Friday, May 20, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារ​ចម្រុះ​ខេត្តសៀមរាប បន្ត​អនុវត្តន៍​កាត់​ទម្លាក់​បណ្តាញ​ខ្សែ​កា​ប្លិ៍​លើ​អាកាស ជំហាន​ទី​១០ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​

ដោយ Pothe Thun
21/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រុមការងារ​ចម្រុះ របស់​រដ្ឋបាល​ខេត្តសៀមរាប នឹង​បន្ត​អនុវត្តន៍​ការ​កាត់​ទម្លាក់ បណ្តាញ​ខ្សែ​កា​ប្លិ៍​លើ​អាកាស ជំហាន​ទី​១០ នៅលើ​តាម​បណ្ដា​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​សៀមរាប នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ បញ្ចៀស​ហានិភ័យ​នានា ព្រមទាំង​ធ្វើ​ឲ្យ​សោ​ភណ្ឌ​ភាព​ក្នុង​ទីក្រុង​ប្រវត្តិសាស្ត្រ​មួយ​នេះ កាន់​មាន​ភាពស្រស់​បំព្រង​បន្ថែមទៀត​។​

​មានប្រសាសន៍​នៅ​សៀ​ល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ លោក នល់ ខាន់​រ៉ា អនុប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តសៀមរាប បាន​បញ្ជាក់ថា ការ​កាត់​ទម្លាក់ បណ្តាញ​ខ្សែកាប​លើ​អាកាស រដ្ឋបាល​ខេត្តសៀមរាប បានចេញ​សេចក្តីជូនដំណឹង តាំងពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨​ម្ល៉េះ ដើម្បី​រៀបចំ​សោភ័ណភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ បណ្តាញ​ខ្សែ​កា​ប្លិ៍​អាកាស​ក្នុង​ក្រុង​សៀមរាប ។ ចំពោះ​ប្រតិបត្តិ​ការណ៍​ជំហាន​ទី​១០​នេះ មាន​២​គោលដៅ គឺ​គោលដៅ​ទី​១ ចាប់​ភ្លើងស្តុប​បេនឡាន​ចុង​កៅស៊ូ ទៅដល់​ផ្លូវបំបែក​៧​មករា និង គោលដៅ​ទី​២ ចាប់ពី​រង្វង់​មូល​ផ្សារ​ចាស់ ទៅដល់​ផ្លូវបំបែក​ផ្សារ​ក្រោម ក្នុង​ក្រុង​សៀមរាប​។​

​យោងតាម​ការអំពាវនាវ​បន្ថែម បើទោះជា​ការអនុវត្ត​សេចក្តីជូនដំណឹង ត្រូវបាន​ចូល​ជា​ធរមាន​ក្ដី ក៏​អាជ្ញាធរខេត្ត​នៅ​បន្ត​ឲ្យ​មានការ​សម្របសម្រួល​ផងដែរ ចំពោះ​បណ្តា​ក្រុមហ៊ុន ដែលមាន​ឆន្ទៈ​ចូលរួម​សហការ​អនុវត្ត ប៉ុន្តែ​មាន​ភាពយឺតយ៉ាវ​ក្នុងការ​អនុវត្តតាម​សេចក្ដីជូនដំណឹង ដោយមាន​មូលហេតុ​ច្បាស់លាស់​។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរមីនកម្ពុជាបង្ហាញថាភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់ធនធាន និងជំនាញបច្ចេកទេស ប្រកបដោយជោគជ័យ និងបានអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា ទី១៨

អាជ្ញាធរមីនកម្ពុជាបង្ហាញថាភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់ធនធាន និងជំនាញបច្ចេកទេស ប្រកបដោយជោគជ័យ និងបានអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា ទី១៨

19/05/2022
សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ជាងបីពាន់នាក់ នៅខេត្ដសៀមរាប

សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ជាងបីពាន់នាក់ នៅខេត្ដសៀមរាប

19/05/2022

​លោក នល់ ខាន់​រ៉ា ក៏បាន​បញ្ជាក់​ផងដែរ​ថា រយៈពេល​នៃ​ប្រតិបត្តិការ​នេះ​មិនបាន​កំណត់​ច្បាស់លាស់​នោះទេ អាស្រ័យ​ដោយ​ភាពចាំបាច់​របស់​អាជ្ញាធ​រ​ខេត្ត​។ ទន្ទឹមនឹងនោះ លោក​បាន​ថ្លែងអំណរគុណ ដែល​ក្រុមហ៊ុន​ពាក់ព័ន្ធ​បាន​ចូលរួម​សហការ​យ៉ាង​សស្រាក់សស្រាំ ព្រមទាំង​មានការ​សាទរ​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ផងដែរ​។​

​សូមជម្រាបថា បណ្ដាញ​ខ្សែ​កា​ប្លិ៍ ដែល​បានធ្វើការ​កាត់​ទម្លាក់​ក​ន្ល​ង​មក ភាគច្រើន ជា​ខ្សែ​កា​ប្លិ៍​ទូរទស្សន៍ អ៊ិន​ធើ​ណិ​ត និង​ទូរស័ព្ទ របស់​ក្រុមហ៊ុន​ជាង​១០​ក្រុមហ៊ុន ដែល​បាននិងកំពុង​បំពាក់​នៅលើ​បង្គោល​បណ្តាញអគ្គីសនី​ខេត្តសៀមរាប និង​នៅតាម​បណ្ដា​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​សៀមរាប ដែល​វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព និង​ហានិភ័យ​ផ្សេងៗ​ក្នុង​ក្រុង​សៀមរាប​។​

​អត្ថបទ និង​រូបភាព​៖ លោក អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: បណ្តាញ​ខ្សែ​កា​ប្លិ៍​លើ​អាកាសមន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ក្រុមប្រឹក្សា​ស្រុក​បន្ទាយស្រី អាណត្តិ​ទី​៣

ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ក្រុមប្រឹក្សា​ស្រុក​បន្ទាយស្រី អាណត្តិ​ទី​៣

សិក្ខាសាលា​ចាប់ផ្តើម​គម្រោងស្តីពី​៖​ការទូត​ក្នុងការ​គ្រប់គ្រង​ទឹក​នៅ​អាង​ទន្លេមេគង្គ ដើម្បី​ឲ្យ​មានការ​ប្រើប្រាស់​អាង​ទន្លេ​ជារួម និង​សម្រេចបាន​ភាពរុងរឿង

សិក្ខាសាលា​ចាប់ផ្តើម​គម្រោងស្តីពី​៖​ការទូត​ក្នុងការ​គ្រប់គ្រង​ទឹក​នៅ​អាង​ទន្លេមេគង្គ ដើម្បី​ឲ្យ​មានការ​ប្រើប្រាស់​អាង​ទន្លេ​ជារួម និង​សម្រេចបាន​ភាពរុងរឿង

វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិលបើក​វេទិកា​ប្រមូល​មតិយោបល់ របស់​សមាគម​-​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហជីព ក្នុង​ខេត្តសៀមរាប ជា​លើក​ទី​២

វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិលបើក​វេទិកា​ប្រមូល​មតិយោបល់ របស់​សមាគម​-​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហជីព ក្នុង​ខេត្តសៀមរាប ជា​លើក​ទី​២

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (365)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,646)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,972)
  • ព័ត៌មានជាតិទូទៅ (112)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (547)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (727)
  • សាសនា និង មនុស្សធម៌ (712)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (152)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.