Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

​តា​រាជ​បដិមា​ដ៏​ស័ក្តិសិទ្ធិនៃ​ប្រាសាទអង្គរវត្តកំពុង​ប្រឈម​នឹង​ការខូចខាត ដោយសារ​កត្តា​មនុស្ស​មក​បូជា​

ដោយ Pothe Thun
20/06/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

«​តា​រាជ​» ជា​ចម្លាក់​ទេព​តំណាងឱ្យ​ព្រះ​វិស្ណុ​នៃ​ព្រហ្ម​ម​ញ្ញ​សាសនា ដែលមាន​ព្រះ​ហ​ស្ថ​៨ រចនាបថ​បា​យ័ន្ត កម្ពស់​ជិត​៤​ម៉ែត្រ ឆ្លាក់​ពី​ថ្ម​មួយ​ដុំ តម្កល់ទុក​នៅ​ច្រកចូល​ទិស​ខាងលិច​នៃ​ប្រាសាទអង្គរវត្ត គឺជា​បដិមា ដែល​ព្រះមហាក្សត្រ​ខ្មែរ​និង​ប្រជាជន​ខ្មែរ​តាំងពី​បុរាណ រហូតដល់​បច្ចុប្បន្ន​គោរពបូជា ហើយ​ចាត់ទុកជា​ស្តេច​ទេព​ដ៏​ខ្ពង់​ខ្ពស់បំផុត ដែល​ថែរក្សា​ប្រាសាទអង្គរវត្ត​រហូត​ដល់​សព្វថ្ងៃ​។ ប៉ុន្តែ​បដិមា​ដ៏​ស័ក្តិសិទ្ធិ​នេះ កំពុង​ជួប​នូវ​ហានិភ័យ​បង្កឡើង​ដោយ ការគោរព​បូជា ដោយ​ស្រោច​ទឹក​លើ​ព្រះបាទ និង​ផ្សែង​ធូប របស់​ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី​។​

​លោក ឡុង ណា​រី អ្នកជំនាញ​អភិរក្ស​ថ្ម​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ និង​ជា​អ្នក​ធ្លាប់​រួមចំណែក​ជួសជុល​តា​រាជ​កន្លងមក បានឱ្យដឹងថា មកដល់ពេលនេះ បដិមា​លោកតា​រាជ បាន​ឆ្លងកាត់​ប្រវត្តិ​ជួសជុល​ច្រើន​ជំនាន់​មកហើយ យោងទៅលើ​ភស្តុ​ង​តាង​បច្ចេកទេស​អភិរក្ស​និង​សម្ភារៈ​នៅក្នុង​រាងកាយ​ដែល​ធ្លាប់​ជួសជុល​ពី​សម័យមុនៗ​។​

​បើ​រំឭក​កាលពី​ឆ្នាំ​១៩៨៥ ព្រះ​កេសរ​បស់ «​លោកតា​រាជ​» ត្រូវបាន​ជន​ទុច្ចរិត​មួយក្រុម​ប៉ុនប៉ង​អារផ្តាច់​ក្នុង​បំណង​ជួញដូរ តែ​មិនបាន​សម្រេច ទើប​សមត្ថកិច្ច​យក​ព្រះ​កេស​ទៅ​រក្សាទុក​នៅ​អភិរក្ស​អង្គរ មុននឹង​បញ្ជូនទៅ​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​ដើម្បី​រក្សា​សុវត្ថិភាព​។ ក្នុង​ភាពវឹកវរ ប្រទេសជាតិ​មិនទាន់មាន​សន្តិសុខ​ពេញលេញ ក្រុម​អភិរក្ស​អង្គរ​បាន​ចម្លង​ព្រះ​កេស​ថ្មី​ពី​ស៊ីម៉ង់​តិ៍​ជំនួស​ព្រះ​កេស​ដើម​វិញ ដើម្បី​បំពេញ​លក្ខណៈ​រាងកាយ​នៃ​បដិមា​និង​ជំនឿ​របស់​ប្រជាជន​ខ្មែរ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ដោយ​មើលឃើញថា​លោកតា​រាជ ជា​ទេព​ស័ក្តិសិទ្ធិ​ក្នុង​ជំនឿ​ខ្មែរ ហើយ​ប្រទេសជាតិ​ក៏មាន​សុខសន្តិភាព​ហើយ ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​និង​អាល្លឺម៉ង់ ក៏បាន​ស្នើ​ទៅ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​សារមន្ទីរ​ជាតិ​ភ្នំពេញ ដើម្បី​សុំ​ព្រះ​កេស​ដើម ដើម្បី​មក​ត​ភ្ជាប់​នឹង​ព្រះកាយ​វិញ ទើប​សម​នឹង​តម្លៃ​នៃ​ការគោរព​ជំនឿ​ដ៏​មុតមាំ​និង​សមត្ថភាព​នៃ​ក្រុមការងារ​របស់​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​កិច្ចការ​អភិរក្ស​ផង​។​

​ដើម្បី​ចូលរួម​ថែរក្សា និង​អភិរក្ស​បដិមា​ដ៏​ស័ក្តិសិទ្ធិ និង​ជា​និមិត្តរូប​នៃ​ជំនឿ​របស់​ខ្មែរ លោក ឡុង ណា​រី បាន​សំណូមពរ​ដល់​អ្នក​មក​គោរពបូជា សូមកុំ​ស្រោច​ទឹក​លើ​ព្រះបាទ បដិមា ដែល​បណ្តាលឱ្យ​ទឹក​ហូរ​ជ្រាបចូល​តាម​ស្នាម​ប្រេះ​ដល់​បាយអរ នាំឱ្យ​សាច់​ថ្ម​ឆាប់​សឹក​រិច​រិល និង​ពុកផុយ​។ រីឯ​ផ្សែង​ធូប ច្រើន នឹង​ធ្វើឱ្យ​ម្រ័ក្សណ៍ និង​ទឹកមាស​លើ​រូប​បដិមា ប្រែ​ទៅជា​ពណ៌​ខ្មៅ​ស្រអាប់​។ បន្ថែម​ពី​នោះ ការបំពាក់ ស្បង់​ចីពរ ច្រើន​ជាន់ លើ គ្នា នឹង ធ្វើ ឱ្យ​ធ្ងន់ នាំឱ្យ​របេះ​ដល់​ជាតិ​ម្រ័ក្សណ៍​លើ ដងខ្លួន​បដិមា ព្រោះ​ម្រ័ក្សណ៍​ខ្លះ​ដែល​ទើប លាប​ជំនាន់​ក្រោយ​មិន មាន គុណភាព​ល្អ​ដូច ដើម​ទេ ងាយ​នឹង​ធ្វើឱ្យ​ខូចខាត​ណាស់​៕

​អត្ថបទ​ដើម និង​រូបភាព​៖ ហ្វេ​ស​ប៊ុ​ក ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ចម្លាក់​ទេព​តំណាងឱ្យ​ព្រះ​វិស្ណុ​នៃ​ព្រហ្ម​ម​ញ្ញ​សាសនាតា​រាជ​បដិមា​ដ៏​ស័ក្តិសិទ្ធិនៃ​ប្រាសាទអង្គរវត្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្តសៀមរាប គ្រោង​នឹង​ដំឡើង​នូវ​ឧបករណ៍ស្រូប​រន្ទះនៅ​ទីតាំង​មួយចំនួន​ដែល​តែងតែមាន​ករណី​ផ្គរ​រន្ទះ​កើតឡើង​

អាជ្ញាធរ​ខេត្តសៀមរាប គ្រោង​នឹង​ដំឡើង​នូវ​ឧបករណ៍ស្រូប​រន្ទះនៅ​ទីតាំង​មួយចំនួន​ដែល​តែងតែមាន​ករណី​ផ្គរ​រន្ទះ​កើតឡើង​

ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា សិក្សា​ស្វែងយល់ ពិនិត្យ សម្រេច និង​តាមដាន បញ្ហា​ប្រឈម​នៃ​វិស័យ​ទាំង​បួន ក្នុង​ខេត្តសៀមរាប​

ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា សិក្សា​ស្វែងយល់ ពិនិត្យ សម្រេច និង​តាមដាន បញ្ហា​ប្រឈម​នៃ​វិស័យ​ទាំង​បួន ក្នុង​ខេត្តសៀមរាប​

ខេត្តសៀមរាប​ជា​ខេត្ត ងាយ​រងគ្រោះនៃ​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍​

ខេត្តសៀមរាប​ជា​ខេត្ត ងាយ​រងគ្រោះនៃ​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.