសចរណ៍ធម្មជាតិ​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ផលិតផល​កសិកម្ម​ក្នុងស្រុក ជាពិសេស​ប្រជាកសិករ អាច​បង្កើន​ចំណូល​បន្ថែម ក្រៅពី​ប្រកបមុខរបរ​កសិកម្ម ។​

​ការបង្កើត​វិស័យ​ទេសចរណ៍​នេះ​បាន​ចូលរួម​នៅក្នុង​កំណើន​សេដ្ឋកិច្ចជាតិ​តាមរយៈ​ការបង្កើត​ឱកាស​ការងារ ការរក​ប្រាក់ចំណូល ការកាត់បន្ថយ​ភាពក្រីក្រ ការលើកកម្ពស់​ជីវភាព​រស់នៅ​និង​លើកកម្ពស់​វប្បធម៌​និង​ប្រ​វ​ត្ដិ​សាស្ដ្រ​ផងដែរ​។​

​លោក គ្រួច លី ជា​អ្នករៀបចំ​ពលរដ្ឋ​ក្នុង​សង្កាត់​ជ្រាវ ក្នុង​លើ​វិស័យ​ដឹកជញ្ជូន​តាមរ​ទះ​គោ បាន​ឲ្យ​ដឹងថា រទេះគោ​ខ្មែរ​នាបច្ចុប្បន្ន​នេះ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ជាខ្លាំង​ពី​សំណាក់​ភ្ញៀវទេសចរ​បរទេស សម្រាប់​ជិះ​ទស្សនា​ទិដ្ឋភាព​ទេសចរ​បៃតង​ដែលជា​ប្រភេទ​ដំណាំ​ដាំ​ដុះ​ដោយ​មិន​ប្រើ​ជាតិគីមី ដែលមាន​នៅក្នុង​ភូមិ និង​នៅ​តំបន់​ព្រៃ​លិច​ទឹក​មួយចំនួន​ជាពិសេស​ការកម្សាន្ត​ដោយសារ ជិះរទេះ​គោ​នេះ​មិន​ត្រឹម​ធ្វើ​ឲ្យ​ពួកគាត់​មាន​អារម្មណ៍​ភ្លឺ​ថ្លា ប៉ុណ្ណោះ​នោះទេ គឺ​ធ្វើ​ឲ្យ​ពួកគាត់​បាន​ស្គាល់​ពី​វប្បធម៌ អរិយធម៌ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​នៅក្នុង​តំបន់​ជនបទ​ដែលមាន​តាំងពី​បុរាណ​មកម្ល៉េះ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សេវាកម្ម​ដោយ​ការប្រើ​រទេះគោ​នេះ គឺជា​ផ្នែក​មួយ​ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​កាត់បន្ថយ​ការធ្វើការ​ចំណាកស្រុក ប៉ុន្ដែ​វា​ថែមទាំង​បាន​ជួយ​ដល់​ការអភិរក្ស​នូវ​រទេះ​គោខ្មែរ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​យល់ដឹង​ពី​វប្បធម៌​ដូនតា​របស់​ខ្មែរ​យើង​ពី​ជំនាន់​មុន​ផងដែរ​។​

​វិស័យ​អេកូ​ទេសចរ​ត្រូវបាន​រដ្ឋាភិបាល​ចាត់ទុកជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​នៅតាម​ជនបទ តាមរយៈ​ការពង្រីក​សកម្មភាព​ទេសចរណ៍​ទៅកាន់​តំបន់​ដាច់ស្រយាល ដើម្បី​បង្កើត​ការងារ​នៅនឹងកន្លែង ដែល​ចូលរួម​កាត់បន្ថយ​ការ​ចំណាកស្រុក​។​

​ពិសេស គឺ​ប្រជាជន​ក្នុង​សហគមន៍ អាចបង្កើត​ប្រាក់ចំណូល​ដោយផ្ទាល់ និង​មិនផ្ទាល់​ទៅកាន់​សហគមន៍​ដូចជា ការផ្តល់​ការងារ កាត់បន្ថយ​ចំណាកស្រុក ហើយ​វិស័យនេះ​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិរក្ស​សម្បត្តិ​វប្បធម៌ ការការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​របស់​ខ្មែរ​ឲ្យ​បាន​គង់វង្ស​ផងដែរ ។​

​អត្ថបទ រូបភាព ៖ គឿន វេត​
​កែសម្រួល ហាំ ម៉េង​ហួត​

Tags: ទេសចរណ៍រទេះគោខ្មែរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្មវិធី​ប្រឡងប្រណាំង​ផលិត​ខ្សែ​វីដេអូ ដើម្បី​កុមារ​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍គ្រោង​នឹង​រៀបចំ​នៅ​ទឹកដី​អង្គរវត្ត ចុងឆ្នាំ​២០១៩​នេះ​

កម្មវិធី​ប្រឡងប្រណាំង​ផលិត​ខ្សែ​វីដេអូ ដើម្បី​កុមារ​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍គ្រោង​នឹង​រៀបចំ​នៅ​ទឹកដី​អង្គរវត្ត ចុងឆ្នាំ​២០១៩​នេះ​

ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​

ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បើក​កិច្ចប្រជុំ​កិច្ច​គណៈកម្មាធិការ​កណ្តា​ល នៅ​ខេត្តសៀមរាប​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បើក​កិច្ចប្រជុំ​កិច្ច​គណៈកម្មាធិការ​កណ្តា​ល នៅ​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.