Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បើក​កិច្ចប្រជុំ​កិច្ច​គណៈកម្មាធិការ​កណ្តា​ល នៅ​ខេត្តសៀមរាប​

ដោយ Pothe Thun
22/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំ សមាជិក​សមាជិកា​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា មកពី​រាជធានី ខេត្ត ក្រសួង ស្ថាប័ន បាន​ជួបប្រជុំគ្នា​នៅក្នុង​ខេត្តសៀមរាប ដើម្បី​ស្វែងរក​ធាតុ​ចូល​បន្ថែម និង ផ្សារភ្ជាប់​ផែនការ ការងារ​ឲ្យ​ស្របតាម​ការវិវត្ត​ជាក់ស្តែង​របស់​សង្គម និង បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ នា​ថ្ងៃ​អនាគត ។

​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តា​លស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​និង​ការដឹកនាំ​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រួម​ជាមួយនឹង​សមាជិក​-​សមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​, សមាជិក​-​សមាជិកា គណៈកម្មាធិការ​កណ្តាល​, រួមទាំង​វត្តមាន​ចូលរួម​របស់​សមាជិក​-​សមាជិកា​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា សរុប​ចំនួន ៣៥០​នាក់ នៅ​សាលសន្និសីទ​សុខា នៃ​សណ្ឋាគារ សុខា សៀមរាប​។​

​កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​២ ថ្ងៃ ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​គោលបំណង ដើម្បី​ស្តាប់​របាយការណ៍​ការងា​រ​ក្រោយពេល​មហាសន្និបាត​លើ​ទី​៤ រហូតមកដល់​បច្ចុប្បន្ន និង តាមដាន​វឌ្ឍនភាព​ការងារ និង កំណត់​ទិសដៅ​សកម្មភាព​ការងារ​បន្ត ស្របតាម​សេចក្តីសម្រេច​របស់​មហា​សន្និបាត និង ផែនការ​យុទ្ធសាស្ត្រ «​ចលនា​យុវជន​ក្នុង​បុព្វហេតុ​ជាតិ​មាតុ ភូមិ​» ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៣ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​មានប្រសាសន៍​ថ្លែង​ក្នុង​ពិធី​បើក​នៃ​កិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង ថ្លែងអំណរគុណ​យ៉ាងខ្លាំង ចំពោះ​ការចូលរួម​របស់​សមា​ជិ​ក សមាជិកា ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ធ្វើដំណើរ​មកពី​គ្រប់ទិសទី ចូលរួម​ជា មួយ​គ្នា​ក្នុង​កិច្ច​ជួបជុំ​ជាមួយគ្នា ក្នុងនាម​ក្រុមគ្រួសារ​សហភាព​សហព័ន្ធ​យុវជន ។

​ឯកឧត្តម ហ៊ុន ម៉ា​នី ក៏បាន​គូសបញ្ជាក់ថា «​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា របស់​យើង​នឹង​រួមគ្នា​សម្រេចបាន​លទ្ធផល និង សមិទ្ធផល​យ៉ាង​ប្រសើរ និង​បរិបូ​ណ៍​បន្ថែមទៀត ព្រមទាំង​ត្រៀមខ្លួន​រួចរាល់ សម្រាប់​ចក្ខុវិស័យ និង សកម្មភាព​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ទៅ​អនាគត ។

​ឯកឧត្តម​ប្រធាន​ក៏បាន​លើក​ផងដែរ​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​កំពុង​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ជម្រុញ​ឲ្យ​យុវជន​ចូលរួម លើ​កិច្ចការងារ​សង្គម​ក្រោម​ស្មារតី​២​ធ្នូ និង បាន​លើកទឹកចិត្ត​យុវជន​ឲ្យ​រក្សា​ជំហរ​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការបណ្តុះ​ស្មារតី​សាមគ្គីភាព ពង្រឹង​ការរួបរួម​គ្នា និង​ការ​ពួតដៃគ្នា​ក្នុងនាម​យុវជន​ខ្មែរ ដែលជា​ធនធាន​ពោរពេញ​ដោយ​ចំណេះដឹង និង សមត្ថភាព ចូលរួម​ជាមួយ​រដ្ឋាភិបាល កម្ពុជា ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​ឆ្នាំ​២០៣០ និង​ចក្ខុវិស័យ​ឆ្នាំ​២០៥០ ដើម្បី​ប្រជាជន និង អនាគត​កម្ពុជា ។ ក្នុងនោះដែរ​ឯកឧត្តម ក៏បាន​ធ្វើការ​ណែនាំ និង ផ្តល់នូវ​គន្លឹះ​ល្អៗ​មួយចំនួន សម្រាប់​សមាជិក​សមាជិកា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ ដើម្បី​ជា​ទុន​ក្នុង​កិច្ចពិភាក្សា ដើម្បី​ស្វែងរក​ធាតុ​ចូល​បន្ថែម និង ផ្សារភ្ជាប់​ផែនការ ការ ងារ​ឲ្យ​ស្របតាម​ការវិវត្ត​ជាក់ស្តែង​របស់​សង្គម និង បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ នា​ថ្ងៃ​អនាគត ។

​ក្នុងនោះ​ឯកឧត្តម​ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ផងដែរ​ថា យុវជន​ជា​ធនធាន​ដែល​ពោ​ពេញ​ទៅដោយ​ចំណេះដឹង និង មាន​សមត្ថភាព ដោយ​ក្នុងពេល​កន្លងមក សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏​សម្រេចបាន​នូវ​សម​ទ្ធិ​ផល​ធំៗ ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ ។ ដោយ​កត្តា​ទាំងនេះហើយ សំណូមពរ​ដល់​យុវជន​ទាំងអស់ ក្នុងពេល​កិច្ចពិភាក្សា នៅតាម​ក្រុម​និ​មួយៗ សូម​លើកយក​នូវ​គំនិតល្អៗ ដើម្បី​ជា​មូលដ្ឋាន ក្នុងការ​ចងក្រង​ជា​ឯកសារ សម្រាប់​ការអនុវត្ត​បន្ត​របស់​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ព្រម ទាំង​បានធ្វើការ​ជម្រុញ​ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​គ្រប់​បណ្តា​រាជធានី ខេត្ត​ទាំងអស់ ធ្វើ​ពង្រឹងពង្រីក​នូវ​សមាជិកភាព​របស់ខ្លួន ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម និង មូលដ្ឋាន​របស់ខ្លួន​ឲ្យ​មានការ​រីកចម្រើន​ទៀតផង ៕

​អត្ថបទ និង​រូបភាព​៖ លោក គឿន វេត​

Tags: កិច្ចប្រជុំ​កិច្ច​គណៈកម្មាធិការ​កណ្តា​លសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាបគ្រោង​បង្កើត វិថី​ម្ហូបអាហារ(Food Street)ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត​

ខេត្តសៀមរាបគ្រោង​បង្កើត វិថី​ម្ហូបអាហារ(Food Street)ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត​

មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តសៀមរាប ចុះ​ត្រូតពិនិត្យ​គុណភាព​ចំណីអាហារ ក្នុង​ផ្សារ​ចំនួន​២ ក្នុង​ក្រុង​សៀមរាប​

មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តសៀមរាប ចុះ​ត្រូតពិនិត្យ​គុណភាព​ចំណីអាហារ ក្នុង​ផ្សារ​ចំនួន​២ ក្នុង​ក្រុង​សៀមរាប​

ព្រះ​មេគណ​ខេត្តសៀមរាប ជម្រុញ​ឲ្យ​មន្ត្រី​សង្ឃ និងព្រះគ្រូ​ចៅអធិការ​វត្តពង្រឹង​ធម្ម​វិន័យ​សង្ឃ

ព្រះ​មេគណ​ខេត្តសៀមរាប ជម្រុញ​ឲ្យ​មន្ត្រី​សង្ឃ និងព្រះគ្រូ​ចៅអធិការ​វត្តពង្រឹង​ធម្ម​វិន័យ​សង្ឃ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.