Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះ​មេគណ​ខេត្តសៀមរាប ជម្រុញ​ឲ្យ​មន្ត្រី​សង្ឃ និងព្រះគ្រូ​ចៅអធិការ​វត្តពង្រឹង​ធម្ម​វិន័យ​សង្ឃ

ដោយ Pothe Thun
24/06/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
145
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រះ​មេគណ​ខេត្តសៀមរាប ផ្តល់​ឱវាទ ជម្រុញ​ឲ្យ​មន្ត្រី​សង្ឃ និង ព្រះគ្រូ​ចៅអធិការ​វត្ត​នានា យក​ព្រះទ័យ​ទុកដាក់ ដល់​ការពង្រឹង​ធម្ម​វិន័យ​សង្ឃ និង ជម្រុញ​កិច្ចដំណើរការ លើ​វិស័យ​អប់រំ​ផ្នែក​ពុទ្ធិ​ចក្រ ឲ្យ​មាន​ដំណើរការ​ដោយ​រលូន បើទោះជា​វិស័យ​អប់រំ​ផ្នែក​ពុទ្ធិ​ចក្រ មាន​គម្លាត​ឆ្ងាយ​ពី​ការរីកចម្រើន​របស់ វិស័យ​អប់រំ​ផ្នែក​អាណាចក្រ​យ៉ាងណាក៏ដោយ​។​

នៅក្នុង​ឱវាទ​សម្តែង របស់​ព្រះ​តេជគុណ ព្រះ​ធម្ម​សិរី ជុំ គឹម​លេង អាភាក​រោ ព្រះរាជា​គណ​ថ្នាក់​កិត្តិយស ជា​ព្រះ​សុ​មង្គល​សីលាចា​រ្យ ព្រះ​មេគណ​ខេត្តសៀមរាប មាន​ថេរ​ដីកា​រថា ៖ វិស័យ​ពុទ្ធិ​ចក្រ និង វិស័យ​អាណាចក្រ គប្បី​ធ្វើដំណើរ​ឲ្យ​បាន​ទន្ទឹមគ្នា​ជា​រៀងរហូត ។ ព្រះអង្គ​ជម្រុញ​ឲ្យ​ព្រះករុណា​ជា​មន្ត្រី​សង្ឃ​គ្រប់​អង្គ យក​ព្រះទ័យ​ទុកដាក់​កសាង​គ្រប់គ្រង​ទី​អារាម​ឲ្យ​បានល្អ​ប្រពៃ ព្រមទាំង​ពង្រឹង​ធម្ម​វិន័យ ដើម្បី​បាន​ឆ្លើយតប​ទៅនឹង​ការគោរព​បូជា និង ជំនឿ របស់​ពុទ្ធបរិស័ទ ។ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ( សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ) ក៏បាន​បង្ហាញ​នូវ​ទស្សនវិស័យ លើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា ថា​បាន​ដើរតួនាទី​យ៉ាងសំខាន់​មិនអាច​ខ្វះ​បាន ក្នុង​ការកសាង​សីលធម៌​សង្គម ប្រកប​តាម​គន្លង​នៃ​សាមគ្គីធម៌ រក្សាបាន​វប្បធម៌​សន្តិភាព ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រទេសជាតិ ។​

​ព្រះ​តេជគុណ​ព្រះ​មេគណ​ខេត្តសៀមរាប លើកឡើង​នូវ​ថេរ​ដីកា​យ៉ាង​ដូច្នេះ ខណៈពេលដែល​ព្រះអង្គ និមន្ត​ជា​ព្រះ​ធិបតី​ភាព នៅក្នុង​ពិធី​បើក​បវេសនកាល សាលា​ពុទ្ធិកបឋមសិក្សា​វត្ត​ត្រាំ​នាគ ក្រុង​សៀមរាប ឆ្នាំ​សិក្សា​២០១៩-២០២០ នា​រសៀល​ថ្ងៃ​សៅរ៍ ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​ភ្ជាប់​ជាមួយនឹង​ពិធី​បុណ្យចំរើនព្រះជន្ម ព្រះគ្រូ សាសន​វរោ ស រ៉ា ព្រះគ្រូ​ចៅអធិការ​វត្ត​ត្រាំ​នាគ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ជាមួយ​ឱកាស​នោះដែរ ព្រះអង្គ​ក៏បាន​បង្ហាញ​អំពី​ព្រះទ័យ​យកចិត្តទុកដាក់ ចំពោះ​វិស័យ​អប់រំ​ផ្នែក​ពុទ្ធិ​ចក្រ ដោយ​ធៀប​ជាមួយ វិស័យ​អប់រំ​ផ្នែក​អាណាចក្រ ដែល​កំពុងមាន​ល្បឿន​នៃ​រីកចម្រើន ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍ​ប្រទេសជាតិ ។ ព្រះអង្គ​បញ្ជាក់ថា បើទោះជា​ការរីកចម្រើន​នៃ​វិស័យ​អប់រំ​ផ្នែក​ពុទ្ធិ​ចក្រ មាន​គម្លាត​ឆ្ងាយ​ពី​វិស័យ​អប់រំ​ផ្នែក​អាណាចក្រ​យ៉ាងណាក៏ដោយ តែ​សូម​ឲ្យ​មន្ត្រី​សង្ឃ​ខិតខំ​យក​ព្រះទ័យ​ទុកដាក់ ខិតខំ​ជម្រុញ​ឲ្យ​មានដំណើរ​ទៅមុខ​ដោយ​រលូន ទោះ​ក្នុង​ល្បឿន​ណាក៏ដោយ ដើម្បី​បណ្តុះបណ្តាល​ធនធាន​ព្រះសង្ឃ ឲ្យ​បានល្អ​ប្រសើរ ។

​តាម​របាយការណ៍ របស់​ព្រះគ្រូ សាសន​វរោ ស រ៉ា ព្រះគ្រូ​ចៅអធិការ​វត្ត​ត្រាំ​នាគ បាន​ឲ្យ​ដឹងថា សារុប​សមណៈ​សិស្សសាលា​ពុទ្ធិកបឋមសិក្សា​ត្រាំ​នាគ ដែល​បាន​បើក​ដំណើការ​ចាប់ពី​ឆ្នាំ​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៨ មាន​ចំនួន​៤៩៥​អង្គ ប្រឡង​ជាប់​វិញ្ញាបនបត្រ​ពុទ្ធិកបឋមសិក្សា ១២៦​អង្គ ប្រឡង​ចូល​សាលា​ពុទ្ធិកវិទ្យាល័យ​វត្ត​រាជ​បូ​ណ៌ ៨១​អង្គ ។ ឆ្នាំ​សិក្សា​បើក​បវេសនកាល​ថ្មី ២០១៩-២០២០ មាន​សមណ​សិស្ស​និង​សិស្ស ចំនួន ៥៩ អង្គ​-​នាក់ ។​

​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរ​ធម្មការ​និង​សាសនា បាន​ឲ្យ​ដឹង​ដែរ​ថា នៅក្នុង​ទូទាំង​ខេត្តសៀមរាប មាន​វត្ត​អារាម​ព្រះពុទ្ធសាសនា​ចំនួន ២៤៣​វត្ត មាន​ព្រះសង្ឃ​សារុប ៤ ៦៩៧ អង្គ ។ នៅក្នុង​បណ្តា​វត្ត​អារាម​ទាំងនោះ​មាន​សាលា​ពុទ្ធិកបឋមសិក្សា​ចំនួន​៤៤​កន្លែង សាលា​ពុទ្ធិកសិក្សា​បឋមភូមិ ២​កន្លែង និង​មាន​សាលា​ពុទ្ធិកសិក្សា​ទុតិយភូមិ ១​កន្លែង ដែល​ចំនួន​សាលា​ពុទ្ធិកសិក្សា​ទាំងអស់នេះ ពុំទាន់​ឆ្លើយតបបាន ទៅនឹង​តម្រូវការ​បណ្តុះបណ្តាល​ធ​ន​ធាន​សង្ឃ នៅឡើយ នោះទេ ៕

 

​អត្ថបទ និង​រូបភាព​៖ លោក ងិន គឹម​ឡេង​

Tags: ព័ត៌មានខេត្ដសៀមរាបព្រះ​មេគណ​ខេត្តសៀមរាបមន្ត្រី​សង្ឃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្រុក​សូទ្រនិគម​

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្រុក​សូទ្រនិគម​

ទិវា​យោ​គៈ​ឬ​យូ​ហ្គា អន្តរជាតិ​លើក​ទី​៥នៅមុខ​ប្រាសាទអង្គរវត្ត​

ទិវា​យោ​គៈ​ឬ​យូ​ហ្គា អន្តរជាតិ​លើក​ទី​៥នៅមុខ​ប្រាសាទអង្គរវត្ត​

កងកម្លាំង​នគរបាល​អន្តរាគមន៍នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បង្ហាញ​នូវ​លំ​ហាត់​វិជ្ជាជីវៈ​ជំនាញ​របស់ខ្លួន​

កងកម្លាំង​នគរបាល​អន្តរាគមន៍នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បង្ហាញ​នូវ​លំ​ហាត់​វិជ្ជាជីវៈ​ជំនាញ​របស់ខ្លួន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.