Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្មវិធី​ប្រឡងប្រណាំង​ផលិត​ខ្សែ​វីដេអូ ដើម្បី​កុមារ​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍គ្រោង​នឹង​រៀបចំ​នៅ​ទឹកដី​អង្គរវត្ត ចុងឆ្នាំ​២០១៩​នេះ​

ដោយ Pothe Thun
22/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ទូរទស្សន៍​ជាតិ​ហ្វីលីពីន (ANAK TV) គ្រោង​នឹង​ផលិតកម្ម​វិធី ប្រឡងប្រណាំង​ផលិត​ខ្សែ​វីដេអូ ដើម្បី​កុមារ​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩​នេះ ដែល​វា​នឹង​បង្ហាញ​ពី​ការលើកស្ទួយ​តម្លៃ​នៃ​ទេព​កោ​លស​ល្យ​របស់​កុមារ ហើយ​និង​ភាព​ទាក់ទាញ​នៃ​តំបន់​ទេសចរ​ដ៏​សំបូរបែប​នៅ​កម្ពុជា​ផងដែរ​។​

​តាមរយៈ ពិភាក្សា​ការងារ រវាង​លោក សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត ជាមួយ​លោកស្រី អែល​វី​រ៉ា យេ​ប ហ្គោ (Elvira Yap Go) ប្រធាន​ទូរទស្សន៍​ជាតិ ANAK TV និង​ជា​ប្រធាន​គណ​:​កម្ម​ការប្រឡងប្រណាំង​ខ្សែ​វី​ដឹ​អូ​ដើម្បី​កុមារ​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ នៃ ប្រទេស​ហ្វីលីពីន ( SEAVFC ) នា​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩ លោកស្រី អែល​វី​រ៉ា យេ​ប ហ្គោ បាន​មានប្រសាសន៍ថា គណ​:​កម្ម​ការប្រឡងប្រណាំង​ខ្សែ​វីដេអូ ដើម្បី​កុមារ​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ បានជ្រើសរើស​យក​ទីក្រុង​សៀមរាប​-​អង្គរ ជា​កន្លែង​បើក​ព្រឹត្តិការណ៍​លើក​ទី​៣​របស់ខ្លួន នៅ​ចុងឆ្នាំ​២០១៩​នេះ​។ ការជ្រើសរើស តំបន់​ឧទ្យាន​ប្រវត្តិសាស្ត្រ​អង្គរ​នេះ ដោយ​យោងតាម​ភាពល្បីល្បាញ និង​ជា​តំបន់​ដ៏​ទាក់ទាញ​បំផុត សម្រាប់​ការ​ទស្សនា នៃ​ភ្ញៀវទេសចរ​លើ​ពិភពលោក​។​

​ប្រសាសន៍​របស់លោក​ស្រី បានបង្ហាញ​ឲ្យ​ដឹងថា ជាមួយនឹង​គម្រោង​រៀបចំ​កម្មវិធី​នេះ គណ​:​កម្ម​ការប្រឡង ប្រណាំង​ខ្សែ​វីដេអូ ដើម្បី​កុមារ​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍​លើក​ទី​៣​នេះ ជាបឋម​គឺ​ស្នើសុំ​កិច្ចសហការ​ជាមួយ​អាជ្ញាធរខេត្ត និង​បណ្តា​មន្ទីរ​ពាក់ព័ន្ធ​ផងដែរ ។ ជាមួយនេះ អ្វី​ដែលជា​កត្តា​សំខាន់ គឺ​ស្នើសុំ​ការគាំទ្រ​សហការ​ពី​សំណាក់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និង​អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​គម្រោង​រៀបចំ​កម្មវិធី​នេះដែរ លោកស្រី ប្រធាន​ទូរទស្សន៍​ជាតិ​ហ្វីលីពីន បាន​ស្នើសុំ​កិច្ចសហការ ពី​អាជ្ញាធរ​ខេត្តសៀមរាប និង​បណ្តា​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត និង​ជាពិសេស លោកស្រី ស្នើសុំ​ការគាំទ្រ​សហការ​ពី​សំណាក់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និង​អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ។​

​តាមរយៈ​នៃ​កិច្ចពិភាក្សា​គ្នា​ជា​លើកដំបូង​នេះ លោក សុខ ថុល នាយក​រដ្ឋបាល សាលាខេត្ត​សៀមរាប បានបង្ហាញ​ពី​ជំហរ នៃ​ការគាំទ្រ​ចំពោះ​កម្មវិធី​នេះ ដោយបាន​ជម្រាប​ទៅ​ភាគី​ហ្វីលីពីន​ថា នឹង​រាយការណ៍ និង​ស្នើសុំ​គោលការណ៍​សម្រេច​ពី​ឯកឧត្តម​អភិបាលខេត្ត ។ លោក​សង្ឃឹម​ខ្ពស់​ថា សំណើ​នេះ នឹងមាន​ការឆ្លើយតប​ក្នុង​លទ្ធផល​ជា​វិជ្ជមាន និង​ផ្តល់ជូន​នូវ​កិច្ចសហការ​យ៉ាង​ពេញទំហឹង ដើម្បី​ឲ្យ​ដំណើរការ​នៃ​កម្មវិធី ប្រព្រឹត្តិ​នេះ​ទៅបាន​ល្អប្រសើរ ៕

​អត្ថបទ និង​រូបភាព​៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: កម្មវិធី​ប្រឡងប្រណាំង​ផលិត​ខ្សែ​វីដេអូដើម្បី​កុមារ​​ទូរទស្សន៍​ជាតិ​ហ្វីលីពីន (ANAK TV)
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​

ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បើក​កិច្ចប្រជុំ​កិច្ច​គណៈកម្មាធិការ​កណ្តា​ល នៅ​ខេត្តសៀមរាប​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បើក​កិច្ចប្រជុំ​កិច្ច​គណៈកម្មាធិការ​កណ្តា​ល នៅ​ខេត្តសៀមរាប​

ខេត្តសៀមរាបគ្រោង​បង្កើត វិថី​ម្ហូបអាហារ(Food Street)ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត​

ខេត្តសៀមរាបគ្រោង​បង្កើត វិថី​ម្ហូបអាហារ(Food Street)ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.