Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ទិវា​យោ​គៈ​ឬ​យូ​ហ្គា អន្តរជាតិ​លើក​ទី​៥នៅមុខ​ប្រាសាទអង្គរវត្ត​

ដោយ Pothe Thun
24/06/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាល​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ ក្រោម​កិច្ចសហការ​រវាង​ក្រសួងទេសចរណ៍​នៃ​កម្ពុជា ជាមួយ​ស្ថានទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា , អាជ្ញាធរ​ខេត្តសៀមរាប , អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន​ពាក់​ព័​ន្ឋ​មួយចំនួន​នៅក្នុង​ខេត្តសៀមរាប បានរៀបចំ​ទិវា​អន្តរជាតិ​ស្តីពី​យោ​គៈ​ឬ​យូ​ហ្គា លើក​ទី​៥ នៅមុខ​ប្រាសាទអង្គរវត្ត​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ , លោក ជំទាវ ម៉ា​នី​កា ជេន ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា និង លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី​ជា​ភ្ញៀវ​ជាតិ និង អន្តរជាតិ​ប្រមាណ​ជាង ១.៣០០​នាក់ ។​

​ឯកឧត្តម ប៉ាក់ សុខុម មានប្រសាសន៍ថា ព្រឹត្តិការ​យោ​គៈ​មិន​ត្រឹម តែមាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សុខភាព តាម រយៈ ជួយ សម្រួល​ចលនា​សាច់ដុំ និង​ចង្វា​ក់ស​សៃ​ឈាម​ឱ្យ​ដើរ​បាន​ស្រួល​សម្រាប់ សុខភាព​រាងកាយ និង​សុខភាព​ផ្លូវចិត្ត​រឹងមាំ​ប៉ុណ្ណោះ​ទេ តែ​បាន​អប់រំ​ផ្លូវ​ចិត្តស្ងប់​អារម្មណ៍ ធ្វើឱ្យ​មនុស្ស​ស្រឡាញ់​សន្តិភាព ហើយ​ទិវា​យោ​គៈ​អន្តរជាតិ​លើក​ទី​៥​នេះ កម្ពុជា​បានរៀបចំ​ឡើង​នៅ​៤ ទីតាំង ផ្សេងគ្នា រួមមាន នៅ​រាជធានី​ភ្នំពេញ , ខេត្ត​ព្រះសីហនុ , ខេត្តសៀមរាប និង ខេត្តបាត់ដំបង​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម ប៉ាក់ សុខុម មានប្រសាសន៍​ទៀតថា តាមរយៈ​ព្រឹត្តិការណ៍​នេះ បានធ្វើឱ្យ​គោលដៅ​ទេសចរណ៍​ល្អៗ​របស់​កម្ពុជា នឹង​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក បាន​ស្គាល់​កម្ពុជា​បន្ថែមទៀត ពោលគឺ​យើង​ទទួលបាន​ផលចំណេញ​ច្រើន​លើ​វិស័យ​ទេសចរណ៍ នៅក្នុង​ការផ្សព្វផ្សាយ​ទៅលើ​បណ្តាញ​ផ្សព្វផ្សាយ​អន្តរជាតិ ខណៈ​នៅ​ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ចំនួន​៦.២​លាន​នាក់ ក្នុង​កំណើន ១០,៧ ភាគរយ ក្នុងនោះ​ភ្ញៀវទេសចរ​ជនជាតិ​ឥណ្ឌា មាន​ចំនួន ៦៥.៨៨២ នាក់ កើនឡើង​១០,៦​ភាគរយ ហើយ​ក្នុង​ត្រីមាស​ដើមឆ្នាំ​២០១៩​នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ចំនួន​១​លាន​៨៧​ម៉ឺន​នាក់ កើនឡើង​៩,៧​ភាគរយ ហើយ​យើង​រំពឹងថា​នឹង​ទទួលបាន​កំណើន​ភ្ញៀវ​ជាង​៦.៦​លាន​នាក់​ក្នុង​ឆ្នាំ​២០១៩ និង​ជាង​៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ ។​

​លោកជំទាវ ម៉ា​នី​កា ជេន ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា ទិវា​យោ​គៈនេះ ត្រូវបាន​អង្គការសហប្រជាជាតិ​ប្រកាស​ទទួលស្គាល់​កាលពី​ខែធ្នូ​ឆ្នាំ​២០១៤ និង​កំណត់​យក​ថ្ងៃទី​២១ ខែមិថុនា​ជា​រៀងរាល់ឆ្នាំ ជា​ទិវា​យោ​គៈ​អន្តរជាតិ ហើយ​សេចក្តីសម្រេច​នេះ ត្រូវបាន​បោះឆ្នោត​គាំទ្រ​ចំនួន​១៧៧​ប្រទេស ជាងនេះទៅទៀត នៅ​ឆ្នាំ​២០១៦​អង្គការ​យូណេស្កូ បានប្រកាស​ទទួលស្គាល់​យោ​គៈជា​បេតិកភណ្ឌ​ពិភពលោក ។​

​លោកជំទាវ ម៉ា​នី​កា ជេន មានប្រសាសន៍​ទៀតថា នាយករដ្ឋមន្ត្រី​ឥណ្ឌា ជា​អ្នក​លើកស្ទួយ​យោ​គៈ ដោយ​គាត់​ពន្យល់ថា ការហាត់ យោ​គៈ​ឱ្យបាន​ខ្ជាប់ខ្ជួន អាចធ្វើឱ្យ​រាងកាយ​មនុស្ស​មាន​ថាមពល​គ្រប់គ្រាន់ និង​ធ្វើឱ្យ​យើង​មាន​សក្តានុពល​ឈានដល់​កំរិត​ខ្ពស់បំផុត ហើយ​យោ​គៈជា​ដំណោះស្រាយ​សម្រាប់​ជីវិត​ជោគជ័យ​សុខភាព​ល្អ​និង​រីករាយ ហើយ​នៅក្នុង​សតវត្ស​នេះ យើង​សង្កេតឃើញថា យោ​គៈ​បាន​ភ្ជាប់​ពិភព​ទាំងមូល គឺ​ភ្ជាប់​នឹង​រូប​កាយ ចិត្ត ប្រាជ្ញា និង​វិញ្ញាណ ខណៈ​សព្វថ្ងៃនេះ យោ​គៈ​កំពុងតែ​ផ្សាភ្ជាប់​នឹង​ពិភពលោក​ទាំងមូល ដោយ​យើងទាំងអស់គ្នា ចង់​រស់នៅក្នុង​ជីវិត​មួយ​ដោយ​មិនមាន​ភាព​តានតឹង ការឈឺចាប់ ជំងឺ​ផ្សេងៗ និង​ជីវិត​ពោរពេញ​ដោយ​សុភមង្គល ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ក្រសួង​ទេសចរណ៍ទិវា​យោ​គៈ​ឬ​យូ​ហ្គាអន្តរជាតិ​ស្ថានទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជាអាជ្ញាធរ​ខេត្ត​សៀមរាបអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កងកម្លាំង​នគរបាល​អន្តរាគមន៍នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បង្ហាញ​នូវ​លំ​ហាត់​វិជ្ជាជីវៈ​ជំនាញ​របស់ខ្លួន​

កងកម្លាំង​នគរបាល​អន្តរាគមន៍នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បង្ហាញ​នូវ​លំ​ហាត់​វិជ្ជាជីវៈ​ជំនាញ​របស់ខ្លួន​

ស​.​ស​.​យ​.​ក ជា​វេទិការ​របស់​យុវជន​ក្នុងការ​ចូលរួម​សកម្មភាព​ជួយ​សង្គម​ដោយ​ស្ម័គ្រចិត្ត​

ស​.​ស​.​យ​.​ក ជា​វេទិការ​របស់​យុវជន​ក្នុងការ​ចូលរួម​សកម្មភាព​ជួយ​សង្គម​ដោយ​ស្ម័គ្រចិត្ត​

ស្ពានឈើ​ប្រវែង​២១៥​ម៉ែត្រ ក្នុង​ប្រវែង​សរុប​២៩៥​ម៉ែត្រ នៅ​ប្រាសាទបេង​មាលាបាន​ស្ថាបនា​រួច​ជា​ស្ថាពរ​

ស្ពានឈើ​ប្រវែង​២១៥​ម៉ែត្រ ក្នុង​ប្រវែង​សរុប​២៩៥​ម៉ែត្រ នៅ​ប្រាសាទបេង​មាលាបាន​ស្ថាបនា​រួច​ជា​ស្ថាពរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.