Friday, March 31, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលា​ចាប់ផ្តើម​គម្រោងស្តីពី​៖​ការទូត​ក្នុងការ​គ្រប់គ្រង​ទឹក​នៅ​អាង​ទន្លេមេគង្គ ដើម្បី​ឲ្យ​មានការ​ប្រើប្រាស់​អាង​ទន្លេ​ជារួម និង​សម្រេចបាន​ភាពរុងរឿង

ដោយ Pothe Thun
21/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ក្រោម​ការឧបត្ថម្ភ​ពី​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ មេគង្គ ឡាន​ឆាង​បានរៀបចំ​សិក្ខាសាលា​ចាប់ផ្តើម​គម្រោង ស្តីពី​៖​ការទូត​ក្នុងការ​គ្រប់គ្រង​ទឹក​នៅ​អាង​ទន្លេមេគង្គ ដើម្បី​ឲ្យ​មានការ​ប្រើប្រាស់​អាង​ទន្លេ​ជារួម និង​សម្រេចបាន​ភាពរុងរឿង នៅ​សណ្ឋាគារ​អប្សរា​ផា​ឡែ​ស​ខេត្តសៀមរាប​ដោយមាន​សិក្ខាកាម​ចូលរួម​ចំនួន​៤៤​រូប​ជា​ប្រតិភូ​តំណាង​ប្រទេស​ទាំង​៦​ក្នុង​អនុតំបន់​មេគង្គ ឡាន​ឆាង និង​តំណាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា តំណាង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​ក្រសួងផែនការ​ព្រមទាំង តំណាង​និស្សិត​មកពី​សាកលវិទ្យាល័យ​ចំនួន​១២​មកពី​រាជធានី​ភ្នំពេញ ខេត្តស្វាយរៀង និង​ខេត្តសៀមរាប​ព្រមទាំង​អង្គការ​ដៃគូ​មួយចំនួន​ផងដែរ​។​

​លោក ឆែ​ន រី​ទ្ឋី នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ថ្លែងថា​៖ គម្រោង​នេះ​មាន​គោលដៅ​៖ ១)​ធ្វើការ​ស្រាវជ្រាវ​ពី​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ទឹក​នៅ​ប្រទេស កម្ពុជា ចិន ឡាវ ថៃ និង វៀតណាម ២)​ពិនិត្យ​ពី បញ្ហា​ប្រឈម​ផ្សេងៗ​ក្នុងការ​ចរចា​លើ​បញ្ហា​ទឹក និង​ជម្រើស​ផ្នែក​គោលនយោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ៣)​ផ្តល់​មតិ​ដល់​អ្នកធ្វើការ​សម្រេចចិត្ត និង​របៀបវារៈ​ផ្នែក​គោលនយោបាយ​សំខាន់ៗ ដើម្បី​អាច​សម្រេចបាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅតាម​ប្រទេស​នីមួយៗ និង​នៅក្នុង​អាង​ទន្លេមេគង្គ​ទាំងមូល និង ៤)​លើកកម្ពស់​សមត្ថភាព ចំណាប់អារម្មណ៍ និង​ការតាំង​ចិត្ត​របស់​អ្នកពាក់ព័ន្ធ​សំខាន់ៗ​នៅ​គ្រប់​កម្រិត និង​ពង្រីក​ចំណេះដឹង​នៅតាម​សាកលវិទ្យាល័យ​នានា តាមរយៈ​ការដាក់បញ្ចូល​លទ្ធផល​ស្រាវជ្រាវ​ឃើញ​ទៅក្នុង ឯកសារ​សម្រាប់​ការបង្រៀន​/​ការបណ្តុះបណ្តាល​អំពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​លោក លាវ ជា​ជា ប្រធានការិយាល័យ​កុងស៊ុល​ចិន​ប្រចាំ​ខេត្តសៀមរាប​និង​ជា​តំណាង​ស្ថានទូត​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​មានប្រសាសន៍ថា​៖​ចាប់តាំងពី​ការបង្កើតឡើង​នៃ​យន្តការ មេគង្គ ឡាន​ឆាង រយៈពេល​បី​ឆ្នាំ​មក គ្រប់​វិស័យ​ផ្សេងៗ​ក្រោម​កិច្ចសហប្រតិបត្តិការ មេគង្គ ឡាន​ឆាង​មេគង្គ​ទទួលបាន​ការរីកចម្រើន​ជាច្រើន​ដែល​បង្ហាញ​ពី​ល្បឿន​និង​ប្រ​សិ​ទ្ឋ​ភាព​ការងារ​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023
វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

30/03/2023

​លោក លាវ ជា​ជា បញ្ជាក់ថា​៖ នៅ​ឆ្នាំ​២០១៦ ភាគី​ចិន​បានស្នើ​បង្កើត​មូលនិធិ កិច្ចសហប្រតិបត្តិការ មេគង្គ ឡាន​ឆាង​ពិ​សេសមួយ​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើកដំបូង​ស្តីពី​កិច្ចសហប្រតិបត្តិការ​មេគង្គ ឡាន​ឆាង ដោយ​សម្រេច​ផ្តល់​ថវិកា​ចំនួន​៣០០​លាន​ដុល្លារ​ក្នុង​រយៈពេល​៥​ឆ្នាំ ដើម្បី​គាំទ្រ​ដល់​គម្រោង​កិច្ចសហប្រតិបត្តិការ​ខ្នាតតូច និង​មធ្យម​ដែល​បាន​ស្នើឡើង​ដោយ​ប្រទេស​ទាំង​៦ ហើយ​ថ្មីៗ​នេះ​ផងដែរ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា និង​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​គម្រោង​មូលនិធិ​ពិសេស​ដែល​បានអនុម័ត​ចំនួន​៣៥​ចំណុច ពាក់​ព័​ន្ឋ​ទៅនឹង​វិស័យ​អប់រំ វិស័យ​ទេសចរណ៍ កាត់បន្ថយ​ភាពក្រីក្រ ការការពារ​បរិស្ថាន​និង​វិស័យ​ដទៃទៀត​។​តំណាង​ស្ថានទូត​ចិន​បន្តទៀតថា​៖​កម្ពុជា​គឺជា​ប្រទេសមួយ​ដែល​ទទួលបាន​គម្រោង​ច្រើនជាងគេ​ក្ន​បុ​ង​រយៈពេល​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​ក្នុងចំណោម​ប្រទេស​ទាំង​៦​។​សម្រាប់​ទស្សនៈវិស័យ​ទៅ​អនាគត ភាគី​ចិ​មាន​ឆន្ទៈ​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​និង​ដៃគូ​ពាក់​ព័​ន្ឋ ដើម្បី​រួមគ្នា​លើកកម្ពស់​ភាព​រីកលូតលាស់​នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ ឡាន​ឆាង​ដើម្បី​ពង្រឹង​ផលប្រយោជន៍​រួម និង​ចែករំលែក​នូវ​ស​មិ​ទ្ឋ​ផល​នៃ​ការអភិវឌ្ឍ​រួមគ្នា​នេះ សម្រាប់​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព​នៅក្នុង​អនុតំបន់​មេគង្គ​។​

​បណ្ឌិត សេង ផាន់​ណា ប្រធានស្តីទី​នាយកដ្ឋាន​ស្រាវជ្រាវ​និង​វិភាគ​យុ​ទ្ឋ​សាស្ត្រ​នៃ​វិទ្យាស្ថាន​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ មានប្រសាសន៍ថា​៖​ទន្លេ​ឡាន​ឆាង​និង​ទន្លេមេគង្គ​មានឈ្មោះ​ខុសគ្នា​មែន តែ​ជា​ទន្លេ​ដែលមាន​ប្រភព​តែមួយ​គឺ​ហូរ​ចេញពី​តំបន់​ខ្ពង់រាប​ទី​បេ​នៃ​ប្រទេស​ចិន ដោយ​ហូរ​ឆ្លងកាត់​តាម​ខេត្ត​ឃុន​ណាន ប្រទេស​ចិន​ចុះមក​ក្រោម ភ្ជាប់​មក​ទន្លេមេគង្គ ហូរ​កាត់​ប្រទេស​ភូមា ឡាវ ថៃ កម្ពុជា និង​វៀតណាម មាន​ប្រវែង​៤,៨៨០​គ​.​ម គឺជា​ទន្លេ​វែង​បំផុត​ជាប់​ចំណាត់ថ្នាក់​ទី​៧​ក្នុ ង​តំបន់​អាស៊ី និង​ទី​១២​ក្នុង​ពិភពលោក​គ្របដណ្តប់​លើ​ផ្ទៃដី​សរុប ៧៩៥,០០០​គ​.​ម​ក្រឡា និង​បានផ្តល់​ម្ហូបអាហារ​និង​ទឹក ផ្លូវ​គមនាគមន៍ និង​អាច​ចិញ្ចឹមជីវិត​មនុស្ស​ដែល​រស់​នៅតាម​បណ្តោយ​ទន្លេ​នេះ​បាន​ជាង​៣២៦​លាន​នាក់​។ អាង​ទន្លេមេគង្គ​ជា​ជង្រុក​ត្រី​ដែលមាន​ត្រី​ពី​១២០០​ទៅ​១៧០០​ប្រភេទ​ត្រី ជា​ទន្លេ​ដែលមាន​អាង​ទឹកធំ​បំផុត​ទី​៣​បន្ទាប់ពី​អាងទឹក​នៅ​អា​ម៉ូ​ហ្សូ​ន​និង​អាងទឹក​នៅ​កុង​ហ្គូ​។​

​សូម​បញ្ចាក់​បន្ថែមថា​៖​គម្រោង​ស្រាវជ្រាវ​នេះ ជា​កិច្ចសហការ​រវាង ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ (MoFAIC), វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI), នឹង​ស្ថាប័ន​អនុវត្ត​គម្រោង​ចំនួន ៨ គឺមាន វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI), សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​នៃ​កម្ពុជា (PUC), វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ (NIDIR), សាលា​វិទ្យាសាស្ត្រ​បរិស្ថាន​និង​វិស្វកម្ម នៃ​សាកលវិទ្យាល័យ​ភាគខាងត្បូង​នៃ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា (SUSTech, China), គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (CNMC), គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​ឡាវ (LNMC), គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​ថៃ (TNMC) និង គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​វៀតណាម (VNMC)​។ ស្ថាប័ន​ជាតិ​ដៃគូ​ស្រាវជ្រាវ​នីមួយៗ នឹង​ផ្តល់ព័ត៌មាន​សង្ខេប​ពី​អាង​ទន្លេមេគង្គ និង​បញ្ហា​ជាប់​ទាក់ទិន​នានា ដោយ​មានការ​ផ្តោតលើ ១)​បទពិសោធន៍ និង​ចម្លើយ​តប​តាម​ដំណើការ​ទូត​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក ២)​ផល​ពាក់ព័ន្ធ​ផ្នែក​សង្គម សេដ្ឋកិច្ច នយោបាយ វប្បធម៌ និង​បរិស្ថាន ទៅលើ​ការអភិវឌ្ឍ​អាង​ទន្លេមេគង្គ និង ៣)​ចក្ខុវិស័យ​ជា​យុទ្ធសាស្ត្រ និង​បេសកកម្ម​ទៅ​អនាគត សម្រាប់​បណ្តា​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ​-​ឡាន​ឆាង​។​

​អត្ថបទ និង​រូបភាព​៖ លោក យូ វង្ស​

Tags: ការ​គ្រប់គ្រង​ទឹក​នៅ​អាង​ទន្លេមេគង្គកុងស៊ុល​ចិន​ប្រចាំ​ខេត្តសៀមរាបវិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI)
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិលបើក​វេទិកា​ប្រមូល​មតិយោបល់ របស់​សមាគម​-​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហជីព ក្នុង​ខេត្តសៀមរាប ជា​លើក​ទី​២

វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិលបើក​វេទិកា​ប្រមូល​មតិយោបល់ របស់​សមាគម​-​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហជីព ក្នុង​ខេត្តសៀមរាប ជា​លើក​ទី​២

ក្រុមការងារ​ចម្រុះ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​និង​កាត់​ស្លាក​យីហោ​និង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ខេត្តសៀមរាប​ដែល​គ្មាន​លិខិតអនុញ្ញាត ខុស​លក្ខណៈ​ប​ច្ចេ​សទេស និង​លិខិតបទដ្ឋាន​គតិយុត្ត​

ក្រុមការងារ​ចម្រុះ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​និង​កាត់​ស្លាក​យីហោ​និង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ខេត្តសៀមរាប​ដែល​គ្មាន​លិខិតអនុញ្ញាត ខុស​លក្ខណៈ​ប​ច្ចេ​សទេស និង​លិខិតបទដ្ឋាន​គតិយុត្ត​

ឯកឧត្តម ហ៊ុន ម៉ា​នី អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅក្នុង​ខេត្តសៀមរាប ប្រមាណ​១​ពាន់​នាក់​

ឯកឧត្តម ហ៊ុន ម៉ា​នី អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅក្នុង​ខេត្តសៀមរាប ប្រមាណ​១​ពាន់​នាក់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1380 shares
    Share 552 Tweet 345
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    889 shares
    Share 356 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    538 shares
    Share 215 Tweet 135

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (478)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,638)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.