Saturday, September 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ខេត្តសៀមរាប​ជា​ខេត្ត ងាយ​រងគ្រោះនៃ​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍​

ដោយ Pothe Thun
20/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ខេត្តសៀមរាប គឺជា​ខេត្ត​គោលដៅ ងាយ​ប្រឈម​នឹង​ការរីក​រាល​នៃ​មេរោគ​អេដស៍ បច្ចុប្បន្ន​ខេត្ត​នេះ មាន​អ្នក​ជំងឺអេដស៍​ជាង​៤៥០០​នាក់ កំពុង​ទទួល​បានការ​ព្យាបាល ដែល​បញ្ហា និង​ការ​ប្រឈម​ទាំងនេះ គឺ​បណ្ដាលមកពី​ការខ្វះ​ចំណេះដឹង អំពី​លទ្ធភាព​ចម្លង​នៃ​មេរោគ រីឯ​ការព្យាបាល​មិន​ទៀងទាត់ ក៏​ជា​បញ្ហា​ចម្បង ដែល​បង្ក​ឲ្យ​រីក​រាល​មេរោគ​អេដស៍​ផងដែរ​។​

​នេះ​បើតាម​ការលើកឡើង​រប​ស់ ឯកឧត្ដម តែង គ​ន្ធី អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នៅក្នុង​សិក្ខា​សិលា​ផ្សព្វផ្សាយ​ស្តីពី «​ការទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍ និង​ជម្ងឺអេដស៍ និង​ការប្រើប្រាស់​គ្រឿងញៀន​» នា​ព្រឹក​ថ្ងៃទី ២០ ខែមិថុនា​ឆ្នាំ​២០១៩ នេះ នៅ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​។​

​ឯកឧត្ដម តែង គ​ន្ធី បាន​បង្ហាញថា នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន អត្រា​អ្នក​ផ្ទុកមេរោគ​អេដស៍​មាន​ចំនួន​០.៦​ភាគរយ ស្មើនឹង ៦៨,៦៧៨​នាក់ ដែល​មនុស្សពេញវ័យ​ចាប់ពី​អាយុ ១៥ ដល់​៤៩​ឆ្នាំ​។ តាមរយៈ​ស្ថិតិ កាលពី​ឆ្នាំ​២០១៧ អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី មាន​ចំនួន​៥៧២​នាក់ ក្នុងនោះ ៥០​ភាគរយ​គឺជា​ស្ត្រី​។ ក្នុងនោះ ក្រុម​ប្រឈមមុខ​ខ្ពស់ នៃ​ការចម្លង​មេរោគ​អេដស៍​មាន ៣​ក្រុម​គឺ ទីមួយ ក្រុម​ស្ត្រី​ធ្វើការ​នៅ​កន្លែង​កម្សាន្ត​សប្បាយ​មនុស្សពេញវ័យ ទី​ពីរ ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស​និង​ក្លែងភេទ និង​ទី​បី ក្រុម​ប្រើប្រាស់​គ្រឿងញៀន​។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

29/09/2023
ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

29/09/2023

​លោក លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​លើកឡើងថា ការងារ​ផ្សព្វផ្សាយ​អប់​រំជា​ការងារ​អាទិភាព ដែល​យើងទាំងអស់គ្នា ត្រូវ​បន្ត​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ការយល់ដឹង​ពី​បញ្ហា​គ្រឿងញៀន​នេះ​ដល់​បុគ្គលិក មន្ត្រីរាជការ ឧទ្យាន​នុ​រក្ស សម្រាប់​បង្ការ​ខ្លួន​គាត់ ក្រុមគ្រួសារ​គាត់​កុំ​ឲ្យ​ធ្លាក់ចូល​ទៅក្នុង​អន្ទាក់​នៃ​គ្រឿងញៀន​។

​លោក បន្តថា ការយល់ដឹង​ពី​បញ្ហា​គ្រឿងញៀន និង​បញ្ហា​ជំងឺអេដស៍ មេរោគ​អ​ដស៍ ធ្វើ​ឲ្យ​សហគមន៍​មាន​សុវត្ថិភាព ។ ក្នុងឱកាស​នោះ លោក​ក៏បាន​ស្នើ ឲ្យ​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន​បន្ត​យកចិត្តទុកដាក់​លើ​ការងារ​ផ្សព្វផ្សាយ​អប់រំ​នេះ​ឲ្យ​បាន​ជាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម សា​បូ អូ​ហ្សា​ណូ ណូ តំណាង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែងអំណរគុណ​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ដែល​បាន​ខិតខំ​រៀបចំ​ឲ្យ​មាន​សិក្ខា​សិលា​នេះ​ឡើង​។ ក្រសួងបរិស្ថាន​នឹង​បន្ត​សហការ​ជាមួយនឹង​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​ជម្ងឺអេដស៍ អង្ក​ការ​ដៃគូ ក៏ដូចជា​អង្ក​ភាព​មន្ទីរ​ទាំង​២៥​ខេត្ត​ក្រុង ដើម្បី​ធ្វើការ​បញ្ជ្រាប អប់រំ​ផ្សព្វផ្សាយ ទាក់ទង​និង​បញ្ហា​នៃ​ការ រីក​រាលដាល​មេរោគ​អេដស៍ និង​ជម្ងឺអេដស៍ និង​ការប្រើប្រាស់​គ្រឿងញៀន​ដល់​ម​ន្រី្ត​រាជការ​គ្រប់​ជាន់ថ្នាក់ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស មានការ​យល់​ឲ្យ​កាន់តែច្បាស់ ពី​មូលហេតុ​នៃ​ការឆ្លង និង​រីក​រាលដាល​មេរោគ​អេដស៍​និង​ជម្ងឺអេដស៍​នេះ និង​ធ្វើយ៉ាងណា​ចូលរួម​កាត់បន្ថយ​អាត្រា​នៃ​អ្នក​ផ្ទុកមេរោគ​អេដស៍​នៅ​កម្ពុជា​ឲ្យ​មាន​កម្រិត​ទាប​បំផុត នៅក្នុង​ឆ្នាំ​២០២៥-២០៣០​ខាងមុខ​។​

Tags: ​មេរោគ​អេដស៍​​សិក្ខា​សិលា​ផ្សព្វផ្សាយ​ស្តីពី «​ការទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍ និង​ជម្ងឺអេដស៍ និង​ការប្រើប្រាស់​គ្រឿងញៀន​»អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារ​ចម្រុះ​ខេត្តសៀមរាប បន្ត​អនុវត្តន៍​កាត់​ទម្លាក់​បណ្តាញ​ខ្សែ​កា​ប្លិ៍​លើ​អាកាស ជំហាន​ទី​១០ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​

ក្រុមការងារ​ចម្រុះ​ខេត្តសៀមរាប បន្ត​អនុវត្តន៍​កាត់​ទម្លាក់​បណ្តាញ​ខ្សែ​កា​ប្លិ៍​លើ​អាកាស ជំហាន​ទី​១០ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​

ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ក្រុមប្រឹក្សា​ស្រុក​បន្ទាយស្រី អាណត្តិ​ទី​៣

ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ក្រុមប្រឹក្សា​ស្រុក​បន្ទាយស្រី អាណត្តិ​ទី​៣

សិក្ខាសាលា​ចាប់ផ្តើម​គម្រោងស្តីពី​៖​ការទូត​ក្នុងការ​គ្រប់គ្រង​ទឹក​នៅ​អាង​ទន្លេមេគង្គ ដើម្បី​ឲ្យ​មានការ​ប្រើប្រាស់​អាង​ទន្លេ​ជារួម និង​សម្រេចបាន​ភាពរុងរឿង

សិក្ខាសាលា​ចាប់ផ្តើម​គម្រោងស្តីពី​៖​ការទូត​ក្នុងការ​គ្រប់គ្រង​ទឹក​នៅ​អាង​ទន្លេមេគង្គ ដើម្បី​ឲ្យ​មានការ​ប្រើប្រាស់​អាង​ទន្លេ​ជារួម និង​សម្រេចបាន​ភាពរុងរឿង

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    482 shares
    Share 193 Tweet 121
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ផ្លូវបេតុងចំនួនបួនខ្សែ ជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    215 shares
    Share 86 Tweet 54
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,991)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (812)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (857)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (202)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.