ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការតាំងចិត្ត និងខិតខំប្រឹងប្រែងរបស់ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងខេត្តសៀមរាបទាំងអស់ ដែលបានរួមគ្នាសម្រេចនូវសមិទ្ធផលធំៗជាច្រើន ទាំងការងារសង្គមជាតិ និងសកម្មភាពមនុស្សធម៌ផ្សេងៗនាពេលកន្លងមក។
មានប្រសាសន៍ទៅកាន់ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងខេត្តសៀមរាប ប្រមាណជាង ១ពាន់នាក់ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ហ៊ុន ម៉ានី តាមរយៈទឹកចិត្តមុះមុតរបស់យុវជនយុវតី យើងទទួលបានជោគជ័យក្នុងព្រឹត្តិការណ៏ធំជាច្រើន រួមនិងការចូលរួមសហការណ៍ពីថ្នាក់ដឹកនាំ និងបងប្អូនយុវជន ដែលបានលះបង់នៅពេលវេលាដ៏មានតម្លៃក្នុងការជួយសម្រួលគ្រប់ភារ:កិច្ចគួរឲ្យកត់សម្គាល់រយ:កាលកន្លងមក ដូចនេះការតាំងចិត្តខ្ពស់ ក្នុងការអនុវត្តការងារប្រកបដោយភាពច្បាស់លាស់ គឺស្តែងចេញពីទង្វើរបស់យើងផ្ទាល់តែម្តង»។ ជាក់ស្តែងការងារព្រឹត្តិការណ៏ប្រវត្តិសាស្ត្រសម្រាប់ជាតិយើងមានដូចជា៖ ការបំបែកឯកគ្គតកម្មពិភពលោក ដូចជា នំអន្សមយក្យ ក្រម៉ាដែលវែងជាងគេក្នុងលោក និង រាំបទម៉ាឌីសុន ជាដើម។ ជាពិសេសជាងនេះទៅទៀតនោះ គឺពាក្យថា សៀមរាបផ្ទះខ្ញុំ មិនមែនចេះតែដាក់ៗនោះទេ ពាក្យនេះមានន័យល្អណាស់ ផ្ទះរបស់យើង យើងទាំងអស់គ្នាត្រូវតែសម្អាតមើលថែវា ជារៀងរាល់ថ្ងៃ បើផ្ទះយើង យើងមិនមើលមិនថែមិនសម្អាតផង តើឲ្យអ្នកណាគេមកសម្អាតឲ្យយើងនោះគ្មានទេ អញ្ចឹងយើងរស់នៅក្នុងផ្ទះជាមួយគ្នា ត្រូវចេះសម្អាតមើលថែ ទើបវាមានសុខដុមរម្មនាក្នុងការរស់នៅជុំគ្នាឲ្យបានល្អប្រសើរ។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានក្រើនរំលឹកដល់ សមាជិក សមាជិកា ដែលជាតែជាយុវជន យុវតីទាំងអស់គ្នា គឺជាសសរទ្រូងដ៏សំខាន់សម្រាប់ប្រទេសជាតិ ដូច្នេះយើងត្រូវចាំថា «គេចងចាំយើង មិនមែនដោយសារតួនាទីទេ ប៉ុន្តែដោយសារទង្វើរបស់យើង»។ យុវជនជំនាន់ក្រោយត្រូវចេះរួបរួមសាមគ្គីភាព ឯកភាព សហការណ៏ ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៏សង្គមជាតិឲ្យកាន់តែមានភាពរីកចម្រើន នឹងល្អប្រសើរទៅថ្ងៃអនាគត ដើម្បីរក្សានូវអ្វីដែលយើងមានស្រាប់ ហើយបន្តជំរុញឱ្យមានភាពប្រសើរនោះ គឺជាអ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើ ដើម្បីឆ្លើយតប និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក៏ដូចជាសង្គមទាំងមូលឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ៖ លោក សេង ផល្លី