Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្តសៀមរាប គ្រោង​នឹង​ដំឡើង​នូវ​ឧបករណ៍ស្រូប​រន្ទះនៅ​ទីតាំង​មួយចំនួន​ដែល​តែងតែមាន​ករណី​ផ្គរ​រន្ទះ​កើតឡើង​

ដោយ Pothe Thun
20/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
1.1k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម ទៀ សីហា អភិ​បា​ខេត្តសៀមរាប បាន​លើកឡើងថា នៅក្នុង​ប្រទេស​កម្ពុជា បញ្ហា​អាកាសធាតុ កំពុងមាន​ការប្រែប្រួល​ខ្លាំង ជាពិសេស​បញ្ហា​ផ្គរ​រន្ទះ វា​ក៏​ជា​បញ្ហា​មួយ​ដែល​រាជរដ្ឋាភិបាល​កំពុងមាន​ការព្រួយបារម្ភ ដោយសារ​កន្លងមក​ប​ញ្ហា​ផ្គរ​រន្ទះ​នេះ វា​បាន​ឆក់យក​អាយុជីវិត​មនុស្ស និង​សត្វ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម ទៀ សីហា បន្តថា សម្រាប់​ខេត្តសៀមរាប ក្នុង​ខែមិថុនា​នេះ​បញ្ហា​ផ្គរ​រន្ទះ​ក៏បាន​ឆក់យក​អាយុ​ប្រជាពលរដ្ឋ ចំនួន​០៣​នាក់ នឹង​សត្វពាហន​មួយចំនួន​ផងដែរ ហើយ​នេះ​ជា​បញ្ហា​មួយ​ដែល​អាជ្ញាធរខេត្ត ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ កំពុងមាន​ការព្រួយបារម្ភ​ជាខ្លាំង​ផងដែរ​ចំពោះ​បញ្ហា​នេះ​។​

​ឯកឧត្តម​អភិបាលខេត្ត បន្តទៀតថា កន្លងមក​អាជ្ញាធរខេត្ត​ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ បាន​សហការ​ចុះ​ធ្វើការ​ត្រួតពិនិត្យ នឹង​តាមដាន​នូវ​រាល់​បញ្ហា​នេះ​យ៉ាង​យកចិត្តទុកដាក់​បំផុត ជាពិសេស​អាជ្ញាធរខេត្ត ក៏បាន​ត្រៀម​នឹង​ដំឡើង​នូវ​ឧបករណ៍ ការពារ​រន្ទះ នៅ​ទីតាំង​មួយចំនួន​ដែល​តែងតែមាន​ករណី​ផ្គរ​រន្ទះ​នេះ​កើតឡើង​ញឹកញាប់ ដើម្បី​បញ្ជា​ស និង​កាត់បន្ថយ​រាល់​បញ្ហា​នេះ កុំ​ឲ្យ​បន្ត​កើត​បាន​ឡើង​ទៀត​។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម ទៀ សីហា ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក​ឃុំ​សង្កាត់ ត្រូវ​យកចិត្តទុកដាក់​ពី​បញ្ហា​នេះ​ឲ្យ​បានល្អ ក្នុង​ការជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​មូល ជាពិសេស​ត្រូវ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​បាន​ញឹកញាប់ ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់ និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ការពារ​នូវ​រាល់​បាតុភូត​នេះ​កើតឡើង​នៅតាម​មូលដ្ឋាន​ពួកគាត់​។​

​សូមបញ្ជាក់​ផងដែរ​ថា ឯកឧត្តម ទៀ សីហា បានលើកឡើង​បែបនេះ​ក្នុង ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ស្រុក​ស្រីស្នំ អាណត្តិ​ទី​៣ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ ៕

​អត្ថបទ និង រូបភាព ៖ អ៊ុន ណា​រាជ្យ​

Tags: គ្រោះធម្មជាតិអាជ្ញាធរ​ខេត្ត​សៀមរាប​ឧបករណ៍ស្រូប​រន្ទះ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា សិក្សា​ស្វែងយល់ ពិនិត្យ សម្រេច និង​តាមដាន បញ្ហា​ប្រឈម​នៃ​វិស័យ​ទាំង​បួន ក្នុង​ខេត្តសៀមរាប​

ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា សិក្សា​ស្វែងយល់ ពិនិត្យ សម្រេច និង​តាមដាន បញ្ហា​ប្រឈម​នៃ​វិស័យ​ទាំង​បួន ក្នុង​ខេត្តសៀមរាប​

ខេត្តសៀមរាប​ជា​ខេត្ត ងាយ​រងគ្រោះនៃ​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍​

ខេត្តសៀមរាប​ជា​ខេត្ត ងាយ​រងគ្រោះនៃ​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍​

ក្រុមការងារ​ចម្រុះ​ខេត្តសៀមរាប បន្ត​អនុវត្តន៍​កាត់​ទម្លាក់​បណ្តាញ​ខ្សែ​កា​ប្លិ៍​លើ​អាកាស ជំហាន​ទី​១០ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​

ក្រុមការងារ​ចម្រុះ​ខេត្តសៀមរាប បន្ត​អនុវត្តន៍​កាត់​ទម្លាក់​បណ្តាញ​ខ្សែ​កា​ប្លិ៍​លើ​អាកាស ជំហាន​ទី​១០ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.