Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

និស្សិត​នៃ​សកល​វិទ្យាល័យ​មកពី​ប្រទេស​កូរ៉េ ប្រមាណ​ជា​៤០​នាក់ បាន​ទស្សនកិច្ច​សិក្សានិង​ជួយ​ជួសជុល​អគារសិក្សា​នៃ​សាលាបឋមសិក្សា​ប្រិ​យ រួមទាំង​ជួយ​ធ្វើ​សកម្មភាព​មនុស្សធម៌​ផ្សេងៗ​

ដោយ Pothe Thun
25/06/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពីពេល​ថ្មីៗ​នេះ និស្សិត​នៃ​សកល​វិទ្យាល័យ សកលវិទ្យា​ល័យ Dankook University នៃ​សាធារណៈរដ្ឋ​កូរ៉េខាងត្បូង ប្រមាណ​ជា​៤០​នាក់ បានមក​ទស្សនកិច្ច​សិក្សា​នៅក្នុង​សាលាបឋមសិក្សា​ប្រិ​យ ភូមិ​ប្រិ​យ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដើម្បី​យក​បទ​ពិ​សោ​ធ៍​និង​ស្វែងយល់​ពី​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោកគ្រូ​សាស្ត្រាចារ្យ Hyeong Soo Kim ដោយ​សហការ​ជាមួយ​អង្គការ​សេវាកម្ម ដើម្បី​សន្តិភាព​កម្ពុជា ។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រុមនិស្សិត​បាន ជួយ​បង្រៀន​ដល់​សិស្សានុសិស្ស​ផ្នែក​អប់រំ​អនាម័យ , សិក្សា​សង្គម , កីឡា​សម្ព័ន្ធ , ជួយ​ជួលជុល​អគារសិក្សា , បំពាក់​ឧបករណ៍​ក្មេង​លេង , ធ្វើ​ក្លោងទ្វារ​ផ្លូវ​ចូល​សាលា , បំពាក់​សម្ភារ​សិក្សា សម្រាប់​ការិយាល័យ , សម្លៀកបំពាក់​សិស្ស , សម្អាត​ទីធ្លា​សាលា ,​លាបថ្នាំ​ថ្មី​ដល់​អគារសិក្សា , គូររូប​លម្អ​សាលា​សម្រាប់​ក្មេង , ចាក់ដី​បំពេញ​ទីធ្លា​សាលា ព្រមទាំង​បាន​ជួយ​អង្ករ និង ធ្វើ​ម្ហូបអាហារ​ដល់​កុមារ​ចំនួន​ប្រហែល ៤០០​នាក់​នៅក្នុង​អង្ក​ការ ដែល (DAIL) នៅ​ស​ង្តា​ត់​សៀមរាប ក្រុង​សៀមរាប​ផងដែរ ។​

​កាល​ធ្វើ​ទស្សនកិច្ច​នេះ គឺជា​ការចូលរួមចំណែក​ជួយ​អភិវឌ្ឍន៍ និង ស្វែងយល់​អំពី​វប្បធម៌​រវាង​ប្រទេស​កម្ពុជា និង ប្រទេស​កូរ៉េខាងត្បូង ដែលជា​ការទំនាក់ទំនង​ដ៏​ជិតស្និត​ជាមួយ​ប្រទេស​កម្ពុជា ក្នុងនាម​ជា​គ្រួសារ​មនុស្សជាតិ​តែមួយ បើទោះបី​ជាមាន​សញ្ជាតិ និង ជំនឿ​ផ្សេងៗ​គ្នា​ក៏ដោយ គឺ​ដើម្បី​បង្កើត​នូវ​សន្ដិ​ភាពជា​សកល​នៅលើ​ពិភពលោក និង ការចូលរួម​សកម្មភាព​ជួយ​ដល់​សហគមន៍​ក្រីក្រ ព្រមទាំង​ការចូលរួម​អភិវឌ្ឍន៍​វិស័យ​អប់រំ និង​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​នៅពេល​កន្លងមកនេះ ក្រុម​នេះ បាន​ចុះ​តាម​ខេត្ត​នានា បាន​ចុះជួយ​នៅតាម​សា​សា​បឋមសិក្សា សហគមន៍​ក្រីក្រ មជ្ឈមណ្ឌល​កុមា​កំព្រា មជ្ឈមណ្ឌល​ជនពិការ មជ្ឈមណ្ឌល​ពេទ្យ​កុមារ​រស់នៅ​ដោយមាន​ផ្ទុកមេរោគ​អេដស៍ ដោយបាន​ជួយ​ឧបត្ថម​នូវ​សម្ភារ​សិក្សា​មួយចំនួន ដូចជា សម្ភារ​សម្រាប់​សិស្ស​សិក្សា , សម្ភារ​កីឡា និង សម្ភារ​រស់នៅ​មួយចំនួនទៀត ដល់​សាលា និង មជ្ឈមណ្ឌល​ផ្សេងៗ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់ថា តាំងតែ​ពី​ឆ្នាំ​២០០៩​ដល់​បច្ចុប្បន្ននេះ សាកលវិទ្យាល័យ Dankook university នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​ចុះមក​ទស្សនកិច្ច​សិក្សា​នៅក្នុង​សាលាបឋមសិក្សា​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ចំនួន​១១​លើក​រួចមកហើយ ហើយ​មាន​គម្រោង​ជួយ​ដល់​សាលាបឋមសិក្សា​នានា ដោយ​ជួយ​នូវ​បង្គន់ និង​ប្រព័ន្ធ​ទឹកស្អាត សម្រាប់​សិស្សានុសិស្ស​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ ដែល​អាច​ពិ​សារបាន​នៅក្នុង​សាលា​ថែមទៀត ៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: Dankook Universityក្រុមនិស្សិត​ទស្សនកិច្ច​សិក្សានិស្សិត​នៃ​សកល​វិទ្យាល័យ​នៃ​សាធារណៈរដ្ឋ​កូរ៉េសកម្មភាព​មនុស្សធម៌សាធារណៈរដ្ឋ​កូរ៉េខាងត្បូងសាលាបឋមសិក្សា​ប្រិ​យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩

ប្រទេស​កូ​ឡុំ​ប៊ី​បញ្ជូន​មន្ត្រី មកកាន់​ខេត្តសៀមរាប ដើម្បី​ហ្វឹកហ្វឺន​ពី​ការ​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​

ប្រទេស​កូ​ឡុំ​ប៊ី​បញ្ជូន​មន្ត្រី មកកាន់​ខេត្តសៀមរាប ដើម្បី​ហ្វឹកហ្វឺន​ពី​ការ​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​

រយៈពេល​១០​ឆ្នាំនៃ​កម្មវិធី​ស្ម័គ្រចិត្ត របស់​សាកលវិទ្យាល័យ​នៃ​ប្រទេស​កូរ៉េខាងត្បូង នៅ​កម្ពុជាដើម្បី​លើកកម្ពស់​បុគ្គល និង សហគមន៍​

រយៈពេល​១០​ឆ្នាំនៃ​កម្មវិធី​ស្ម័គ្រចិត្ត របស់​សាកលវិទ្យាល័យ​នៃ​ប្រទេស​កូរ៉េខាងត្បូង នៅ​កម្ពុជាដើម្បី​លើកកម្ពស់​បុគ្គល និង សហគមន៍​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.