Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ស​.​ស​.​យ​.​ក ជា​វេទិការ​របស់​យុវជន​ក្នុងការ​ចូលរួម​សកម្មភាព​ជួយ​សង្គម​ដោយ​ស្ម័គ្រចិត្ត​

ដោយ Pothe Thun
24/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ហៅ​កាត់​ថា ស​.​ស​.​យ​.​ក បាន​ថ្លែងថា ចាប់តាំងពី​ថ្ងៃ​កកើត​មកដល់​ពេលបច្ចុប្បន្ន ស​.​ស​.​យ​.​ក បាន​ក្លាយជា​វេទិការ​សម្រាប់​យុវជន​កម្ពុជា ដែលមាន​បំណង​ចូលរួម​ជួយ​សង្គម ។​ឯកឧត្តម ហ៊ុន ម៉ា​នី បានលើកឡើង​បែបនេះ នៅក្រោយពេល​បញ្ចប់​កិច្ចប្រជុំ​២​ថ្ងៃ​របស់​គណៈកម្មាធិកា​រ​កណ្តាល សហភាព​សហព័ន្ធ​យុវជន​កម្ពុ​ជាមាន​រយៈ​ពេល​២​ថ្ងៃ​(២២/២៣ មិថុនា ២០១៩) នៅ​ខេត្តសៀមរាប​។​

​ឯកឧត្តម​បន្តថា កន្លងមក​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា បានសម្រេច​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​ដែល​ទទួលបាន​ការវាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ពី​សាធារណជន និង​ថ្នាក់ដឹកនាំ មិន​ថា​ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​ថ្នាក់​ពិភពលោក​។ ស​.​ស​.​យ​.​ក​. បាន​ចូលរួម​ក្នុង​កិច្ចការងារ ការពារ ថែរក្សា និង​លើកស្ទួយ​ការផ្សព្វផ្សាយ​វប្បធម៌ អរិយធម៌​ទៅដល់​យុវជន តាមរយៈ​ការដឹកនាំ​រៀបចំ​មហា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ការ​គៀរគរ​យុវជន និង​ប្រជាជន​ខ្មែរ​មក​រួមគ្នា​សម្រេច​ស្នាដៃ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក (​ក្រមា​វែង​ជា​គេ​លើ​ពិភពលោក​) និង​ការទទួលបាន​មេដាយ និង​ពាន់រង្វាន់​អន្តរជាតិ​ជា​បន្តបន្ទាប់​។ ស​.​ស​.​យ​.​ក​. ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការងារ​សង្គម និង​មនុស្សធម៌ ក្នុងនោះ​រួមមាន ការបរិចាគ​ឈាម ការ​ចុះជួយ​ប្រជាជន​មូលដ្ឋាន​ដែល​ជួប​ការលំបាក ឬ​រង​ប៉ះពាល់​ដោយ​គ្រោះធម្មជាតិ​ផ្សេងៗ ការចូលរួម​សង្កេតការណ៍​ការបោះឆ្នោត និង​ការប្រលង​មធ្យមសិក្សា​ទុតិយភូមិ ការគាំទ្រ​នូវ​គម្រោង ឬ​កម្មវិធី​ផ្សេងៗ​ដែល​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ​។

​ឯកឧត្តម​ហ៊ុន ម៉ា​នី បន្ត​ឲ្យ​ដឹង​ទៀតថា ទន្ទឹមនឹង​នោះដែរ ស​.​ស​.​យ​.​ក​. បាន និង​កំពុង​ជំរុញ​អោយ​យុវជន​យកចិត្តទុកដាក់​លើ​ការសិក្សា និង​ពង្រឹងសមត្ថភាព ហើយ​ត្រៀមខ្លួន​សម្រាប់​ការប្រលង តាមរយៈ​ការរៀបចំ​នូវ​វគ្គ​បំប៉ន​ថ្នាក់​ទី​១២ ក្នុង​ទូទាំង​ខេត្ត​ក្រុង ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ការចូលរួម​លើ​ការងារ​ពង្រឹង និង​លើកកម្ពស់​វិស័យ​អប់រំ​ក្នុងប្រទេស​។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​ឯកឧត្តម​ហ៊ុន ម៉ា​នី បាន​បញ្ជាក់ថា សមិទ្ធផល​ដែល​បាន​រៀបរាប់​ខាងលើ គឺ​កើតចេញពី​ការចូលរួម​ដោយ​ស្ម័គ្រចិត្ត​របស់​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ម្នាក់ៗ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ទឹកចិត្ត ហ៊ាន​លះបង់ កម្លាំងកាយ និង​ចិត្ត ក្នុងនាម​យុវជន​កម្ពុជា ដើម្បី​ផ្តល់​ត្រលប់​ទៅ​សង្គមជាតិ​ដែល​ខ្លួន​រស់នៅ និង​ដើម្បី​អនាគត​កម្ពុជា ៕

​អត្ថបទ និង​រូបភាព ៖ ជា ស្រស់​, ខេង ឧ​ត្ត​ម​
​កែសម្រួល ៖ អ៊ុន ណា​រាជ្យ​

Tags: វេទិការ​របស់​យុវជន​ក្នុងការ​ចូលរួម​សកម្មភាព​ជួយ​សង្គម​ដោយ​ស្ម័គ្រចិត្ត​ស​.​ស​.​យ​.​ក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្ពានឈើ​ប្រវែង​២១៥​ម៉ែត្រ ក្នុង​ប្រវែង​សរុប​២៩៥​ម៉ែត្រ នៅ​ប្រាសាទបេង​មាលាបាន​ស្ថាបនា​រួច​ជា​ស្ថាពរ​

ស្ពានឈើ​ប្រវែង​២១៥​ម៉ែត្រ ក្នុង​ប្រវែង​សរុប​២៩៥​ម៉ែត្រ នៅ​ប្រាសាទបេង​មាលាបាន​ស្ថាបនា​រួច​ជា​ស្ថាពរ​

និស្សិត​នៃ​សកល​វិទ្យាល័យ​មកពី​ប្រទេស​កូរ៉េ ប្រមាណ​ជា​៤០​នាក់ បាន​ទស្សនកិច្ច​សិក្សានិង​ជួយ​ជួសជុល​អគារសិក្សា​នៃ​សាលាបឋមសិក្សា​ប្រិ​យ រួមទាំង​ជួយ​ធ្វើ​សកម្មភាព​មនុស្សធម៌​ផ្សេងៗ​

និស្សិត​នៃ​សកល​វិទ្យាល័យ​មកពី​ប្រទេស​កូរ៉េ ប្រមាណ​ជា​៤០​នាក់ បាន​ទស្សនកិច្ច​សិក្សានិង​ជួយ​ជួសជុល​អគារសិក្សា​នៃ​សាលាបឋមសិក្សា​ប្រិ​យ រួមទាំង​ជួយ​ធ្វើ​សកម្មភាព​មនុស្សធម៌​ផ្សេងៗ​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.