Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ខេត្តសៀមរាបគ្រោង​បង្កើត វិថី​ម្ហូបអាហារ(Food Street)ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត​

ដោយ Pothe Thun
22/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
246
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩ អាជ្ញាធរ​ខេត្តសៀមរាប បាន​បើក​កិច្ចប្រជុំ​ការងារ​មួយ​ពាក់ព័ន្ធ​នឹង​ការរៀបចំ​វិថី​លក់​ម្ហូបអាហារ​ក្នុង​ខេត្តសៀមរាប ដើម្បី​ត្រៀម​ចូលរួម​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​លើក​ទី​៣ ឆ្នាំ​២០២១-២០២៣​។​

​មានប្រសាសន៍​បើក​កិច្ចប្រជុំ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​ប្រសាសន៍ថា កន្លងមក​ថ្នាក់ដឹកនាំ​ខេត្ត រួម​និង​មន្ទីរ​ពាក់ព័ន្ធ បានទទួល​ជោគជ័យ​រួចមកហើយ ក្នុងការ​រៀបចំ​តំបន់ ផាប់​ស្ទ្រី​ត (Pub Street) ឲ្យ​មាន​សណ្ដាប់ធ្នាប់ និង​ជា​កន្លែង​ទេសចរណ៍​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​កំសាន្ត​។ ដោយឡែក វិថី​ម្ហូបអាហារ (Food Street) នេះ វា​ជា​គោលដៅ​ថ្មី​របស់​ខេត្តសៀមរាប ដែល​ទទួលបាន​កែ​ណែនាំ​ពី​ក្រសួងទេសចរណ៍ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ទទួលបាន​នូវ​អារម្មណ៍​ថ្មី​បន្ថែមទៀត​។​

​លើក​ជា​មតិយោបល់ ក្នុង​កិច្ចប្រជុំ​នោះ ប្រធាន​មន្ទីរ តំណាង​មន្ទីរ​អង្គភាព​សមត្ថកិច្ច​ជំនាញ ជាង​១០​ស្ថាប័ន បានផ្ដល់​ជា​យោបល់​យ៉ាង​ផុលផុស​ជូន​លោក​អភិបាលរង​ខេត្ត​ធ្វើការ​ពិចារណា ពាក់ព័ន្ធ​នឹង​ការជ្រើសរើស ទីតាំង ដោយ​នេះ​ជា​រឿង​សំខាន់បំផុត ដើម្បី​ចៀសវាង ការធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍ មួយវិញទៀត​ការរៀបចំ​វិថី​ម្ហូបអាហារ (Food Street) នឹងមិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព និង​បរិស្ថាន​ស្ទឹង​សៀមរាប​ផងដែរ ជារួម​អង្គ​ប្រជុំបាន​វាយតម្លៃ​លើ​ទីតាំង​មួយចំនួន​ក្នុង​ក្រុង​សៀមរាប ដែល​ផ្ដល់​ភាពងាយស្រួល ដល់​ភ្ញៀវទេសចរ និង​សាក​សម​សម្រាប់​ការថែរក្សា​បរិស្ថាន​ក្នុង​ខេត្ត ដើម្បី​ដាក់ជូន​ថ្នាក់ដឹកនាំ​ខេត្ត​ធ្វើការ​ពិចារណា​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​លោក ពៅ ពិសិដ្ឋ បាន​បញ្ជាក់ថា កិច្ចប្រជុំ​ជា​លើកដំបូង​នេះ ធ្វើឡើង​ដើម្បី​ប្រមូលយក​មតិយោបល់​របស់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ សម្រាប់​ដាក់ជូន​ឯកឧត្តម​អភិបាលខេត្ត ធ្វើការ​ពិចារណា និង​សុំ​សេចក្ដីសម្រេច​ពី​ក្រសួងទេសចរណ៍ និង​គណៈកម្មការ​វាយតម្លៃ​ទីក្រុង​ស្អាត ទៅលើ​ទីតាំង​លក់ រចនាបថ​រទេះ ឬ​ស្តង់​លក់ បញ្ជី​មុខម្ហូប គុណភាព​ចំណីអាហារ និង​ការថែរក្សា​បរិស្ថាន​ក្នុង​តំបន់​នោះ​ផងដែរ​។​

​សូមបញ្ជាក់ថា វិថី​ម្ហូបអាហារ (Food Street) គឺធ្វើឡើង​ស្របតាម​សេចក្ដីសម្រេច ស្ដីពី​ការដាក់​ឲ្យ​អនុវត្ត​”​ស្តង់ដា​សេវាកម្ម​វិថី​លក់​ម្ហូបអាហារ (Street Food Standard)” កាលពី​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៩ របស់​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ដែលមាន​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ជា​ប្រធាន​។​

 

​អត្ថបទ​៖ លោក សេង ផល្លី​
​រូបភាពប្រភព​៖facebook

Tags: កិច្ចប្រជុំ​ការងារ​មួយ​ពាក់ព័ន្ធ​នឹង​ការរៀបចំ​វិថី​លក់​ម្ហូបអាហារ​ក្នុង​ខេត្តសៀមរាបវិថី​ម្ហូបអាហារ (Food Street)
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តសៀមរាប ចុះ​ត្រូតពិនិត្យ​គុណភាព​ចំណីអាហារ ក្នុង​ផ្សារ​ចំនួន​២ ក្នុង​ក្រុង​សៀមរាប​

មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តសៀមរាប ចុះ​ត្រូតពិនិត្យ​គុណភាព​ចំណីអាហារ ក្នុង​ផ្សារ​ចំនួន​២ ក្នុង​ក្រុង​សៀមរាប​

ព្រះ​មេគណ​ខេត្តសៀមរាប ជម្រុញ​ឲ្យ​មន្ត្រី​សង្ឃ និងព្រះគ្រូ​ចៅអធិការ​វត្តពង្រឹង​ធម្ម​វិន័យ​សង្ឃ

ព្រះ​មេគណ​ខេត្តសៀមរាប ជម្រុញ​ឲ្យ​មន្ត្រី​សង្ឃ និងព្រះគ្រូ​ចៅអធិការ​វត្តពង្រឹង​ធម្ម​វិន័យ​សង្ឃ

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្រុក​សូទ្រនិគម​

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្រុក​សូទ្រនិគម​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.